ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់​បាត់! ​សិប្បកម្ម​ផលិត​ប្រហិត​​គ្មាន​ច្បាប់​​អនុញ្ញាត ​និង​គ្មាន​អនា​ម័យ​(វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះមួយ​ក្រុម​រួម​មាន គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង ផលិត ផល​ក្លែងក្លាយ​(​គ​.​ប​.​ផ​.​ក​) កម្លាំង​នគរបាល​ការិយាល័យ​នៃ​លេខាធិការដ្ឋាន​គណៈ​ក​ម្មាធិ​ការ​​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​(​គ​.​ប​.ផ​.​ក​) កម្លាំង​នាយកដ្ឋាន​បញ្ញត្ត​កម្ម​នៃ​វិទ្យាស្ថានស្តង់​ដា​​កម្ពុជា និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះមួយ​ក្រុម​រួម​មាន គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង ផលិត ផល​ក្លែងក្លាយ​(​គ​.​ប​.​ផ​.​ក​) កម្លាំង​នគរបាល​ការិយាល័យ​នៃ​លេខាធិការដ្ឋាន​គណៈ​ក​ម្មាធិ​ការ​​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​(​គ​.​ប​.ផ​.​ក​) កម្លាំង​នាយកដ្ឋាន​បញ្ញត្ត​កម្ម​នៃ​វិទ្យាស្ថានស្តង់​ដា​​កម្ពុជា និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ព្រមទាំង​លោក​មេ​ភូមិ ក្រោម​ការ​សម្រប​សម្រួល​ពី​ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ផ្អាក​ដំណើរការ​សិប្បកម្ម​ផលិត​ប្រហិត​មួយ​កន្លែង​យីហោ​«​លី​ហួង​» ។

ការ​ផ្អាក​សិប្បកម្ម​ខាងលើ​នេះ បន្ទាប់​ពី​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​ថា ទីតាំង​សិប្បកម្ម​ដំណើរការ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ និង​ម៉ា​ស៊ីន សង្វា​ក់​ផលិតកម្ម​គ្មាន​អនាម័យ ព្រមទាំង​លើក
ស្លាក​យីហោ​ខុស ហើយ​ផលិតផល​ប្រហិត​ដែល​កំពុង​ផលិត​ខុស​ពី​ផលិតផល​ដែល​បាន​ស្នើ​សុំ​ចុះបញ្ជី​ផលិតផល​(​ចប​ផ​)​ផង​ដែរ ។

ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២០ ដែល​សិប្បកម្ម​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ទីតាំង​សិប្បកម្ម​នេះ​ឈ្មោះ ព្រៃ សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​៣​៧​ឆ្នាំ ហើយ​ខណៈ​សមត្ថកិច្ច​ចុះ​ទៅ​ដល់ គឺ​គាត់​បាន​ចូលរួម​សហការ​ជាមួយ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​នៅ​ក្នុង​ទីតាំង​សិប្បកម្ម​របស់​គាត់​ទាំងមូល ។ ពេល​នោះ​មន្ត្រី​ជំនាញ​បានឃើញ​ជាក់​ស្ដែង​រួម​មាន ៖

១-​ប្រហិត​សាច់​ជ្រូក​ចំនួន​១៥​ធុង ស្មើនឹង​៤.៥០០​គីឡូក្រាម
២-​ប្រហិត​សាច់​គោ​ចំនួន​១៦​ធុង​ស្មើនឹង​៤.៨០០​គីឡូក្រាម
៣-​ប្រហិត​ចម្រុះ​ចំនួន​២០០​ថង់​ស្មើនឹង​១.០០០​គីឡូក្រាម
៤-​ស្លាបមាន់​ចំនួន​១៩​កេស​ស្មើនឹង​២៨០​គីឡូក្រាម
៥-​សាច់​ក្របី​ចំនួន​១៤​កេស ស្មើនឹង​៦០​គីឡូក្រាម
៦-​តង្កៀបក្ដាម​ចំនួន​១៨​កេស ស្មើនឹង​១៨០​គីឡូក្រាម

៧-​កោះមាន់​ចំនួន​៥​កេស ស្មើនឹង​៦០​គីឡូក្រាម
៨-​បង្គា​ចំនួន​១៧​កេស ស្មើនឹង​១៨០​គីឡូក្រាម
៩-​វត្ថុធាតុដើម​សម្រាប់​ផលិត​មាន​ដូច​ជា សាច់​ជ្រូក សាច់​គោ​កិន​រួច ម្សៅ​ឆា ប៊ី​ចេ​ង ស្ករស​ប្រហែល​៧​តោន និង
១០-​ម៉ា​ស៊ី​ន​សង្វា​ក់​ផលិតកម្ម​មាន​ដូច​ជា ម៉ា​ស៊ី​ន​វាយ​សាច់ ម៉ា​ស៊ីន​កិន​សាច់ ម៉ា​ស៊ីន​លញ់​ប្រហិត និង​ម៉ា​ស៊ី​ន​កម្ដៅ​ប្រហិត ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ក្រៅពី​នេះ​សមត្ថកិច្ច​បាន​រក​ឃើញ​ថា ទីតាំង​សិប្បកម្ម​ផលិត​ប្រហិត​«​លី​ហួង​»​នេះ គ្មាន​លិខិតអនុញ្ញាត​ពី​ក្រសួង​ពាណិជ​កម្ម ទីតាំង​លើក​ស្លាក​យីហោ​ខុស​ពី​លិខិត​បញ្ជាក់ សង្វា​ក់​ផលិតកម្ម​គ្មាន​អនាម័យ​ត្រឹម​ត្រូវ វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​ហួស​សុពល​ភាព ផលិតផល​ប្រហិត​ដែល​កំពុង​ផលិត​ខុស​ពី​ផលិតផល​ដែល​បាន​ស្នើ​សុំ​ចុះបញ្ជី​ផលិតផល​(​ចប​ផ​) ហើយ​ផលិតផល​សរុប​ចំនួន​៨​ប្រភេទ​ខាងលើ​ពុំ​បាន​បិទ​«​ច​.​ប​.​ផ​»​នៅ​លើ​សម្បក​វេច​ខ្ចប់ ។

ក្រោយ​ពី​ការ​ពិនិត្យ​ឃើញ​ដូច​ខាងលើ សមត្ថកិច្ច​ចម្រុះ​សម្រេច​បិទ​ផ្អាក​ដំណើរការ​ផលិត​ជា​​បណ្ដោះអាសន្ន និង​តម្រូវ​ឲ្យ​ម្ចាស់​ទីតាំង​ចូលខ្លួន​ទៅ​បំភ្លឺ​ចំពោះ​មុខ​សមត្ថកិច្ច​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​(​គ​.​ប​.​ផ​.​ក​) ព្រមទាំង​ដកហូត​យក​សំណាក​ផ្សេង​ៗ​ទៅ​ពិនិត្យ​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ