ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា ! ពិធីការិនី មាស សុវណ្ណរតនា ចោលការងារសិល្បៈទាំងអស់មកចាប់ជំនួញជាមួយ ទ្រី ដាណា រហូតក្លាយជាម្ចាស់ប្រេនថ្មី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកស្រី មាស សុវណ្ណរតនា ដែលធ្លាប់ជាពិធីការនីពោរពេញដោយវោហារសព្ទ បានស្រវាចាប់យកជំនួញគ្រឿងសម្អាងជាមួយក្រុមហ៊ុន ដាណា ទ្រី ហើយពេលនេះជោគជ័យខ្លាំងហួសការស្មានត្រឹមពេលដ៏ខ្លី…

រាជធានីភ្នំពេញ ៖ អ្នកស្រី មាស សុវណ្ណរតនា ដែលធ្លាប់ជាពិធីការនីពោរពេញដោយវោហារសព្ទ បានស្រវាចាប់យកជំនួញគ្រឿងសម្អាងជាមួយក្រុមហ៊ុន ដាណា ទ្រី ហើយពេលនេះជោគជ័យខ្លាំងហួសការស្មានត្រឹមពេលដ៏ខ្លី រហូតក្លាយជាម្ចាស់ប្រេនធំមួយទើបសម្ពោធជាផ្លូវការនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២០នេះ ។

This image has an empty alt attribute; its file name is ff4e5680d1eee407d6c022f54b86ae61.jpg

អ្នកស្រី មាស សុវណ្ណរតនា បាននិយាយថា ពិតជានឹកស្មានមិនដល់ដែលមានថ្ងៃនេះ ហើយវាផ្ដើមចេញពីដើមទុន ៣៨ ម៉ឺនរៀលខ្ចីពីម្ដាយបង្កើតរបស់ខ្លួន ។ ក្រោមការជួយយិតយោងពីលោកស្រី ទ្រី ដាណា អតីតពិធីការនីរូបនេះបានក្លាយជាម្ចាស់ប្រេន NUNA មានឥវ៉ាន់ក្នុងស្តុករាប់ម៉ឺនដុល្លារ និងអាចដោះស្រាយបញ្ហាខ្វះខាតសងបំណុលគេរួចទាំងស្រុង ។

This image has an empty alt attribute; its file name is a100250ada056e46b9fac3585f1d8ed1.jpg

ប្រើពេលជាង ៥ ខែ អ្នកស្រី មាស សុវណ្ណរតនា បានធ្វើឱ្យ NUNA ផ្ទុះលើទីផ្សាររហូតមានអ្នកតំណាងចែកចាយជាង ១ពាន់នាក់ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា ។ ម្ចាស់ប្រេន NUNA បានបញ្ជាក់ថា នៅតែបន្តជ្រើសរើសដៃគូតំណាងចែកចាយផលិតផលបន្ត ប៉ុន្តែមើលលើសមត្ថភាពសិន ទាំងការដឹកនាំ និងយុទ្ធសាស្ត្រទីផ្សារ មិនមែនវាយតម្លៃតែលើដើមទុនមួយមុខនោះទេ ។

This image has an empty alt attribute; its file name is e5ab9f063c989ca0fccba6870f0fb4cd.jpg

ចំណែកលោកស្រី ទ្រី ដាណា ដែលជាអគ្គនាយិការបស់ក្រុមហ៊ុន បាននិយាយថា ក្រុមហ៊ុនមិនមែនផ្ដោតលើតែលុយមួយមុខទេ គឺផ្ដោតលើគុណភាព និងកេរ្តិ៍ឈ្មោះផងដែរ ។ ដោយសារបែបនេះហើយ ទើបផលិតផលលក់ដាច់ ហើយតំណាងចែកចាយក៏ងាយស្រួលក្នុងការធ្វើទីផ្សារ ។

This image has an empty alt attribute; its file name is ce7d443e3dd5d959d02da1c84eb0a0b4.jpg

ជាក់ស្ដែងនៅពេលនេះក្រុមហ៊ុនបានឈានទៅដល់ការសម្ពោធប្រេនថ្មី NUNA ហើយអ្នកស្រីមានជំនឿយ៉ាងមុតមាំថា នៅពេលខាងមុខ វានឹងល្បីល្បាញមិនចាញ់ NNP ឡើយ ចំណែកម្ចាស់ដេប៉ូ និងអ្នកតំណាងចែកចាយក៏នឹងមានជីវភាពល្អប្រសើរគ្រប់ៗគ្នាផងដែរ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ