ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ជន​ឆបោក​លក់​វត្ថុ​ស័ក្តិសិទ្ធិ​គោបា ជាង​១៥​ដុល្លារ សមត្ថកិច្ច​ឃាត់ខ្លួន​បក្ខពួក​ម្នាក់​ទៀត

3 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ បើ​យោង​តាម​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បានអោយ​ដឹង កាលពី​ថ្ងៃ​ទី​០១ សីហា ២០២០ កន្លង​មក​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ខេ​ង…

ខេត្តកំពង់ស្ពឺ ៖ បើ​យោង​តាម​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បានអោយ​ដឹង កាលពី​ថ្ងៃ​ទី​០១ សីហា ២០២០ កន្លង​មក​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ខេ​ង ម៉េ​ង​ឈាង នាយការិយាល័យ​ព្រម​ហ្ម​ទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បង្ក្រាប​ជាក់ស្តែង ករណី ឆបោក (​លក់​វត្ថុ​ស័ក្តិសិទ្ធិ​គោបា​) ត្រង់​ចំណុច​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ រិ​ន សុ​ភ័ក្ត្រ ហៅ រិ​ន សា​រ៉េ​ត (​រ៉ា​) ពាក់ព័ន្ធ​ករណី ឆបោក (​លក់​វត្ថុ​ស័ក្តិសិទ្ធិ គោបា​) ដើម្បី​យក​មក​សាកសួរ នៅ​ការិយាល័យ​ជំនាញ ។

តាម​ចម្លើយ​របស់​ឈ្មោះ រិ​ន សុ​ភ័ក្ត្រ ហៅ រិ​ន សា​រ៉េ​ត បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆបោក យក​ប្រាក់​ពី​ជន​រង​គ្រោះ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ជនជាតិ​ខ្មែរ ចំនួន​១០០,០០០$ (​ដប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​) ប្រាកដ​មែន ។

សម្ភារ​ដកហូត​ដែល​ដកហូត​បាន ៖ រថយន្ត​០១​គ្រឿង ម៉ាក Lexus RX 300 ផលិត​ឆ្នាំ​១៩៩៨ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ កំពង់ចាម 2C-2324 ។ ទូរស័ព្ទ​០៣​គ្រឿង ។ លោហ​:​ធាតុ ពណ៌​ខ្មៅ (​រូប​កូន​គោ​) ដាក់​ក្នុង​ប្រអប់​ពណ៌​ខ្មៅ​ចំនួន​០១ ។ គាថា រុំ​ស្កុ​ត​ចំនួន​០១ ។ ប្រេង​សម្រាប់​លាប​វត្ថុ​(​កូន​គោ​ពណ៌​ខ្មៅ​) ។ ក្រណាត់​ស​។ ឈើគូស​មួយ​ចំនួន​ធំ​។ គាថា ស្លឹករឹត ចំនួន​០១ ។ ឯកសារ​ពាក់ព័ន្ធ នឹង​ការ​ទិញ​លក់​វត្ថុ​បុរាណ​មួយ​ចំនួន ។

បច្ចុប្បន្ន ជន​ជង​ស្ស័​យ​ខាងលើ ការិយាល័យ​ជំនាញ បាន​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ។

គួរ​រម្លឹក​ដែល​ថា កាលពី​ថ្ងៃ​ទី​២១ ឧសភា ២០២០ លោក វរសេនីយ៍ឯក ព្រំ សា​រឿ​ន នាយការិយាល័យ​អនុវត្ត​ដីកា បាន​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ សៀវ សុខ​នឿ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ តាម​បណ្តឹង​របស់​ជន​រង​គ្រោះ​ចំនួន​០៥​នាក់ ក្នុង​ករណី ឆបោក​ប្រាក់​ចំនួន​១៥៩,៥០០$ (​ដប់​ប្រាំ​ម៉ឺន​ប្រាំបួន​ពាន់​ប្រាំ​រយ​ដុល្លារ​អា​មេ​រិ​ក​) (​ឆបោក​លក់​សំ​រិ​ទ្ធិ​គោបា​) ។

ក្រោយ​ពី​ធ្វើការ​សាកសួរ ឈ្មោះ ស៊ីវ សុខ​នឿ​ន បាន​សារភាព​ថា ខ្លួន​រួម​ជាមួយ​បក្ខពួក​ឈ្មោះ រិ​ន សុ​ភ័ក្ត្រ ហៅ រិ​ន សា​រ៉េ​ត ពិតជា​បាន​ប្រព្រឹត្ត​ករណី ឆបោក​ប្រាក់ ពី​ជន​រង​គ្រោះ​ទាំង​០៥​នាក់​ខាងលើ​ប្រាកដ​មែន ។ សម្ភារ​ដកហូត​រួម​មាន ៖ ១ ក្រឡ​ពណ៌​ក្រហម​ចំនួន​០២, ខ្សែ​ក​អំបោះ ចំនួន​០២​ខ្សែ​, ២ ទូដែក​ចំនួន​០១, ក្រឡ​ទឹក​ចំនួន​០១, អំបោះឆៅ​ចំនួន​១​ដុំ ។

ក្រោយ​ពី​ការ​សួរនាំ​ឈ្មោះ ស៊ីវ សុខ​នឿ​ន រួច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជូន​ជនសង្ស័យ​ឈ្មោះ ស៊ីវ សុខ​នឿ​ន ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​២៤ ឧសភា លោក ឡុ​ង វ​ណ្ណា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ឈ្មោះ ស៊ីវ ស៊ី​នឿ​ន នៅ​ពន្ធនាគារ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ (​ម​១) ចាប់ពី​ពេល​នោះ ។

លុះដល់​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២០ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ទទួល​ដីកា​ចាត់​ឲ្យ​ស៊ើបសួរ​ជំនួស​លេខ ៤៤១ ព្រ​ទ ចុះ​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២០ របស់​លោក ស៊ លី​ន​ណា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​រក​សាវតា​ជាតិ​របស់​ឈ្មោះ រិ​ន សា​រ៉េ​ត ហៅ រិ​ន សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ