ជាតិ » ព្រឹត្តិការណ៍សង្គម

​ពលរដ្ឋ​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ការ​សាង​សង់​ផ្លូវ​ដែក​កំពុង​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​ខាង​កើត​​​ភូមិ​គ្រឹះ​សម្តេច​ហ៊ុន សែន

ដោយ ៖ ស.សុខុម (អ៊ាង ម៉េងឡេង)   

ថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០១៥ ម៉ោង ០៩:១៩   (05-02-2015 09:19)

រាជ​ធានី​ភ្នំពេញ​ ៖ តាម​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៥ កុម្ភៈ នេះ​ប្រជា​ពលរដ្ឋ​ដែល​រង​ការ​​ប៉ះ​ពាល់​ដោយ​សារ​ការ​សាង​សង់​ផ្លូវ​ដែក​ប្រមាណ​ជាង​៤០​នាក់​បាន​និង​កំពុង​​ប្រមូល​ផ្តុំ​​គ្នា​តវ៉ា​នៅ​​ចំណុច​ក្បែរ​ធនា​គារ​ADB ខាង​កើត​​ភូមិ​គ្រឹះ​សម្តេច​ហ៊ុន​ សែន ដោយ​មាន​លើក​បដា និង​ស្រែក​តាម​មី​ក្រូ​​​ទាម​ទារ​ឱ្យ​ធនា​គារ​អភិ​វឌ្ឍន៍​អាស៊ី​ (ADB)ដែល​ទទួល​សាង​សង់​ផ្លូវ​នេះ​ផ្អាក​គម្រោង​សាង​សង់​ផ្លូវ​ដែក​សិន​ និង​សិក្សា​ពី​ផល​ប៉ះ​ពាល់​លំនៅ​ឋាន​ប្រជា​ពលរដ្ឋ​ជាមុន​សិន​។

ពេល​នេះ​គេ​មិន​ទាន់​ឃើញ​ខាង​ធនា​គារ​ចេញ​មក​​​​​​​អន្តរា​គមន៍​នៅ​ឡើយ​ ហើយ​ការ​តវ៉ា​នេះ​ធ្វើ​ឡើង​ដោយ​​មិន​មានការ​បង្ក្រាប​ពី​អាជ្ញា​ធរ​ទេ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព