ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​​នាយ​ឧត្តម​សេនីយ៍​ នេត សាវឿន ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រធាន​សហ​ព័ន្ធ​​កីឡា​បាល់​ទះ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក​​នាយ​​ឧត្តម​សេនីយ៍​ នេត សាវឿន ​ត្រូវ​បាន​គណៈ​កម្មាធិ​ការ​ប្រតិ​បត្តិ​សម្រេច​ជ្រើស​រើស​ធ្វើ​ជា​ប្រធាន​សហ​ព័ន្ធ​​កីឡា​​បាល់​ទះ​កម្ពុជា​អាណត្តិ​ថ្មី​ទី​៤ ឆ្នាំ​២០១១-២០១៥ ។ ការ​បោះ​ឆ្នោត​​ជ្រើស​រើស​គណៈ​កម្មាធិ​ការ​​ប្រតិ​បត្តិ​​​សហ​ព័ន្ធ​កីឡា​​បាល់​ទះ​អាណត្តិ​​ថ្មី ដែល​បាន​ធ្វើ​ឡើង​​កាល​ពី​ពេល​ថ្មីៗ​កន្លង​​មក​នេះ ក្នុង​ចំណោម​​បេក្ខ​ជន​​ឈរ​ឈ្មោះ​​ចំនួន​១៧​រូប មាន​តែ​១៣​រូប​ប៉ុណ្ណោះ​​ដែល​ត្រូវ​បាន​គណៈ​កម្មាធិការ​​រៀប​ចំ​ការ​​បោះ​ឆ្នោត​​សម្រេច​ជ្រើស​រើស​​យក​ជា​ផ្លូវ​ការ​​សម្រាប់​បម្រើ​ការ​ងារ​នៅ​ក្នុង​សហ​ព័ន្ធ​អាណត្តិ​ថ្មី​ជា​បន្ត​ទៀត ។

តាម​របាយ​ការណ៍​​របស់​គណៈ​​កម្មាធិ​ការ​​រៀប​ចំ​ការ​បោះ​ឆ្នោត​​បាន​ឱ្យ​ដឹង​ថា ​បេក្ខ​ជន​ទាំង​១៧​រូប ដែល​បាន​​ឈរ​ឈ្មោះ​​រក​សំឡេង​​គាំទ្រ​​មាន ១-លោក​បណ្ឌិត​​ជា ចំរើន ២-លោក​នាយ​ឧត្តម​សេនីយ៍​ នេត សាវឿន ៣-លោក​ឡាក់ សំអាត ៤-លោក​វេជ្ជ​បណ្ឌិត សំ សោភាន់ ៥-លោក​ឧត្តម​សេនីយ៍​​ តែម ម៉ឺន ៦-លោក​​ព្រុំ ប៊ុណ្ណ​យី ៧-លោក​ឧត្តម​សេនីយ៍ វុធ ផល្លី ៨-លោក​​ឧត្តម​សេនីយ៍ យ៉េត រ៉ា​ហ្ស៉ាន់ ៩-លោក​ឧត្តម​សេនីយ៍ ស ថេត ១០-លោក​វេជ្ជ​បណ្ឌិត ​ឆឹង យ៉ៅ​យ៉េន ១១-លោក​ធៀប ​គឹម​សាន ១២-លោក​​កៅ យ៉ាន់ ១៣-លោក​សុខ សារុំ ១៤-លោក​​បឹង គឹមតោ ១៥-លោក​ម៉ាង វិបុល ១៦-លោក​ញ៉ែម ជិន​ឌី និង​១៧-លោក​អុំ វ៉ាន់​នី។

ក្នុង​ចំណោម​​បេក្ខ​ជន​ទាំង​១៧​រូប​នេះ​ មាន​តែ​៤​រូប​ប៉ុណ្ណោះ​​​ទទួល​បាន​សំឡេង​គាំទ្រ​​តិច​ជាង​គេ​ ​ដែល​មាន​អ្នក​ចូល​រួម​​បោះ​ឆ្នោត​​​ចំនួន​​៤២​នាក់​ ​គឺ​លោក​ធៀម គឹម​សាន បាន​៩​សំឡេង ​លោក​សុខ សារុំ ​​ទទួល​បាន​១០​សំឡេង ​លោក​ព្រុំ ប៊ុណ្ណ​យី​ ទទួល​បាន​៥​សំឡេង ​និង​​លោក​​អុំ​ វ៉ាន់​នី ទទួល​បាន​៣​សំឡេង ។ ក្នុង​ចំណោម​​សមា​ជិក​ទាំង​១៣​រូប ដែល​បាន​​ក្លាយ​ជា​សមា​ជិក​ពេញ​សិទ្ធិ​ ទើប​តែ​​​​ធ្វើ​ការ​​ប្រជុំ​ជា​សម្ងាត់​រក​ប្រធាន​ អនុ​ប្រធាន​ អគ្គ​លេខា​ធិការ​ និង​អគ្គ​​ហិរញ្ញិក ។ ក្រៅ​ពី​លោក​នាយ​ឧត្តម​សេនីយ៍ នេត សាវឿន ​ជា​ប្រធាន ​នៅ​មាន​អនុ​ប្រធាន​៤​រូប​ទៀត​ គឺ​​​លោក​ឡាក់ សំអាត លោក​ជា​ ចំរើន ​លោក​ឧត្តម​សេនីយ៍​ វុធ ផល្លី និង​លោក​វេជ្ជ​បណ្ឌិត សំ សោភាន់ ។ ដោយ​ឡែក​ លោក​ឧត្តម​សេនីយ៍​​ វុធ ផល្លី ក៏​ត្រូវ​បាន​តែង​តាំង​ជា​អគ្គ​ហិរញ្ញិក​ផង​ដែរ ៕