Real ដាក់កីឡាករសំខាន់ម្នាក់ក្នុងចំណោម២នាក់ជាថ្នូរយក Dybala របស់ Juventus
3 ឆ្នាំ មុន
អេស្ប៉ាញ ៖ យោងតាមការចុះផ្សាយពីគេហទំព័រ SportMediaset បានឱ្យដឹងថាក្លិបអធិរាជស Real Madrid គ្រោងនឹងដាក់កីឡាករសំខាន់របស់ខ្លួនម្នាក់ក្នុងចំណោមកីឡាករ Toni Kroos…
អេស្ប៉ាញ ៖ យោងតាមការចុះផ្សាយពីគេហទំព័រ SportMediaset បានឱ្យដឹងថាក្លិបអធិរាជស Real Madrid គ្រោងនឹងដាក់កីឡាករសំខាន់របស់ខ្លួនម្នាក់ក្នុងចំណោមកីឡាករ Toni Kroos ឬក៏ Isco ជាថ្នូរនៃកិច្ចព្រមព្រៀង ដើម្បីនាំយកខ្សែប្រយុទ្ធឆ្នើម Paulo Dybala របស់ក្លិបសេះបង្កង់ Juventus មកកាន់ទឹកដី Santiago Bernabeu ត្រៀមសម្រាប់ការប្រកួតប្រជែងរដូវកាលក្រោយ។
ម្ចាស់ជើងឯកក្របខណ្ឌអេស្ប៉ាញ La Liga រដូវកាល ២០១៩-២០ កំពុងតែចរចាជាមួយម្ចាស់ជើងឯកក្របខណ្ឌអ៊ីតាលី Serie A ក្នុងការនាំយកខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនវ័យ ២៦ឆ្នាំខាងលើ។ ខណៈក្លិបអ្នកមានបារាំង PSG ក៏ត្រូវបានរាយការណ៍ថា កំពុងចង់បានកីឡាករូបនេះផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ Juventus ហាក់មិនមានឆន្ទៈក្នុងការលក់ Dybala ដែលរីករាយនឹងយុទ្ធនាការ Serie A មុនការបណ្តេញលោក Maurizio Sarri ហើយខណៈដែលគេកំពុងទន្ទឹងរង់ចាំរបៀបលេងថ្មី ក្រោមការដឹកនាំរបស់លោក Andrea Pirlo ៕
ចែករំលែកព័តមាននេះ