រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សសិទ្ធិមនុស្សដែលកោះសន្តិភាពទទួលបានកាលពីព្រឹកថ្ងៃទី២៣ មីនា ២០១១ ឱ្យដឹងថា គណបក្សសិទ្ធិមនុស្សសូមអញ្ជើញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលរួមសន្និសីទកាសែតស្តីពីការស្វាគមន៍ចំពោះមន្ត្រីជាន់ខ្ពស់ជាច្រើនរូបដែលមកពីគណបក្សសម រង្ស៊ី ដឹកនាំដោយលោកម៉ៅ មុនីវណ្ណ អតីតតំណាងរាស្រមណ្ឌលកំពង់ចាម ។
ពិធីទទួលស្វាគមន៍នេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស នារសៀលថ្ងៃទី២៣ មីនា ២០១១ នេះ នៅស្នាក់ការកណ្តាលរបស់គណបក្សអគារលេខ៧២-៧៤ ផ្លូវលេខ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ