ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ឡើង​ចំណោត​មិន​រួច ក៏​រអិល​​ធ្លាក់​​​ជ្រោះ ឆក់​យក​ជីវិត​មនុស្ស និង​​របួស​​៩​នាក់

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​ត្រូវ​បាន​បាត់បង់​ជីវិត និង​៧​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​-​ស្រាល ដោយសារ​ក្រឡាប់​រថយន្ត​ដឹក​ស្មៅ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២០…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​ត្រូវ​បាន​បាត់បង់​ជីវិត និង​៧​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​-​ស្រាល ដោយសារ​ក្រឡាប់​រថយន្ត​ដឹក​ស្មៅ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​លេខ​៧៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៥ និង​៧៦ ស្ថិត​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។

បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី ចាន់ ទិ​ត្យ ស្នងការ​រង​ខេត្ត​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ដោយ​ខ្លួនឯង ខណៈ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ HYUNDAI ផ្លា​ក​លេខ ភ្នំពេញ 3A1631 បាន​ឡើង​ចំណោត តែ​មិន​រួច​ក៏​រអិល​ថយក្រោយ​រមៀល​ធ្លាក់​ជ្រោះ​តែ​ម្តង បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​ចំនួន​២​នាក់ និង​របួសធ្ងន់​-​ស្រាល​ចំនួន​០៧​នាក់​។ រថយន្ត​ខាង​លើ​នេះ បាន​ដឹក​ស្មៅ​យក​ទៅ​ដាំ​នៅ​ក្រុង​សែន​មនោ​រម្យ ចេញ​ភ្នំពេញ​ទៅ​ទីរួមខេត្ត​មណ្ឌលគិរី​។ លុះដល់​ចំណុច​កើតហេតុ ក្នុង​ស្ថានភាព​ផ្លូវ​ឡើង​ទួល រថយន្ត​បាន​ថយក្រោយ​ធ្លាក់​ចេញពី​ផ្លូវ ក៏​ចូល​ក្នុង​លូ​ខាងស្តាំ​ដៃ​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ ១- ឈ្មោះ យួន សុ​ផាត ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មុខរបរ​​កម្មករ (​បាត់បង់​ជីវិត​) រស់នៅ​ភូមិ​ពុក​ឫស្សី​លើ ឃុំ​អ​ញ្ជែ​ង​លើ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​។ ២-​ឈ្មោះ​ជឿន ហុយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កសិករ (​បាត់បង់​ជីវិត​) រស់នៅ​ភូមិ​ពុក​ឫស្សី​លើ ឃុំ​អ​ញ្ជែ​ង​លើ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។ ៣-​ឈ្មោះ តយ ឈើ​ន ភេទ​ស្រី អាយុ​៥៤​ឆ្នាំ មុខរបរ​កសិករ (​របួសស្រាល​) រស់នៅ​ភូមិ​អ​ញ្ជែ​ង ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់​កណ្ដាល ខេត្តកណ្ដាល ។ ៤-​ឈ្មោះ​សៀង សុភា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​កសិករ (​របួស​ធ្ងន់​) រស់នៅ​ភូមិ​ពុក​ឫស្សី ឃុំ​ពុក​ឫស្សី​លើ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។

ប្រភព​ដដែល​បន្ត​ថា ៥-​ឈ្មោះ​កន បញ្ញា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កសិករ (​របួសធ្ងន់​) រស់​នៅ​ភូមិ អ​ញ្ជែ​ង​លើ ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្ដាល តេ្ត​កណ្ដាល​។ ៦-​ឈ្មោះ​ភោគ ធី ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មុខរបរ​កសិករ (​របួសធ្ងន់​) រស់នៅ​ភូមិ អ​ញ្ជែ​ង​លើ ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។ ៧-​ឈ្មោះ បូ​ណា​រិ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​កសិករ (​របួសធ្ងន់​) រស់នៅ​ភូមិ​អ​ញ្ចែ​ង ឃុំ​ពុក​ឫស្សី​លើ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។ ៨-​ឈ្មោះ បូ ផា​ន់​ណា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កសិករ (​របួសធ្ងន់​) រស់នៅ​ភូមិ​អ​ញ្ជែ​ង ឃុំ​ពុក​ឫស្សី​លើ ស្រុក​ខ្សាច់​កណ្ដាល ខេត្តកណ្ដាល និង​៩-​ឈ្មោះ ថែ​ល គឹ​ម​លី ភេទ​ស្រី អាយុ​៥១​ឆ្នាំ មុខរបរ​កសិករ (​របួស​ស្រល​) រស់នៅ​ភូមិ​អ​ញ្ជែ​ង ឃុំ​ពុក​ឫស្សី​លើ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។

បើ​តាម​ស្នងការ​រង​ទទួល​បន្ទុក​ចរាចរ​ណ៏​បន្ត​ថា ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ហើយ​បច្ចុប្បន្ន​នេះ សព​ជន​រង​គ្រោះ​ទាំង​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ចំណែក​ជន​រង​គ្រោះ​ទាំង​៧​នាក់​ផ្សេង​ទៀត កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ