ឆេះសិប្បកម្មផលិត និងវេចខ្ចប់ផលិតផលសម្ភារៈសំណង់ GCS ទាំងកណ្តាលយប់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សិប្បកម្មផលិត និងវេចខ្ចប់ផលិតផលសម្ភារៈសំណង់យីហោគ្លូប៊ល ខេមស្តារ (GCS) មានដូចជា ក្ដារបន្ទះ ម្នាងសិលា ថ្នាំបៀក…
រាជធានីភ្នំពេញ ៖ សិប្បកម្មផលិត និងវេចខ្ចប់ផលិតផលសម្ភារៈសំណង់យីហោគ្លូប៊ល ខេមស្តារ (GCS) មានដូចជា ក្ដារបន្ទះ ម្នាងសិលា ថ្នាំបៀក…
រាជធានីភ្នំពេញ ៖ សិប្បកម្មផលិត និងវេចខ្ចប់ផលិតផលសម្ភារៈសំណង់យីហោគ្លូប៊ល ខេមស្តារ (GCS) មានដូចជា ក្ដារបន្ទះ ម្នាងសិលា ថ្នាំបៀក និងខ្សែភ្លេីង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលសង្ស័យបណ្ដាលមកពីទុស្សេចរន្តអគ្គិសនី បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់រំលងអធ្រាត្រ ហើយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានបានចេញអន្តរាគមន៍ និងមានរថយន្តពន្លត់បាញ់ទឹកអស់ចំនួន៣៣គ្រឿង ទើបរលត់ទៅវិញទាំងស្រុង ។
ប៉ុន្តែការសង្ស័យខាងលើមិនទាន់អាចយកជាការបានឡើយ ព្រោះបើតាមតំណាងសិប្បកម្មរងគ្រោះនេះប្រាប់សមត្ថកិច្ច មុនពេលឈប់សម្រាកបានបិទប៉ារ៉ែតភ្លើងរួចអស់ហើយមិនទំនងជាទុស្សេបាននោះទេ ។ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០២និង៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ នៅក្នុងសិប្បកម្មខាងលើ ដែលមានទីតាំងស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សន្តិសុខដែលយាមនៅទីនោះបាននិយាយថា អគាររោងចក្រមានទំហំប្រហជាង៣០ម៉ែត្រគុណ និងជាង៧០ម៉ែត្រ សង់ឡើងដោយជញ្ជាំងថ្ម និងប្រក់ដំបូលស័ង្កសី ហើយនៅមុនពេលកេីតហេតុ ខណៈដែលគាត់កំពុងយាមស្រាប់តែឮស្នូរផ្ទុះនៅខាងក្នុងអគារសិប្បកម្មនេះ ។ ពេលនោះគាត់បានរកមើល ស្រាប់តែឃើញមានអណ្ដាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ និងមានផ្សែងយ៉ាងឃ្មួលខ្មាញ់ ដែលសង្ស័យជា សំឡេងផ្ទុះចរន្តអគ្គិសនី ហើយបណ្ដាលឲ្យមានការឆាបឡើងបែបនេះ ។
បន្ទាប់មកគាត់បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់អស់ជាច្រើនបំពង់តែមិនរលត់សោះ ហើយភ្លើងបានឆេះកាន់តែខ្លាំងឡើង ទើបរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍តែម្ដង ។ នគរបាលបាននិយាយថា នៅក្នុងគ្រោះអគ្គិភ័យនេះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣៣គ្រឿងក្នុងនោះរួមមានរថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន៦គ្រឿង ,រថយន្តពន្លត់អគ្គីភ័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២០គ្រឿង,រថយន្តពន្លត់អគ្គិភ័យកងពលតូចលេខ៧០ ចំនួន៥គ្រឿង និងរថយន្តពន្លត់អគ្គិភ័យកោះពេជ្រ ចំនួន២គ្រឿង ។
មិនតែប៉ុណ្ណោះក៏មានការប្រើប្រាស់គ្រឿងចក្រ ដើម្បីកាយទម្លាយជញ្ជាំងអគារ និងគំនរបាក់បែកសម្រាប់ឲ្យរថយន្តបាញ់ទឹកចូលដល់បាតក្រោមផងដែរ ហើយហេតុការណ៍នេះជំហ៊ានដំបូងមានការសង្ស័យថា ផ្ដើមចេញពីការឆ្លងចរន្តអគ្គិសនីបង្កជាអណ្ដាតភ្លើងឆាបឆេះចេញពីកន្លែងស្តុកជ័រថ្នាំបៀកជញ្ញាំង ក្ដារកុង និងសម្ភារៈសំណង់ផ្សេងទៀត ។
ប្រភពដដែលបានបន្តថា ក្រោយមកក៏បានរាលដល់ពេញទាំងអគារដែលមានម៉ាសុីនសង្វាក់ផលិតកម្ម រួមជាមួយរថយន្តសម្រាប់បម្រើការដឹកជញ្ជូនឲ្យសិប្បកម្មនេះ ចំនួន២គ្រឿង និងម៉ូតូកង់បីមួយគ្រឿង ចំណែកអគារសិប្បកម្មទាំងមូលបានរងការខូចខាតទាំងស្រុង ហើយមិនទាន់ដឹងថា ទំហំនៃការខូចខាតប៉ុន្មាននៅឡើយទេ ហើយការពន្លត់រហូតដល់វេលាម៉ោង៦ព្រឹក ថ្ងៃខែឆ្នាំដដែលទើបរលត់ទៅវិញទាំងស្រុង ។
មិនតែប៉ុណ្ណោះកម្លាំងកំពុងធ្វើការស្រាវជ្រាវបន្ថែមរកមូលហេតុនៃការឆេះឲ្យបានច្បាស់លាស់ ព្រោះបើតាមតំណាងសិប្បកម្មរងគ្រោះនេះប្រាប់សមត្ថកិច្ច មុនពេលឈប់ សម្រាកបានបិទប៉ារ៉ែតភ្លើងរួចអស់ហើយ មិនទំនងជាទុស្សេបង្កឲ្យមានការឆាបឆេះបានឡើយ៕
ចែករំលែកព័តមាននេះ