ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​-១៩ វៀតណាម​រាយការណ៍​មាន​អ្នក​ឆ្លង​៦​ករណី​ថ្មី និង​ស្លា.ប់​២​នាក់​បន្ថែម

3 ឆ្នាំ មុន

ហាណូយ ៖ ក្រសួងសុខាភិបាល​វៀតណាម​បាន​រាយការណ៍​អំពី​ការ​ឆ្លង​មេរោគ​កូ​វី​ដ​-១៩ ថ្មី​ចំនួន​៦​ករណី​ទៀត និង​មាន​អ្នក​ស្លាប់​២​នាក់​បន្ថែម នៅ​ថ្ងៃ​ទី​១០ សីហា​នេះ ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​នៅ​ក្នុង​ប្រទេស​កើន​ដល់ ៨៤៧​ករណី និង​មាន​អ្នក​ស្លាប់…

ហាណូយ ៖ ក្រសួងសុខាភិបាល​វៀតណាម​បាន​រាយការណ៍​អំពី​ការ​ឆ្លង​មេរោគ​កូ​វី​ដ​-១៩ ថ្មី​ចំនួន​៦​ករណី​ទៀត និង​មាន​អ្នក​ស្លាប់​២​នាក់​បន្ថែម នៅ​ថ្ងៃ​ទី​១០ សីហា​នេះ ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​នៅ​ក្នុង​ប្រទេស​កើន​ដល់ ៨៤៧​ករណី និង​មាន​អ្នក​ស្លាប់ ១៣​នាក់ ។

ភាគច្រើន​នៃ​ករណី​ឆ្លង​ថ្មី រួម​ទាំង​ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ​ផង ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ទីក្រុង​ដា​ណា​ង ស្ថិត​នៅ​ភាគ​កណ្តាល​ប្រទេស ដែល​ការ​ផ្ទុះ​ឡើង​រលក​ថ្មី បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី ២៥ ខែកក្កដា ។

ក្រសួងសុខាភិបាល​វៀតណាម អោយ​ដឹង​ថា មនុស្ស​ជាង ១៨២.០០០​នាក់ កំពុង​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​ពី​គ្នា ក្នុង​ប្រទេស រួម​មាន ៥,១៣៩​នាក់ នៅ​មន្ទីរពេទ្យ និង ២៨.៤០៨​នាក់​នៅ​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក នៅ​សល់​ប៉ុន្មាន​គឺ​នៅផ្ទះ ។

កាលពី​ថ្ងៃ​សុក្រ លោកនាយក​រដ្ឋមន្ត្រី បាន​ព្រមាន​ថា ហានិភ័យ​នៃ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស​វៀតណាម គឺ​នៅ​“​ខ្ពស់​”​នៅឡើយ ។

លោក​បាន​មាន​ប្រសាសន៍​ថា “​ហានិភ័យ នៃ​ការ​ចម្លង​ក្នុង​សហគមន៍ គឺ​ខ្ពស់​ណាស់ ដែល​ទាមទារ​ឲ្យ​មានការ​ប្តេជ្ញា​ចិត្ត សាមគ្គីភាព និង​ទំនួល​ខុស​ត្រូវ​បន្ថែម​ទៀត ទាំងអស់​គ្នា​ត្រូវ​មាន​វិធានការ​រឹង​មាំ​ជាង​នេះ​ទៀត ក្នុង​រយៈពេល​២​ស​ប្តា​ហ៍​ខាង​មុខ​នេះ​” ៕

Asian city residents walking outdoors in face mask beacause of air pollution

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ