ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ឆ្លង​កូ​វី​ដ​នៅ​អា​មេ​រិ​ក ឡើង​ដល់​៥​លាន​នាក់​ហើយ

3 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​របាយការណ៍​ជាក់ស្តែង​របស់​សាកលវិទ្យាល័យ​ចនស៍​ហប​ឃី​ន បាន​បង្ហាញ​កាលពី​ថ្ងៃអាទិត្យ​ថា សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន ៥​លាន​ករណី ខណៈ​ដែល​ករណី​បាត់បង់​ជីវិត​សរុប​ដោយសារ​ជំងឺ​នេះ​កើន​ដល់ ១៦២,០០០​ករណី បើ​ទោះ​បីជា​​ប្រទេស​នេះ​កំពុង​តទល់​ជាមួយ​ជំងឺ​នេះ​យ៉ាង​ស្វិតស្វាញ​ក៏​ដោយ​។…

អា​មេ​រិ​ក ៖ តាម​របាយការណ៍​ជាក់ស្តែង​របស់​សាកលវិទ្យាល័យ​ចនស៍​ហប​ឃី​ន បាន​បង្ហាញ​កាលពី​ថ្ងៃអាទិត្យ​ថា សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន ៥​លាន​ករណី ខណៈ​ដែល​ករណី​បាត់បង់​ជីវិត​សរុប​ដោយសារ​ជំងឺ​នេះ​កើន​ដល់ ១៦២,០០០​ករណី បើ​ទោះ​បីជា​​ប្រទេស​នេះ​កំពុង​តទល់​ជាមួយ​ជំងឺ​នេះ​យ៉ាង​ស្វិតស្វាញ​ក៏​ដោយ​។

ចំនួន​ករណី​ឆ្លង​កូ​វី​ដ​១៩ សរុប​របស់​អា​មេ​រិច​បាន​កើនឡើង​ដល់ ៥,០០០,៦០៣​ករណី នៅ​ព្រឹក​ថ្ងៃអាទិត្យ និង​១៦២,៤៤១​នាក់​បាន​បាត់បង់​ជីវិត ដែល​ជា​ចំនួន​លើសលុប​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ផ្សេង​ៗ​ទៀត​លើ​លោក​។

ការ​ស្ទង់​មតិ​បាន​បង្ហាញ​ថា អ្នកបោះឆ្នោត​ភាគច្រើន​មិន​សប្បាយ​ចិត្តនឹង​ការ​ដោះស្រាយ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចំពោះ​វិបត្តិ​មុន​ការ​បោះ​ឆ្នោត​ខែវិច្ឆិកា ដែល​អាច​មើលឃើញ​ថា លោក​នឹង​អាច​មិន​ជាប់​អណ​ត្តិ​បន្ត​ទេ​។

គូប្រជែង​ប្រជាធិបតេយ្យ​របស់​លោក​ប្រធានាធិបតី ដែល​ជា​លោក Joe Biden បាន​សរសេរ​នៅ​ថ្ងៃអាទិត្យ​ថា​៖ «​សហរដ្ឋអាមេរិក ទើបតែ​មាន​ករណី​ឆ្លង​កូ​វី​ដ​១៩ សរុប​ឡើង​ដល់ ៥​លាន​នាក់​។ វា​ជា​លេខ​ដែល​ធ្វើ​ឱ្យ​ចិត្ត​ច្របូកច្របល់ និង​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ចិត្ត​។ រាល់ពេល​ដែល​ចំនួន​កើនឡើង វា​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរជីវិត​ដល់​សង្គម​គ្រួសារ​រង​នូវ​ការ​ថប់​បារម្ភ និង​វិបត្តិ​ដល់​សហគមន៍​។ វា​មិន​គួរ​មានរឿង​អាក្រក់​ដល់​បែប​នេះ​សោះ​»​។

ដើម្បី​បង្ហាញ​ថា លោក​កំពុង​ចាត់វិធានការ លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​សៅរ៍ បាន​ចុះ​ហត្ថ​លេខា​​លើ​សកម្មភាព​ប្រតិបត្តិ ដើម្បី​ពង្រីក​ការ​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ជនជាតិ​អា​មេ​រិ​ក​ដែល​រង​គ្រោះ​ដោយ​រោគរាតត្បាត បន្ទាប់​ពី​សមាជិក​សភា​បាន​បរាជ័យ​ក្នុង​ការ​យល់ព្រម​លើ​កញ្ចប់​ជម្រុញ​​សេដ្ឋកិច្ច​ថ្មី​។

ជាមួយនឹង​ភាព​អត់​ការងារ​ធ្វើ​ទ្វេ​ដង ការ​រំខាន​ដល់​អាជីវកម្ម​ពី​វិធាន​ការណ៍​គម្លាត​សង្គម និង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ យ៉ាង​ឆាប់រហ័ស ជនជាតិ​អា​មេ​រិ​ក​ជា​ច្រើន​បាន​ពឹងផ្អែក​លើ​វិធាន​ការណ៍​ផ្តល់​ជំនួយ​សង្គ្រោះ ដែល​ត្រូវ​បាន​អនុម័ត​មុន​ដោយ​សភា ប៉ុន្តែ​ភាគច្រើន​ត្រូវ​ផុតកំណត់​នៅ​ខែកក្កដា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ