ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបចម្លាក់​ស្រី​គ្រប់លក្ខណ៍​និង​រូប​អវតារ​លោកេស្វរៈ​សង់​ពី​ស៊ីម៉ង់ត៍​ត្រូវ​បាន​ប្តូរ​ចេញ​ដាក់​រូប​ធ្វើ​ពី​ថ្ម

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ រូបចម្លាក់​ស្រី​គ្រប់លក្ខណ៍​និង​រូបចម្លាក់​អវតារ​លោកេស្វរៈ​ព្រះ​ហស្ត​៣២ ដែល​ធ្វើ​អំពី​ស៊ីម៉ង់ត៍ ស្ថិត​នៅ​កណ្តាល​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ នឹង​ត្រូវ​អាជ្ញាធរ​ខេត្ត​ដោះ​ដូរ

ខេត្តបន្ទាយមានជ័យ ៖ រូបចម្លាក់​ស្រី​គ្រប់លក្ខណ៍​និង​រូបចម្លាក់​អវតារ​លោកេស្វរៈ​ព្រះ​ហស្ត​៣២ ដែល​ធ្វើ​អំពី​ស៊ីម៉ង់ត៍ ស្ថិត​នៅ​កណ្តាល​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ នឹង​ត្រូវ​អាជ្ញាធរ​ខេត្ត​ដោះ​ដូរ​ដាក់​រូប​ធ្វើ​អំពី​ថ្មភក់​នៅ​ស្រុក​ព្រះនេត្រព្រះ​ដែល​មាន​តម្លៃ​ជាង​២​ម៉ឺន​ដុល្លារ​ក្នុង​អំឡុង​៣​ខែ​ទៀត ។

លោក គោ​ស៊ុំ សា​រឿ​ត អភិបាលខេត្ត​បាន​ប្រាប់​ថា រូបចម្លាក់​ចំនួន​៣​ដែល​គ្រោង​ប្តូរ​ថ្មី​នៅ​កណ្តាល​ក្រុង​សិរី​សោភ័ណ​មាន ៖

១-​រូបចម្លាក់​ស្រី​គ្រប់លក្ខណ៍​ស្ថិត​នៅ​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍​ដែល​ធ្វើ​អំពី​ស៊ីម៉ង់ត៍​មាន​កម្ពស់​៥​ម៉ែត្រ ទទឹង​១,៧៥​ម៉ែត្រ ក្នុងភូមិ​បី សង្កាត់​ព្រះ​ពន្លា កសាង​នៅ​អំឡុង​ឆ្នាំ​១៩៩៤ សម័យ​លោក ដួង ខែ​ម ជា​អភិបាលខេត្ត ។

២-​រូបចម្លាក់​អវតារ​លោកេស្វរៈ​ព្រះ​ហស្ត​៣២ នៅ​រង្វង់​មូល​មុខ​សាលាខេត្ត និង​ទីបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ស្ថិត​ក្នុងភូមិ​គោរ​ដ្ឋា​ន  សង្កាត់​ព្រះ​ពន្លា មាន​កម្ពស់​ជាង​៦​ម៉ែត្រ ទទឹង​ជាង​២​ម៉ែត្រ កសាង​អំឡុង​ឆ្នាំ​២០០៨ ធ្វើ​អំពី​ស៊ីម៉ង់ត៍ នា​សម័យ​លោក អន ស៊ុំ អភិបាលខេត្ត ។

៣-​ប្តូរ​រូបចម្លាក់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ស្ថិត​នៅ​វេទិកា​សាលាខេត្ត ដែល​កសាង​ឡើង​នៅ​អំឡុង​ឆ្នាំ​១៩៩៤ សម័យ​លោក ដួង ខែ​ម អភិបាលខេត្ត ។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ថា   ដោយ​មានការ​ណែនាំ​ពី​លោកនាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បានឱ្យ​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ត្រូវ​យកចិត្តទុកដាក់​អភិវឌ្ឍន៍​ខេត្ត​ជាប់​ជាយ​ដែន​មួយ​នេះ​ឱ្យ​មានការ​រីក​ចម្រើន​ដើម្បី​ទាក់ទាញ​ភ្ញៀវ​អន្តរជាតិ ។ ត្រូវ​តែ​មានការ​ផ្លាស់​ប្តូរ​រូបចម្លាក់​ទាំងនេះ​ដែល​ផ្តួចផ្តើម​កសាង​ដោយ​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹ​ម​យ៉ា​ន ចំណាយ​ថវិកា​ចំនួន​១២.០០០​ដុល្លារ​និង​ចម្លាក់​អវតារ​លោ​េ​ក​ស្វរ​:​ព្រះ​ហស្ត​៣២ កសាង​ពី​ថ្មភក់​នៅ​ស្រុក​ព្រះនេត្រព្រះ​មាន​កម្ពស់់​៦,៦​ម៉ែត្រ ទទឹង​២,១​ម៉ែត្រ កសាង​ដោយ​រដ្ឋបាល​ខេត្ត​តម្លៃ​១២.០០០​ដុល្លារ ។ ការ​កសាង​រូបចម្លាក់​នេះ​ចំណាយពេល​៣​ខែ​ឱ្យ​រួចរាល់ ហើយ​គ្រោង​នឹង​ប្តូរ​រូបចម្លាក់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ នៅ​វេទិកា​សាលាខេត្ត​ដូច​គ្នា​។

លោក គោ​ស៊ុំ សា​រឿ​ត បាន​បន្ត​ថា មូលហេតុ​ដែល​យើង​សម្រេច​ឱ្យ​ជាង​ឆ្លាក់​រូប​ថ្មី​ពី​ថ្មភក់​នៅ​ស្រុក​ព្រះនេត្រព្រះ ដើម្បី​យក​មក​ដាក់​ជំនួស​រូប​ចាស់​ព្រោះ​រូបចម្លាក់​មុន​ធ្វើ​ពី​ស៊ីម៉ង់ត៍​មាន​ភាព​ចាស់​ទើប​ប្តូរ​ដាក់​រូបចម្លាក់​ធ្វើ​អំពី​ថ្មភក់​ជំនួស​ឱ្យ​មាន​ភាពរឹងមាំ​និង​កែ​លម្អ​ខឿន​ថ្មី​ឱ្យ​មាន​សោភ័ណ​ភាពល្អ ៕