ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​បាន​ទេ​! តារា​សម្តែង​ម៉ិច ម៉ា​រី​កា បាត់​​មុខ​អស់​​៣​ឆ្នាំ ពេល​នេះ​ត្រឡប់​មក​វិញ​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង ម៉ិច ម៉ា​រី​កា បាន​ប្រកាស​វិល​ចូល​សិល្បៈ​សារ​ជា​ថ្មី​ឡើង​វិញ​ហើយ បន្ទាប់​ពី​នាង​បាន​ខកខាន​អស់​រយៈពេល​ប្រមាណ​ជា​៣​ឆ្នាំ ក្រោយ​ពី​នាង​បាន​ពើបប្រទះ​នូវ​បញ្ហា​សុខភាព​ដែល​តម្រូវ​នាង​ត្រូវ​នៅផ្ទះ​សម្រាក​ព្យាបាល​ជំងឺ​មិន​អាច​ចេញ​ទៅ​ណា​ឆ្ងាយ​នោះ​។ មុន​ផ្អាក​សិល្បៈ​មួយ​រយៈ តារា​រូប​នេះ​ក៏​ជាតា​រា​មួយ​ដួង​ដែល​មានកេរ្តិ៍ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង ម៉ិច ម៉ា​រី​កា បាន​ប្រកាស​វិល​ចូល​សិល្បៈ​សារ​ជា​ថ្មី​ឡើង​វិញ​ហើយ បន្ទាប់​ពី​នាង​បាន​ខកខាន​អស់​រយៈពេល​ប្រមាណ​ជា​៣​ឆ្នាំ ក្រោយ​ពី​នាង​បាន​ពើបប្រទះ​នូវ​បញ្ហា​សុខភាព​ដែល​តម្រូវ​នាង​ត្រូវ​នៅផ្ទះ​សម្រាក​ព្យាបាល​ជំងឺ​មិន​អាច​ចេញ​ទៅ​ណា​ឆ្ងាយ​នោះ​។

មុន​ផ្អាក​សិល្បៈ​មួយ​រយៈ តារា​រូប​នេះ​ក៏​ជាតា​រា​មួយ​ដួង​ដែល​មានកេរ្តិ៍ឈ្មោះ និង​ទីផ្សារ​សិល្បៈ​យ៉ាង​ល្អ​ផង​ដែរ ក្នុង​ពេល​ដែល​នាង​តែងតែ​ទទួល​បាន​តំណែង​តួឯក​ជា​បន្តបន្ទាប់ ក្នុង​ខ្សែ​ភាពយន្ត​ដែល​នាង​បាន​សម្តែង មិន​ថា​រឿង​ភាគ​ទូរទស្សន៍ ឬ​ក៏​រឿង​ខ្នាត​ធំ​នោះ​ឡើយ​។

ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​នាង​បាន​បាត់​វត្តមាន​សម្តែង ដោយ​តំណែង​ជា​តួឯក​បាន​ត្រូវ​ធ្លាក់​ទៅ​លើ​តារា​ថ្មី​ៗ ដែល​ទើប​ដុះ​ពន្លក ដែល​នាំ​ឲ្យ​មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា តារា​ចាស់​ដែល​ធ្លាប់​ល្បីឈ្មោះ និង​បង្ហាញ​វត្តមាន​សម្តែង​ជា​ញឹកញាប់​នោះ​ទំនងជា​បាត់​ទីផ្សារ​ច្រើន​ដោយ​សារ​តួ​ថ្មី​ៗ​ដែល​កំពុង​តែ​ពេញ​និយម​។

ទោះជា​យ៉ាងណា​ក៏​ដោយ នា​ពេល​នេះ ម៉ិច ម៉ា​រី​កា បាន​ប្រកាស​វិល​មក​សង្វៀន​សម្តែង​របស់​នាង​សារ​ជា​ថ្មី​ឡើង​វិញ​ហើយ បន្ទាប់​ពី​ខកខាន ខណៈ​ពេល​ដែល​ការ​វិល​មក​ជា​ថ្មី​ឡើង​វិញ នា​ពេល​នេះ​ក៏​នាង​មិន​អាច​ទទួល​ការងារ​សម្តែង​បាន​ច្រើន​ដូច​ជា​ពេល​មុន​ឡើយ ពោល​គឺ​អាស្រ័យ​លើ​សុខភាព​របស់​នាង​។

ថ្លែងប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​តារា​សម្តែង​សប្បុរ​ស្រអែម​ស្រស់​នាង ម៉ិច ម៉ា​រី​កា បាន​លើក​ឡើង​ថា ពេល​នេះ​នាង​បាន​សម្រេច​ទទួលយក​ការងារ​សម្តែង​ឡើង​វិញ​ហើយ បន្ទាប់​ពី​ផ្អាក​អស់​៣​ឆ្នាំ​មកនេះ ដោយសារ​សុខភាព​របស់​នាង​ខ្សោយ ទើប​មិន​អាច​ទទួលយក​ការងារ​កើត។

នាង​បញ្ជាក់​ថា នាង​មាន​បញ្ហា​សុខភាព ដោយ​មាន​ជំងឺ​ខ្វះ​គ្រាប់​ឈាម ទើប​បណ្តា​ឲ្យ​នាង​មាន​អាកា​រៈ​ខ្សោយ​អស់កម្លាំង ទើប​មិន​ទទួល​ការងារ​សម្តែង​ច្រើន ដើម្បី​មាន​ពេល​មើលថែ​សុខភាព​ឲ្យ​បាន​ល្អជា​មុន​សិន ទើប​ទទួលយក​ការងារ​នេះ​ឡើង​វិញ​។

នាង​ថា មក​ទល់​ពេល​នេះ ដោយសារ​សង្កេត​ឃើញ​អាកា​រៈ​ជំងឺ​ហាក់​មាន​ភាពរឹងមាំ​ឡើង​វិញ​នោះ ទើ​ន​នាង​សម្រេច​ទទួលយក​ការ​សម្តែង​ជា​ថ្មី​ឡើង​វិញ ប៉ុន្តែ​យ៉ាងណា​នឹង​មិន​ទទួលយក​ការងារ​សម្តែង​ឲ្យ​បាន​ច្រើន​ដូច​ជា​ពេល​មុន​នោះ​ឡើយ ដោយសារ​តែ​នាង​ចង់​មាន​ពេល ដើម្បី​សម្រាក​ព្យាបាល​ជំងឺ​ផង​នោះ​។

បើ​តាម ម៉ិច ម៉ា​រី​កា បន្ទាប់​ពី​នាង​ទទួលយក​ការ​សម្តែង​វិញ​នោះ បច្ចុប្បន្ន​នាង​ទើប​ទទួល​ការ​ហៅ​ថត​រឿង​ខ្លី​បាន​ចំនួន​៣​រឿង ក្នុង​នោះ​នាង​បាន​ថត​បញ្ចប់​បាន​មួយ​រឿង នៅ​២​រឿង​ទៀត​ដែល​កំពុង​បន្ត​ថត​នៅឡើយ ខណៈ​ពេល​ខ្សែ​រឿង​ទាំង​៣​នោះ គឺ​នាង​ជា​តួឯក​ទាំងអស់​។

ជា​ការ​កត់សម្គាល់​មុន​ពេល​ផ្អាក​ការ​សម្តែង​នោះ ម៉ិច ម៉ា​រី​កា បាន​ចូលរួម​សម្តែង​ទាំង​រឿង​ដុំ និង​រឿង​ភាគ​ប្រមាណ​ជិត​១០ ហើយ​ភាគច្រើន​រឿង​ដែល​នាង​សម្តែង​នោះ​គឺជា​តំណែង​តួឯក ហើយ​ក្រៅពី​អាជីព​សម្តែង​ភាពយន្ត​នោះ​នាង​ក៏​មាន​មុខរបរ​សម្អាងការ​ផ្ទាល់ខ្លួន​មួយ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ