ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទ​រូងភ្នំ «បា​ទូ» អាយុកាល400លាន​ឆ្នាំ​ជា​កន្លែងទេសចរណ៍​បែប​សាសនា​ល្បីល្បាញ​ជាងគេ​នៅ​ម៉ា​ឡេ​ស៊ី

9 ឆ្នាំ មុន

«​បា​ទូ​» គឺជា​ថ្ម​រូងភ្នំ និង​ជា​ប្រាសាទ​រូងភ្នំ​ស្ថិត​ក្នុងស្រុក Gombak ចម្ងាយ​ប្រមាណ​១២​គីឡូម៉ែត្រ ភាគ​ខាងជើង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី ។
«​បា​ទូ​» គឺជា​ឈ្មោះ​មក​ពី​ពាក្យ Sungai Batu ឬ​ទន្លេ​ឈ្មោះ​បា​ទូ

«​បា​ទូ​» គឺជា​ថ្ម​រូងភ្នំ និង​ជា​ប្រាសាទ​រូងភ្នំ​ស្ថិត​ក្នុងស្រុក Gombak ចម្ងាយ​ប្រមាណ​១២​គីឡូម៉ែត្រ ភាគ​ខាងជើង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី ។
«​បា​ទូ​» គឺជា​ឈ្មោះ​មក​ពី​ពាក្យ Sungai Batu ឬ​ទន្លេ​ឈ្មោះ​បា​ទូ ដែល​ហូរ​កាត់​តាម​ជ្រលង​ភ្នំ​នោះ ។ បា​ទូ ក៏​ជា​ឈ្មោះ​ភូមិ​ដែល​នៅ​ក្បែរ​តំបន់​នោះ​ផង​ដែរ។

រូងភ្នំ​បា​ទូ​គឺជា​ទីកន្លែង​សក្ការបូជា ដោយ​មាន​ចេតិយ​យក្ស​ហិណ្ឌូ​ដែល​រំលឹក​ដល់​ព្រះ​អាទិទេព «​ម៉ូ​រ៉ូ​ហ្គា​ន់​» និង​ជាទី​កន្លែង​ប្រមូលផ្តុំ​ពិធីបុណ្យ​សាសនា​ហិណ្ឌូ​ឈ្មោះ «​ថៃ​ភូ សាម​» ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ។

រូងភ្នំ​បា​ទូ​បម្រើ​ដល់​ការ​ធ្វើ​ពិធីបុណ្យ «​ថៃ​ភូសា​ម​» ជា​រៀង​រាល់​ឆ្នាំ និង​ក្លាយជា​កន្លែង​ធម្ម​យាត្រា​មិន​ត្រឹមតែ​សម្រាប់​ជនជាតិ​ម៉ា​ឡេ​ស៊ី​កាន់សាសនា​ហិណ្ឌូ​ទេ តែ​សម្រាប់​ប្រទេស​ដែល​កាន់សាសនា​ហិណ្ឌូ​លើ​ពិភពលោក​ដូច​ជា​ប្រទេស​ឥណ្ឌា​, អូស្ត្រាលី និង​ប្រទេស​សិង្ហ​បុរី ជាដើម ។

ជណ្តើរ​ឡើង​ឆ្ពោះទៅ​កាន់​ប្រាសាទ​ក្នុង​រូងភ្នំ​មាន​២៧២​កាំ ដែល​ទាមទារ​ឱ្យ​ហិណ្ឌូ​បរិស័ទ​ទាំងអស់​មាន​ទឹកចិត្ត​ជ្រះស្រឡះ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រាសាទ​នោះ ដោយ​មិន​ប្រញាប់ប្រញាល់​ពេក ឬ​យឺត​ពេក ។

ក្រៅពី​ជាទី​កន្លែង​សក្ការបូជា រូងភ្នំ​បា​ទូ​ក៏​ជា​កន្លែង​ទេសចរណ៍វប្បធម៌​បុរាណ​ដែល​រក្សា​បាន​នូវ​កេរដំណែល​តាំងពី​យូរយារ​ណាស់​មក​ហើយ​ផ្អែក​លើ​ការ​កកើត​រូងភ្នំ និង​ការ​កសាង​ប្រាសាទ​ក្នុង​រូងភ្នំ ៕