ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពហុស្សូត​ធ្វើ​ខុស​វិន័យ​តើ​មានទោស​ទេ ?

3 ឆ្នាំ មុន

ពិត​ណាស់ វិន័យ​មិន​បាន​ប្រាប់​ថា ពហុស្សូត​គឺ​អ្នកចេះ​ដឹង​ច្រើន អ្នកចេះ​សូត្រធម៌ច្រើន អ្នក​ចេះ​វិន័យ​ច្រើន ឬជាព្រះមហាថេរៈ ធ្វើ​ខុស​មិន​មានទោស​នោះ​ទេ ហើយ​ក៏​មិន​បាន​ប្រាប់​ថា អ្នក​មិន​ចេះ​វិន័យ​ធ្វើ​ខុស​មិន​មានទោស​នោះ​ក៏​ទេ​ដែរ ។…

ពិត​ណាស់ វិន័យ​មិន​បាន​ប្រាប់​ថា ពហុស្សូត​គឺ​អ្នកចេះ​ដឹង​ច្រើន អ្នកចេះ​សូត្រធម៌ច្រើន អ្នក​ចេះ​វិន័យ​ច្រើន ឬជាព្រះមហាថេរៈ ធ្វើ​ខុស​មិន​មានទោស​នោះ​ទេ ហើយ​ក៏​មិន​បាន​ប្រាប់​ថា អ្នក​មិន​ចេះ​វិន័យ​ធ្វើ​ខុស​មិន​មានទោស​នោះ​ក៏​ទេ​ដែរ ។

វិន័យ​បើកាលណា​អ្នកបួស​ធ្វើ​ខុស​កម្រិត​ណា ទោសទណ្ឌ​ប្រាកដជា​នឹង​មាន​ក្នុង​កម្រិត​នោះ មិន​រើសមុខ​ថា​អ្នកចេះ ឬ​មិន​ចេះ អ្នកដឹង ឬ​មិនដឹង​នោះ​ឡើយ ។ តាម​ផ្លូវ​វិន័យ​កាលបើ​អ្នកបួស​រូប​ណា​ត្រូវ​អាបត្តិ​ថ្នាក់​កំពូល​ពោល​គឺ​អាបត្តិ​បារាជិក ហើយ​មិន​ព្រម​ដោះ​ស្បង់​ចីវរ​ចេញ​នោះ ប្រាកដជា​មាន​បាប​ធ្ងន់​បំផុត ដែល​តាម​ពុទ្ធ​ប្បញ្ញត្តិ​ចោទ​អ្នកបួស​ទ្រុស្តសីល​រូប​នោះ​ដូច​ជា​ចោរ ចាំ​ប្លម ចាំ​លួច​ដណ្តើម​យក​លាភ​របស់​សង្ឃ​ដែល​លោក​មាន​សីល​បរិសុទ្ធ ឬ​បើ​អ្នក​ក្លែងភេទ​រូប​នេះ​ចូល​ធ្វើ​សង្ឃកម្ម​ទាំងឡាយ​មាន​ឧបោសថសីល​ជាដើម​ទៀត​នោះ ទោស​នៃ​ភិក្ខុ​រូប​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ណាស់ ចុតិ​បដិសន្ធិ​របស់​គេ​ប្រហែលជា​នឹង​គេច​មិន​ផុត​ពី​អនន្តរិយកម្ម​ឡើយ ។

ទោះជា​យ៉ាងណា​មាន​ព្រះសង្ឃ​ខ្មែរ​យើង​ច្រើន​ណាស់​ដែល​ព្រះ​អង្គ​មាន​សីល សមាធិ បញ្ញា​ដ៏​បរិសុទ្ធ​អាច​ញុំ​ា​ង​សទ្ធា​ជ្រះថ្លា​ពុទ្ធបរិស័ទ​ឱ្យ​កើតឡើង​ប្រាកដ​បាន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ