ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិបាកធ្វើដំណើរពេក ប្រជាពលរដ្ឋ​ស្នើ​សុំ​ជួសជុល​ផ្លូវ​មួយខ្សែ​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ​៖ ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង​បាន​លើក​ឡើង​ថា ផ្លូវ​កៅស៊ូ​១​ខ្សែ​មាន​ប្រវែង​ប្រមាណ​១​គីឡូម៉ែត្រ នៅ​ក្នុង​តំបន់​កំពុង​អភិវឌ្ឍន៍ ក្រុង​កំពង់ឆ្នាំង ពី​ចំណុច​វ​ង្វ​ង់​មូល​ទូក​ទៅ​កាន់​ផ្សារ​កំពង់ឆ្នាំង​ថ្មី និង​ទៅ​កាន់​មាត់ទន្លេ​កំពង់​ផែ​ថ្មី បាន​រង​ការ​ខូចខាត​ជា​ច្រើន​ក​ន្លែង ដែល​ជួប​លំ​បាក​​ក្នុង​ការ​ធ្វើ​ចរាចរណ៍…

ខេត្តកំពង់ឆ្នាំង ​៖ ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង​បាន​លើក​ឡើង​ថា ផ្លូវ​កៅស៊ូ​១​ខ្សែ​មាន​ប្រវែង​ប្រមាណ​១​គីឡូម៉ែត្រ នៅ​ក្នុង​តំបន់​កំពុង​អភិវឌ្ឍន៍ ក្រុង​កំពង់ឆ្នាំង ពី​ចំណុច​វ​ង្វ​ង់​មូល​ទូក​ទៅ​កាន់​ផ្សារ​កំពង់ឆ្នាំង​ថ្មី និង​ទៅ​កាន់​មាត់ទន្លេ​កំពង់​ផែ​ថ្មី បាន​រង​ការ​ខូចខាត​ជា​ច្រើន​ក​ន្លែង ដែល​ជួប​លំ​បាក​​ក្នុង​ការ​ធ្វើ​ចរាចរណ៍ ហេតុនេះ​ហើយ​ទើប​ពួក​គាត់​​ស្នើ​សុំ​អាជ្ញាធរ​ខ​ត្ត​មេត្តា​ជួយ​ជួល​ជុល​ផ្លូវ​នេះ​ផង ដើម្បី​អោយ​ស័ក្តិ​​សមជា​ទីក្រុង​ដែល​កំពុង​មានការ​អភិវឌ្ឍន៍ ។

​ទាក់ទង​បញ្ហា​ផ្លូវ​ថ្មី​ទៅ​កាន់​តំបន់​អភិវឌ្ឍន៍​ខាងលើ​នេះ​ដែរ មន្ត្រី​មន្ទីរ​សាធារណៈការ​ខេត្តកំពង់ឆ្នាំង​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់ថា ផ្លូវ​កៅស៊ូ ដែល​រង​ការ​ខូច​ខាត​ខាងលើ​នេះ គឺ​ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង ថែទាំ​និង​ជួសជុល របស់​រដ្ឋបាល​ខេត្ត ( សាលាខេត្ត កំពង់ឆ្នាំង ) មិនមែន​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​ថែទាំ​និង​ជួសជុល​របស់​មន្ទីរ​សាធារណៈការ​ខេត្ត​នោះ​ឡើយ ។

ទោះបី​ជា​យ៉ាងនេះ​ក្តី មន្ត្រី​ជំនាញ​ដដែល​បាន​បញ្ជាក់​ថា​៖ មន្ត្រី​សាធារណៈការ​ខេត្ត និង​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង បាន​ចុះ​សិក្សា​គម្រោង​ដែល​ត្រូវ​ធ្វើការ​ជួសជុល​ផ្លូវ​ដែល​ខូចខាត​នៅ​ចំណុច​នេះ​ និង​បាន​រាយ​ការ​ជូន​អាជ្ញាធរ​ខេត្ត​រួច​ហើយ​ដែរ ដើម្បី​ស្នើ​សុំ​ថវិកា​ពី​ថ្នាក់លើ សំរាប់​ធ្វើការ​ជួសជុល​កែ​លំអរ​ឡើង​វិញ ។

តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជំនាញ​បានអោយ​ដឹង​ថា ផ្លូវ​កៅស៊ូ​១​ខ្សែ​នេះ​គឺជា​ផ្លូវ​ដែល​ទើប​និង​កសាង​នៅ​លើ​ដី​ថ្មី ទើប​មាន​រយៈពេល​ប្រមាណ​ជាង​២​ឆ្នាំ​តែ​ប៉ុណ្ណោះ ។​តាម​ធម្មតា​នៅ​លើ​ដី​ថ្មី បើ​គេ​មិន​ធ្វើការ​កិន​បង្ហាប់ដី​ទុក​ចោល និង​ប្រើប្រាស់​ផ្លូវ​ក្រហម​នោះ​អោយ​បាន​ហាប់​ល្អ​សិន ចាំ​ធ្វើការ​ចាក់​កៅស៊ូ​ជា​ក្រោយ វា​មិន​ហើម​ខូចខាត​ដូច្នេះ​ឡើយ ។

ជាមួយ​គ្នា​នេះ​ដែរ តំបន់​ថ្មី​ដែល​កំពុង​អភិវឌ្ឍន៍ អាជ្ញាធរ​ខេត្ត​ក៏​បានអោយ​ក្រុមហ៊ុន​វិនិយោគទុន​កសាង​ផ្សារ​កំពង់ឆ្នាំង​ថ្មី​១​កន្លែង មាន​តូប​និង​រាន លក់ដូរ​ប្រមាណ​ជិត​១​ពាន់​កន្លែង រួចរាល់​ហើយ ដើម្បី​ទុក​អោយ​ប្រជាពលរដ្ឋ អត់​កន្លែង​លក់ដូរ នៅ​ក្នុង​ផ្សា​រលើ ផ្សារ​ក្រោម និង​ពិសេស​អាជីវករ​លក់ដូរ តាម​ចិញ្ចើម​ផ្លូវ​ដើម​ស្រស់​មុខ​វត្ត​យាយ​ទេព អោយ​ចូល​មក​លក់ដូរ​ក្នុង​ផ្សារ​កំពង់​ឆ្នាំ​ថ្មី​មួយ​នេះ ។ ប៉ុន្តែ​បើ​ផ្លូវ​កៅស៊ូ​នេះ គ្មាន​ការ កសាង​ជួសជុល​អោយ​បាន​ល្អ​ឡើង​វិញ​នោះ​ទេ អាជីវករ​ដែល​ត្រូវ​ចូល​មក​លក់​នៅ​ផ្សារ​ថ្មី​នេះ នឹង​មានការ​រួយ​រា​ជា​ពុំខាន​ឡើយ ។

សូម​បញ្ជាក់​ដែរ​ថា បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​បន្លាស់​ទី​ផ្ទះ​ប្រជាពលរដ្ឋ ដែល​បណ្តែត​លើ​ទឹក ឱយ​ឡើង​មក​រស់នៅ​លើគោក​រួច​មក នៅ​តំបន់​ចុង​កោះ ក៍​មានការ​រៀបចំ​អភិវឌ្ឍន៍​ក្លាយ​ពី​តំបន់​ព្រៃ​លិច​ទឹក ឱយ​ក្លាយជា​ទីប្រជុំជន មាន​ផ្សារ មាន​សាលារៀន សាលា​បុណ្យ ជាដើម ។​ល។ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ