ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួអង្គ​ឪពុកមា​ទិន​ហ្វ៊ី​ធូរស្បើយ​ពី​ជំងឺ​បេះដូង​ហើយ

9 ឆ្នាំ មុន

គេហទំព័រ «​ឆា​ណែ​ល ញូ​វ​អាស៊ី​» ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា តារា​សម្តែង​ហុងកុង​ជើង​ចាស់​វ័យ​៦៣​ឆ្នាំ លោក​ណ​ង់ ម៉េ​ន​តាន ដែល​ទស្សនិកជន​ខ្មែរ​ស្គាល់​តាម​រយៈ​តួអង្គ​សម្តែង​ជា

គេហទំព័រ «​ឆា​ណែ​ល ញូ​វ​អាស៊ី​» ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា តារា​សម្តែង​ហុងកុង​ជើង​ចាស់​វ័យ​៦៣​ឆ្នាំ លោក​ណ​ង់ ម៉េ​ន​តាន ដែល​ទស្សនិកជន​ខ្មែរ​ស្គាល់​តាម​រយៈ​តួអង្គ​សម្តែង​ជា​ឪពុកមា​របស់​ទិន​ហ្វ៊ី បានជា​សះស្បើយ​ពី​ជំងឺ​បេះដូង​ក្រោយ​ពេល​មាន​ពាក្យ​ចចាមអារ៉ាម​ថា រូប​លោក​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ ។

តារា​ជើង​ចា​ស់ណង់ ម៉េ​ន តាន បាន​ថ្លែងអំណរគុណ​អ្នកគាំទ្រ​របស់​លោកតា​មរយៈ​បណ្តាញ​កម្សាន្ត​អេ​ឡិច​ត្រូ​និក​ក្នុងស្រុក​វេ​ប៉ូ កាលពី​ថ្ងៃ​សៅរ៍​ទី​២៥ មក​រា ២០១៥​ថា «​បច្ចុប្បន្ន​នេះ​ខ្ញុំ​មាន​អាការ​ធូរស្រាល​ហើយ​បន្ទាប់​ពី​វេជ្ជបណ្ឌិត​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​បំផុត​»​។

លោក​ណ​ង ម៉េ​ន តាន ឱ្យ​ដឹង​ទៀត​ថា ជំងឺ​បេះដូង​នេះ​បណ្តាល​មក​ពី​ការ​ទទួលទាន​គ្រឿង​ស្រវឹង និង​ជក់បារី​ធ្វើ​ឱ្យ​រូប​លោក​ហត់ និង​ឆាប់​អស់កម្លាំង​ជាដើម ។ ក្នុង​រូបភាព​នេះ​លោក​ណ​ង ម៉េ​ន​តាន មាន​រាង​កាយ​ចុះ​ស្គម​ជាង​មុន​ដែល​តម្រូវ​ឱ្យ​រូប​លោក​សម្រាក​ឱ្យ​បាន​ច្រើន ៕