ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​ស​ស្ងាត់​ៗ! ស៊ឹ​ម សូលី​កា ទិញ​ឡាន​ថ្មី​ជូន​កូនស្រី​ជាទី​ស្រលាញ់​យ៉ាង​ក្រហមឆើត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​ចាស់វស្សា ដែល​មានឈ្មោះ​បោះ​សំឡេង​យ៉ាង​ខ្លាំង អ្នក​នាង ស៊ឹ​ម សូលី​កា បាន​ធ្វើ​អោយ​មហាជន​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង នា​ពេល​បច្ចុប្បន្ន​នេះ​ទៅ​លើ​ការ​បង្ហោះ​រូបភាព​ផ្អែម​ល្អែ​ម​ជាមួយនឹង​ស្វាមី​ជា​ប្រចាំ ស្រាប់តែ​ពេល​នេះ​អ្នក​នាង​កាន់តែ​ធ្វើ​អោយ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​កាន់តែ​ខ្លាំង​ថែម​មួយ​កម្រិត​ទៀត…

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​ចាស់វស្សា ដែល​មានឈ្មោះ​បោះ​សំឡេង​យ៉ាង​ខ្លាំង អ្នក​នាង ស៊ឹ​ម សូលី​កា បាន​ធ្វើ​អោយ​មហាជន​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង នា​ពេល​បច្ចុប្បន្ន​នេះ​ទៅ​លើ​ការ​បង្ហោះ​រូបភាព​ផ្អែម​ល្អែ​ម​ជាមួយនឹង​ស្វាមី​ជា​ប្រចាំ ស្រាប់តែ​ពេល​នេះ​អ្នក​នាង​កាន់តែ​ធ្វើ​អោយ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​កាន់តែ​ខ្លាំង​ថែម​មួយ​កម្រិត​ទៀត ក្រោយ​ពី​រូប​នាង​បង្ហាញ​កាដូ​ដ៏​ធំ​ជូន​ដល់​កូនស្រី​ជាទី​ស្រលាញ់​នោះ គឺ​រថយន្ត​ទំនើប​ថ្មី​មួយ​គ្រឿង​ពណ៌​ក្រហមឆើត​តែ​ម្តង ។

កាលពី​ពេល​ថ្មី​ៗ​នេះ អ្នក​នាង ស៊ឹ​ម សូលី​កា បាន​ធ្វើការ surprise កូនស្រី​ដ៏​ស្រស់​ស្អាត និង​ស្រស់​សោភា​ជាមួយនឹង​រថយន្ត​ស៊េរី​ថ្មី​ទំនើប ឆ្នាំ​២០២០ ពណ៌​ក្រហម​ស្រស់​ឆើតឆាយ​នោះ គឺ​រថយន្ត​ម៉ាក់ Jeep នេះ ជាមួយនឹង​ផ្លា​ក​លេខ​ឈ្មោះ​របស់​កូនស្រី​នៅ​ក្នុង​នោះ​ផង​ដែរ ។ នេះ​បើ​យាង​តាម​ការ​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​របស់​តារា​ស្រី​រូប​នេះ តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

យ៉ាងណាមិញ បន្ទាប់​ពី​បង្ហាញ​រូបភាព​ទាំងនោះ​ហើយ ភរិយា​ស៊ី​វិស័យ​របស់​ពិធីករ​ល្បីឈ្មោះ លោក អេ​ង រិ​ទ្ធី ទទួល​បានការ​កោតសរសើរ​ពី​សំណាក់​មហាជន​អ្នកគាំទ្រ​ជា​ច្រើន​ទៅ​លើ​ការ​យកចិត្តទុកដាក់​ជាមួយនឹង​ក្រុម​គ្រួសារ ដោយនៅ​ក្នុង​នោះ​នាង​ទើបតែ​ទិញ នាឡិកាដៃ​ជូន​ស្វាមី តម្លៃ​រហូត​រាប់​ម៉ឺន​ដុល្លារ អោយ​ស្វាមី​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះបីជា​មិនសូវ​មានមុខ​នៅ​ក្នុង​រង្វង់​សិល្បៈ​ដូច​មុន ក៏​ពិធី​ការិនី​ស្រី​រូប​នេះ តែងតែ​បង្ហាញ​ពី​ជីវិត​ឯកជន​យ៉ាង​សម្បូរហូរហៀរ​របស់​នាង​ជា​ប្រចាំ​ទៅ​ដល់​មហាជន​អោយ​បាន​ដឹងផង​ដែរ ៕

កែសម្រួលដោយ