ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកសព​សង្ឃ​ម៉ុង​ហ្គោ​លី​អាយុជិត​200​ឆ្នាំ​រក​ឃើញ​ក្នុង​លក្ខណៈ​អង្គុយ​តាំងសមាធិ

9 ឆ្នាំ មុន

គេហទំព័រ​បរទេស «Mirror» ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា សាកសព​ព្រះសង្ឃ​ជនជាតិ​ម៉ុង​ហ្គោ​លី មាន​អាយុកាល​ជិត២០០​ឆ្នាំ ត្រូវ​គេ​រក​ឃើញ​កាលពីដើម​ស​ប្តា​ហ៍​នេះ​នៅ​ក្នុងស្រុក Songinokhairkhan

គេហទំព័រ​បរទេស «Mirror» ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា សាកសព​ព្រះសង្ឃ​ជនជាតិ​ម៉ុង​ហ្គោ​លី មាន​អាយុកាល​ជិត២០០​ឆ្នាំ ត្រូវ​គេ​រក​ឃើញ​កាលពីដើម​ស​ប្តា​ហ៍​នេះ​នៅ​ក្នុងស្រុក Songinokhairkhan ក្បែរ​ទីក្រុង​Ulaanbaatar ប្រទេស​ម៉ុង​ហ្គោ​លី ។ សាកសព​នោះ​ហ៊ុម​ព័ទ្ធ​ដោយ​ស្បែក​គោ និង​ក្របី ស្ថិត​ក្នុង​ជំហរ​តាំងសមាធិ ។

ផ្អែក​លើ​ការ​ពិនិត្យ​កោសល្យវិច័យ​លើ​រាង​កាយ​ស្វិត​ដណ្តប់​ឆ្អឹង អ្នកជំនាញ​សន្និដ្ឋាន​ថា ព្រះសង្ឃ​អង្គ​នោះ​ព្រះ​នាម «​ដា​ស៊ី ដ​ហ៊្សូ អីុ​ធី​ហ្គី​ឡូ​វ ឡា​ម៉ា​» ជា​គ្រូ​ព្រះពុទ្ធ​សាសនា​ទី​បេ ។ ព្រះ​អង្គ​ប្រសូត​ក្នុង​ឆ្នាំ​១៨៥២ ។

សារព័ត៌មាន​ក្នុងស្រុក Mongolia’s Morning Newspaper បញ្ជាក់​ថា បច្ចុប្បន្ន​សាកសព​ព្រះសង្ឃ​អង្គ​នោះ​ដែល​ហ៊ុម​ព័ទ្ធ​ស្បែក​សត្វ ត្រូវ​គេ​តម្កល់​ទុក​ក្នុង​មជ្ឈមណ្ឌល​ជំនាញ​កោសល្យវិច័យ​ថ្នាក់​ជាតិ ដើម្បី​បន្ត​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត ៕