ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ឆ្លង​កូ​វី​ដ​នៅ​អា​មេ​រិ​ក​សរុប​អាច​នឹង​ឡើង​ដល់​៥​លាន​នៅ​ថ្ងៃ​ច័ន្ទ

3 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​ចំនួន ៤,៩៤១,៧៥៥​​ករណី នៃ​ចំនួន​មនុស្ស​ដែល​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា មាន​ជំងឺ​កូ​វី​ដ ១៩…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​ចំនួន ៤,៩៤១,៧៥៥​​ករណី នៃ​ចំនួន​មនុស្ស​ដែល​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា មាន​ជំងឺ​កូ​វី​ដ ១៩ នៅ​ក្នុង​សហរដ្ឋអាមេរិក ចាប់តាំងពី​មានការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​លំដាប់​ពិភពលោក​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​សាកលវិទ្យាល័យ Johns Hopkins ។

ទិន្នន័យ Johns Hopkins University បង្ហាញ​ថា ៥៨,១៧៣​ករណី​ទៀត​នៃ​អ្នក​ដែល​ទើប​ឆ្លង​កូ​វី​ដ​១៩ ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​កាលពី​ថ្ងៃ​សុក្រ​។ ក្នុង​អត្រា​បច្ចុប្បន្ន អា​មេ​រិ​ក​អាច​ឆ្លង​ដល់​៥​លាន​ករណី​នៅ​ថ្ងៃអាទិត្យ ឬ​ច័ន្ទ​។

មានការ​បាត់បង់​ជីវិត​ទាក់ទង​នឹង​វីរុស​កូ​វី​ដ​១៩ ចំនួន ១,២៤៣​នាក់​ផ្សេង​ទៀត ត្រូវ​បាន​កត់ត្រា​កាលពី​ថ្ងៃ​សុក្រ​។ យ៉ាង​ហោច​ណាស់ មាន​មនុស្ស​សរុប ១៦១,៣៤៧​នាក់ បាន​បាត់បង់​ជីវិត​នៅ​អា​មេ​រិ​ក​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​។

ចំនួន​ករណី​សរុប​នេះ គឺ​បាន​មក​ពី​រដ្ឋ​ទាំង​៥០ នៅ Columbia និង នៅ​ទឹកដី​អា​មេ​រិ​ក​ផ្សេង​ទៀត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ