ហ្វីលីពីនមានអ្នកកូវីដ-១៩ ខ្ពស់បំផុត ជិត៧,០០០ករណីក្នុងមួយថ្ងៃ
ម៉ានីល ៖ ប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទ ទី១០ សីហានេះ បានរាយការណ៍ថា មានការឆ្លងវីរុសកូវីដ-១៩ បន្ថែមថ្មីចំនួន ៦.៩៥៨…
ម៉ានីល ៖ ប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទ ទី១០ សីហានេះ បានរាយការណ៍ថា មានការឆ្លងវីរុសកូវីដ-១៩ បន្ថែមថ្មីចំនួន ៦.៩៥៨…
ម៉ានីល ៖ ប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទ ទី១០ សីហានេះ បានរាយការណ៍ថា មានការឆ្លងវីរុសកូវីដ-១៩ បន្ថែមថ្មីចំនួន ៦.៩៥៨ ករណី ដែលជាចំនួនកើនឡើងខ្ពស់បំផុតប្រចាំថ្ងៃ នៅក្នុងប្រទេសនេះ នាំឲ្យចំនួនសរុបកើនដល់ ១៣៦.៦៣៨ ករណីហើយ ។
ក្រសួងសុខាភិបាលហ្វីលីពីន ក៏បានរាយការណ៍ថា មានអ្នកស្លាប់ ២៤ នាក់ទៀត នៅថ្ងៃនេះ នាំឲ្យចំនួនអ្នកស្លាប់ដោយសារឆ្លងវីរុសនេះ ឡើងដល់ ២.២៩៣នាក់ ។
អ្នកនាំពាក្យប្រធានាធិបតី កាលពីថ្ងៃសុក្រ កន្លងនេះបាននិយាយថា ប្រទេសហ្វីលីពីន នឹងមានការកើនឡើង នៃអ្នកឆ្លងវីរុសនេះដោយសារការធ្វើតេស្តទ្រង់ទ្រាយធំកាន់តែខ្លាំង ។ ប្រការនេះបានជំរុញឱ្យអាជ្ញាធរមានវិធានការបិទនៅក្នុងនិងជុំវិញទីក្រុងម៉ានីលឡើងវិញ កាលពីសប្តាហ៍មុន ។
រដ្ឋាភិបាលបានដាក់ទីក្រុងម៉ានីល និងខេត្តជិតៗដូចជា Laguna, Cavite, Rizal និង Bulacan ក្រោមអ្វីដែលគេហៅថា “ ការដាក់នៅដាច់ដោយឡែកពីសហគមន៍” រហូតដល់ថ្ងៃទី ១៨ ខែសីហា ៕
ចែករំលែកព័តមាននេះ