ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

At Madrid រក​ឃើញ​មនុស្ស២​នាក់​មាន​កូ​វី​ដ​១៩ មុនប៉ះ Leipzig ថ្ងៃ​ព្រហស្បតិ៍​នេះ

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ ក្លិប Atletico Madrid បាន​បញ្ជាក់​ថា បុគ្គល​២​នាក់​របស់​ខ្លួន បាន​ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ដ​១៩ ពោល​គឺ​នៅ​មុន​​ការ​ប្រកួត​វគ្គ ៨​ក្រុម​ចុង​ក្រោយ​ក្រប​ខណ្ឌ…

អេ​ស្ប៉ា​ញ ៖ ក្លិប Atletico Madrid បាន​បញ្ជាក់​ថា បុគ្គល​២​នាក់​របស់​ខ្លួន បាន​ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ដ​១៩ ពោល​គឺ​នៅ​មុន​​ការ​ប្រកួត​វគ្គ ៨​ក្រុម​ចុង​ក្រោយ​ក្រប​ខណ្ឌ Champions League ទល់​នឹង​ក្រុម​អា​ល្លឺ​ម៉​ង់ RB Leipzig នៅ​ថ្ងៃ​ទី​១៤ ខែសីហា ក្នុង​ទីក្រុង​លី​ស​បោ​ន (Lisbon) ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់​។

ក្លិប​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ​មួយ​នេះ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា បុគ្គល​ដែល​មិន​បញ្ចេញ​ឈ្មោះ​ខាងលើ កំពុង​ត្រូវ​បាន​ដាក់​នៅ​ដាច់​ដោយឡែកពី​គេ​។ ករណី​វិជ្ជមាន​នេះ ត្រូវ​បាន​រក​ឃើញ​បន្ទាប់​ពី​កីឡាករ​ឈុត​ធំ និង​បុគ្គលិក​ក្លិប​ទាំងអស់ ដែល​ត្រូវធ្វើ​ដំណើរ​ទៅ​កាល​ទីក្រុង​លី​ស​បោ​ន ​ទទួល​បានការ​ធ្វើតេស្ត​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ​កាលពី​ថ្ងៃ​សៅរ៍​។ ហើយ​ឥឡូវនេះ ពួក​គេ​នឹង​ត្រូវ​ធ្វើតេស្ត​ឡើង​វិញ​ម្តងទៀត រួម​ជាមួយ​អ្នកមាន​ទំនាក់ទំនង​ជិត​ស្និតជាមួយយ​អ្នក​ឆ្លង​ខាងលើ​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍ At Madrid បានឱ្យ​ដឹង​ថា «​កត្តា​នេះ​ ​ជម្រុញ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​កាលវិភាគ​ហ្វឹកហាត់ និង​ការ​អភិវឌ្ឍ​នៃ​ការ​ធ្វើ​ដំណើរ រួម​ទាំង​ការ​ស្នាក់​នៅ​ក្នុង​រដ្ឋធានី​ព័រ​ទុ​យ​ហ្កា​ល់​។ ហើយ​ក្លឹ​ប​នឹង​សម្របសម្រួល​កាលវិភាគ​ថ្មី​ជាមួយ UEFA ហើយ​នៅ​ពេល​មាន​ផែនការ​ថ្មី វា​នឹង​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​»​។

សូម​រំលឹក​ថា ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​វីរុស​ឆ្លង​កូ​វី​ដ​១៩ UEFA បាន​សម្រេច​ឱ្យ​ការ​ប្រកួត Champions League សម្រាប់​វគ្គ​៨​ចុង​ក្រោយ ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន​អព្យាក្រឹត (​ទឹកដី​កណ្តាល​) នៅ​ទីក្រុង​លី​ស​បោ​ន​ដោយ​បិទទ្វារ ហើយ​ការ​ប្រកួត​តម្រូវ​លេង​តែ​មួយ​ជើង​តែ​ប៉ុណ្ណោះ​៕ (ដកស្រង់​ចេញពី BBC)