ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់​ផ្ទួន​ស្រាប់តែ​ខាត់ សុ​ឃឹម ជួប​រឿង​សប្បាយចិត្ត​ថ្មី​មួយទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​ស្រី​ជើង​ចាស់ និង​ជា​សិល្ប​ការិនី​ពហុ​ជំនាញ អ្នក​នាង ខាត់ សុ​ឃឹម បាន​ធ្វើ​អោយ​អ្នកគាំទ្រ​អាណិត​អ្នក​នាង​ជា​ខ្លាំង ក្រោយ​ពី​នាង​បាន​ជួប​ទុក្ខ​ផ្តួ​ន​ៗ​នៃ​ការ​បាត់បង់​លោកឪពុក​ជា​ស្រលាញ់ និង​អ៊ុំ​ប្រុស​បង្កើត​របស់​ខ្លួន​នៅ​ក្នុង​ខែ​តែ​មួយ​រហូត​អ្នកគាំទ្រ​បាន​ចូលរួម​លើកទឹកចិត្ត​អ្នក​នាង​កុំ​ឲ្យ​មានការ​បាក់ទឹកចិត្ត​អី…

រាជធានី​ភ្នំពេញ ៖ តារា​ស្រី​ជើង​ចាស់ និង​ជា​សិល្ប​ការិនី​ពហុ​ជំនាញ អ្នក​នាង ខាត់ សុ​ឃឹម បាន​ធ្វើ​អោយ​អ្នកគាំទ្រ​អាណិត​អ្នក​នាង​ជា​ខ្លាំង ក្រោយ​ពី​នាង​បាន​ជួប​ទុក្ខ​ផ្តួ​ន​ៗ​នៃ​ការ​បាត់បង់​លោកឪពុក​ជា​ស្រលាញ់ និង​អ៊ុំ​ប្រុស​បង្កើត​របស់​ខ្លួន​នៅ​ក្នុង​ខែ​តែ​មួយ​រហូត​អ្នកគាំទ្រ​បាន​ចូលរួម​លើកទឹកចិត្ត​អ្នក​នាង​កុំ​ឲ្យ​មានការ​បាក់ទឹកចិត្ត​អី ។

ដូច​ពាក្យចាស់​ពោល​មិន​ខុស «​ក្រោយ​ភ្លៀង​មេឃ​ស្រឡះ​» តួយ៉ាង​នាង ខាត់ សុ​ឃី​ម ក្រោយ​ពី​បាន​ជួប​ព្យុះ​ភ្លៀង​ជា​ច្រើន​នៅ​ក្នុង​ជីវិត​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ក៏​ដោយ ក៏​តារា​ស្រី​ដែល​ប្រឡូក​នៅ​ក្នុង​សិល្បៈ​រាប់​ឆ្នាំ​រូប​នេះ​បាន​នឹង​កំពុង​តែ​មាន​ក្តី​សុខ និង​សុភមង្គល​ជាមួយនឹង​ការ​បង្ហាញ​ទិដ្ឋភាព​ខាងក្នុង​ផ្ទះ ដែល​ទើបតែ​សាក​សង់​រួច បង្ក​ជា​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​អ្នកគាំទ្រ​របស់​នាង ។

នាង​ខាត់ សុ​ឃី​ម តារា​ស្រី​ដែល​កសាង​កេ​រ្ត៍​ឈ្មោះ​ល្បីល្បាញ​លើ​វិធី​សិល្បៈ​តាំងពី​ក្មេង​វ័យ​មក​នៅ​ទទួល​បានការ​គាំទ្រ​ពី​មហាជន​ជា​និច្ច​តោះ​នាង​បាន​រៀប​ការ​មានកូន​រួច​ហើយ​ក្តី ។ នាង​បាន​បង្ហាញ​ពី​រូបភាព​នៅ​ក្នុងផ្ទះ​យ៉ាង​ល្អ​ប្រណីត ដូច​ជា ទាំង​ផ្ទះបាយ បន្ទប់ទទួលភ្ញៀវ យ៉ាង​ទាន់សម័យ ជា​ពិសេស មាន​បំពាក់​ជាមួយ​គ្រឿង​សង្ហា​រឹម​ពណ៌​សទៀត​ផង ។

យ៉ាងណាមិញ តារា​ស្រី​រូប​នេះ​នៅ​តែ​បង្ហាញ​ពី​ភាពរឹងមាំ​របស់​ខ្លួន​ជា​និច្ច ទោះជា​ជួប​ទុក្ខ​សោកសៅ​បាត់បង់​មនុស្ស​ជា​ស្រលាញ់​នៅ​ក្នុង​គ្រួសារ​ក៏​ដោយ រហូត​ធ្វើ​អោយ​រូប​នាង ប្រាប់​ទៅ​ដល់​មហាជន​អោយ​បានដឹង​ថា នេះ​មិនមែន​ជា​ផ្ទះ​ទី​១ ដែល​រូប​នាង​បាន​សាងសង់​រួច​នោះ​ទេ ប៉ុន្តែ​វា​ជា​ផ្ទះ​ទី​៤ រួច​មក​ហើយ ដែល​បាន​សាងសង់​រួច ។

គួរ​បញ្ជាក់​ផង​ដែរ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ តារា​ស្រី​ពហុ​សិល្បៈ ដែល​មានឈ្មោះ​ល្បីល្បាញ​រូប​នេះ កាន់​តែង​បង្ហាញ​ពី​ជិ​វិត​ប្រចាំ​របស់​រូប​នាង​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​និច្ច ដោយនៅ​ក្នុង​រូប​នាង​ក៏​ធ្លាប់​បាន​បង្ហាញ​ពី​ទិដ្ឋភាព ផ្ទះ​ចំកា​របស់​នាង​យ៉ាង​ស្រស់​ស្អាត​ផង​ដែរ ៕

កែសម្រួលដោយ