ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​រង្វង់​ថ្ងៃ​១៥,១៦,១៧​ឆ្នាំ​ទាំង​៧កើ​ប​​​លុយ​អង្គុយ​លើ​គំនរ​មាសប្រាក់

3 ឆ្នាំ មុន

យោង​តាម​ស្តេច​ហោរ​ចិន​សែ​ដែល​ល្បី​ទាយ​ឆុត​មួយ​រយ​ភាគរយ​បាន​អះអាង​ថា លោក​អ្នក​ដែល​កើត​ឆ្នាំ ច មមែ រោង ជូត ថោះ កុរ ឆ្លូវ លេខ​នាំ​មហា​ហេង​៥៦៧…

យោង​តាម​ស្តេច​ហោរ​ចិន​សែ​ដែល​ល្បី​ទាយ​ឆុត​មួយ​រយ​ភាគរយ​បាន​អះអាង​ថា លោក​អ្នក​ដែល​កើត​ឆ្នាំ ច មមែ រោង ជូត ថោះ កុរ ឆ្លូវ លេខ​នាំ​មហា​ហេង​៥៦៧ មាន​លាភ​សំណាង មាន​លុយ​វាល់​លាន មាសប្រាក់ កែវកង ទ្រព្យសម្បត្តិ ឋានៈ បុណ្យ​ស័ក្តិ​ចូល​មក​ដល់​នៅ​ក្នុង​រង្វង់​បី​ថ្ងៃកណ្តាលខែ​គឺ​ថ្ងៃ​ទី​១៥,១៦,១៧ សីហា​នេះ ដែល​តម្រូវ​ឲ្យ​លោក​អ្នក​បួងសួង​សុំ​លាភសក្ការៈ​ឥឡូវនេះ ប្រាថ្នាអ្វីបានសម្រេចដូចបំណង ។

ឆ្នាំច ពន្លឺ​ចាំង​ចូល​ជីវិត រាសី​ឡើង​ខ្ពស់ត្រដែត ប្រកប​កិច្ចការ​អ្វី​តែង​ហុច​ផល​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ នៅ​កំឡុង​រង្វង់​បី​ថ្ងៃ​កណ្តាលខែ​នេះ​ជា​វេលា​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​អ្វីមួយ​ទោះជា​ការងារ​ឯកជន​ឬ​ការងារ​ក្រុមហ៊ុន​តែង​ហុច​ផល​មក​វិញ​ជាទី​កក់ក្តៅ ។ ចំពោះ​អ្នក​ប្រកប​រប​រ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នក​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រ​ពៃ​​ណាស់​លាភ​ប្រាក់​ហូរ​ចូល​ដូច​ចាក់ទឹក ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ជិត​ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំមមែ លាភ​ធំ​ទាំងពួង​ហូរ​ចូល​ដូច​ទឹក ការងារ​អ្វី​ក៏​បាន​ជោគជ័យ​ដូច​ក្តី​ប្រាថ្នា ពណ៌​នៃ​លាភ​សំណាង​ពណ៌​ខៀវ លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការ​រក​ទទួល​ទាន​គ្រប់​ច្រកល្ហក​បាន​ទទួលផល​ហួស​ពី​ការ​ស្មាន​ប្រាក់​ចូល​មក​គ្រប់​ទិស​ទី ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​បាន​ផល​ចំណេញ​កប់​ក្តោង ប្រសិនបើ​ចង់​ទិញ​របស់​ធំ​នៅ​រង្វង់​បី​ថ្ងៃនេះ​ជា​ពេលវេលា​ល្អ​បំផុត ទិញ​ផ្ទះ ទិញ​ដី ទិញ​ឡាន​នឹង​បាន​លាភ​មក​វិញ​ចំណេញ​ភ្លាម​ៗ​តែ​ម្តង ។

ឆ្នាំរោង រាសី​ឡើង​ខ្ពស់ត្រដែត​ទទួល​ជោគជ័យ​លើ​ការងារ​ដ៏​ត្រចះត្រចង់​។ នៅ​រង្វង់​បី​ថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​គាប់ប្រសើរ​ខ្លាំង​ណាស់​លោក​អ្នក​អាច​សម្រុក​ការងារ​ឱ្យ​ពេ​ញ​ដៃពេញជើង​ព្រោះថា​ផល​ល្អ​កំពុង​រង់ចាំ​ហុច​ឱ្យ​ជា​និច្ច​ហើយ​បើ​ចង់​ចរចា​ពី​រឿង​អ្វីមួយ​ក៏​តែង​ឆាប់​ត្រូវរ៉ូវ​គ្នា ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ឆ្ងាយ​មាន​ភាព​លូតលាស់​ទៅ​មុខ​ប្រសើរ​ណាស់​ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​ហូរហៀរ ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​ស្វាមី​ភ​រិ​យ​កំលោះ​ក្រមុំ​មាន​តែ​ភាព​ផ្អែម​ល្អែ​ម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំជូត នៅ​រង្វង់​បី​ថ្ងៃ​កណ្តាលខែ​នេះ​ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ​ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​គាប់ប្រសើរ​ណាស់​។ នៅ​ចន្លោះ​ពេល​នេះ​បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់​កាក់​ធ្វើ​អ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ​ភ្លាម ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កប់​ក្តោង​។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​នឹង​គ្នា​ជា​និច្ច ។

ឆ្នាំថោះ អ្នក​សុភមង្គល រាសី​ឡើង​ខ្ពស់ត្រដែត ពណ៌​នាំ​សំណាង​ក្រហម នៅ​រង្វង់​បី​ថ្ងៃនេះ លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ​បើ​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា​។ រីឯ​ស​ម្ព័ន្ធ​ភាព​ស្នេហា​គូ​ស្វាមីភរិយា​មាន​តែ​ភាព​ស្រស់ស្រាយ និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំកុរ រាសី​ល្អ​ណាស់ លោក​អ្នកមាន​លាភ​មាន​លុយ​ហូរ​ចូល​ដូច​ភ្លៀង​ធ្លាក់​ពីលើ​មេឃ​។ តាម​ទំនាយ​កំពូល​ហោរា​ចិន​សែរ​បាន​បង្ហាញ​ថា នៅ​រង្វង់​បី​ថ្ងៃនេះ​លោក​អ្នកមាន​លាភ​ធំ​លុយ​ធំ​ហូរ​ចូល​កាន់តែ​ខ្លាំង​រាសី​ឡើង​ខ្ពស់ត្រដែត​បើ​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ​និង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ រាល់​ការងារ​រក​ទទួលទាន​មាន​លាភ​មាន​លុយ​ចូល​ច្រើន​និង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​ផ្ទះ ។ ពណ៌​នៃ​លាភ​សំណាង​ពណ៌​ខៀវ ។

ឆ្នាំឆ្លូវ រាសី​ឡើង​ខ្ពស់ត្រដែត​ទទួល​ជោគជ័យ​លើ​ការងារ​ដ៏​ត្រចះត្រចង់​ ។ នៅ​រង្វង់​បី​ថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​គាប់ប្រសើរ​ខ្លាំង​ណាស់​លោក​អ្នក​អាច​សម្រុក​ការងារ​ឱ្យ​ពេញដៃពេ​ញ​ជើង​ព្រោះថា​ផល​ល្អ​កំពុង​រង់ចាំ​ហុច​ឱ្យ​ជា​និច្ច​ហើយ​បើ​ចង់​ចរចា​ពី​រឿង​អ្វីមួយ​ក៏​តែង​ឆា​ប់​ត្រូវរ៉ូវ​គ្នា ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ឆ្ងាយ​មាន​ភាព​លូតលា​ស់​ទៅ​មុខ​ប្រសើរ​ណាស់​ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​ហូរហៀរ ។ ចំណែក​សម្ព័ន្ធភាព​ស្នេ​ហា​ស្វាមី​ភ​រិ​យ​កំលោះ​ក្រមុំ​មាន​តែ​ភាព​ផ្អែម​ល្អែ​ម​រកគ្នា​ប្រពៃ​ណាស់ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ