ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតចិត្ត​! បុរស​ម្នាក់​កៀប​ជាប់​ក្នុង​រថយន្ត ក្រោយ​ជួប​គ្រោះ​ថ្នាក់លើ​ផ្លូវ​ជាតិ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​កៀប​ជាប់​ក្នុង​រថយន្ត បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ ខណៈ​ពេល​ដែល​បុរស​រង​គ្រោះ​បាន​បើករថយន្ត​បត់​ឆ្លងផ្លូវ​បំរុង​ចូល​ផ្ទះ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​រថយន្ត​ធុន​យី​ឌុ​ប​មួយ​គ្រឿង​ឈប់​ស្ងៀម​លើ​ទ្រូងផ្លូវ​ដោយ​មិន​មាន​ដាក់​ភ្លើង​សញ្ញា​ឡើយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៨ ខែសីហា…

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​កៀប​ជាប់​ក្នុង​រថយន្ត បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ ខណៈ​ពេល​ដែល​បុរស​រង​គ្រោះ​បាន​បើករថយន្ត​បត់​ឆ្លងផ្លូវ​បំរុង​ចូល​ផ្ទះ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​រថយន្ត​ធុន​យី​ឌុ​ប​មួយ​គ្រឿង​ឈប់​ស្ងៀម​លើ​ទ្រូងផ្លូវ​ដោយ​មិន​មាន​ដាក់​ភ្លើង​សញ្ញា​ឡើយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវជាតិ ត្រង់​ចំណុច​រូបសំណាក​ឆ្នាំង​មាស ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៦ និង​៨៧ ស្ថិត​ក្នុងភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

បើ​តាម​មន្ត្រី​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​ដែល​ចុះ​ដល់​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាង​លើ​ឈ្មោះ មាស ចាន់​តារា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មានមុខ​របរ​លក់​គ្រឿង​ដែក មាន​ទីលំនៅ​ភូមិ​ត្រពាំង​ចិ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ជិត​កន្លែង​កើតហេតុ ។

ប្រភព​ដដែល​បាន​បន្ត​ថា មុន​កើតហេតុ ជន​រង​គ្រោះ​បាន​បើករថយន្ត​ម៉ាក​ម៉ូ​នី​ង ពណ៌​ស ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង 2b 3546 ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បើក​ឆ្លងថ្នល់​បម្រុង​នឹង​ចូល​ទៅ​ផ្ទះ ក៏​ស្រាប់តែ​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយនឹង​រថយន្ត ១​គ្រឿង​ទៀត​ម៉ាក​ហ្វុ​យ​ហ្សូ ពណ៌​ស មាន​សណ្តោង​សឺ​មី​រ៉ឺ​ម៉ក ដែល​មាន​ក្បាល​រថយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ 3a 8833 និង​សឺ​មី​រ៉ឺ​ម៉ក​ពាក់​ស្លាក​លេខ​ភ្នំពេញ 4A.0852 បើកបរ​ដោយ​ជន​ពុំ​ស្គាល់ឈ្មោះ ដែល​ឈប់​ស្ងៀម​នៅ​ចំណុច​កើតហេតុ ដោយ​មិន​មាន​ភ្លើង​បំភ្លឺ ឬ​សញ្ញា​អ្វី​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកបើកបរ​រថយន្ត​រង​គ្រោះ​មើល​មិនឃើញ ក៏​បុក​គ្នា​ពេញទំហឹង​តែ​ម្តង បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ដែល​បើករថយន្ត​ម៉ូ​នី​ង កៀប​ជាប់​ក្នុង​រថយន្ត​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល និង​ប្រជាពលរដ្ឋ បាន​នាំ​គ្នា​ជួយ​ទាញ​យក​ជន​រង​គ្រោះ​ពី​ក្នុង​រថយន្ត រួច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​រថយន្ត​ទាំង​២​គ្រឿង​ដែល​ខូចខាត​យ៉ាងដំណំ ត្រូវ​បាន​អូស​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ដោយឡែក​អ្នកបើកបរ​រថយន្ត​បង្ក ព្រោះ​ឈប់​ចំ​ទ្រូងផ្លូវ​បាន​គេចខ្លួន​បាត់ ។

សមត្ថកិច្ច​នគរបាល បាន​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ខាងលើ គឺ​បង្ក​ឡើង​ដោយ​រថយន្ត​យី​ឌុ​ប​ដែល​មាន​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក ហើយ​ឈប់​កណ្ដាល​ទ្រូងផ្លូវ ដោយ​មិន​មាន​ដាក់​ភ្លើង​សញ្ញា​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ