ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនប្រេងម៉ាស៊ីន Shell ឧបត្ថម្ភទឹកដោះគោ ទឹកបរិសុទ្ធ និងទឹកលាងដៃដល់អង្គការសប្បុរសធម៌ Happy Tree !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនប្រេងម៉ាស៊ីន Shell បានឧបត្ថម្ភទឹកដោះគោ, ទឹកបរិសុទ្ធ និងទឹកលាងដៃស្មើនឹងថវិកាសរុប ២០ ០០០ដុល្លារដល់អង្គការសប្បុរសធម៌ Happy…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនប្រេងម៉ាស៊ីន Shell បានឧបត្ថម្ភទឹកដោះគោ, ទឹកបរិសុទ្ធ និងទឹកលាងដៃស្មើនឹងថវិកាសរុប ២០ ០០០ដុល្លារដល់អង្គការសប្បុរសធម៌ Happy Tree នាថ្ងៃព្រហស្បតិ៍ទី ៦ ខែសីហានេះ ។

This image has an empty alt attribute; its file name is NEW_1766.jpg

ដោយមានគោលដៅអាជីវកម្ម ផ្ដោតសំខាន់លើសុវត្ថិភាព និងទំនួលខុសត្រូវសង្គម ក្រុមហ៊ុនប្រេងម៉ាស៊ីន Shell បានឧបត្ថម្ភទឹកដោះគោ, ទឹកបរិសុទ្ធ និងទឹកលាងដៃស្មើនឹងថវិកាសរុប ២០ ០០០ដុល្លារដល់អង្គការសប្បុរសធម៌ Happy Tree ដែលតែងតែផ្ដល់នូវសេវាសុខាភិបាល, អប់រំ និងសង្គមដល់ជនងាយរងគ្រោះនៅក្នុងពិភពលោក ។

This image has an empty alt attribute; its file name is 340d4e9e5c2e3e9a0dedade24830217b-1024x683.jpg

គួរបញ្ជាក់ថា Shell គឺជាក្រុមហ៊ុនថាមពលអន្តរជាតិឯកទេសខាងប្រេងម៉ាស៊ីន, ប្រេងរំអិល និងឧស្ម័នធម្មជាតិ ។ មានការិយាល័យកណ្ដាលក្នុងប្រទេសហូឡង់ Shell បានបង្ហាញខ្លួនរួចមកហើយក្នុងប្រទេសកម្ពុជាតាមរយៈក្រុមហ៊ុន Blue Ocean Group ដែលជាក្រុមហ៊ុនចែកចាយទ្រង់ទ្រាយធំនៃប្រេងមាស៊ីនសម្រាប់ឡាន, ម៉ូតូ, ឡានដឹកទំនិញ និងគ្រឿងចក្រធន់ធ្ងន់ ។

This image has an empty alt attribute; its file name is NEW_1745.jpg

ក្រុមហ៊ុនប្រេងម៉ាស៊ីន Shell បានបង្កើតឡើងតាំងពីឆ្នាំ ១៩០៧ និងកំពុងមានវត្តមាន នៅ ៧០ប្រទេសទូទាំងពិភពលោក ហើយបង្កើនការអភិវឌ្ឍរបស់ខ្លួនក្នុងប្រទេសកម្ពុជាដែលឈានមុនគេផ្នែកឧស្សាហកម្មប្រេង, ឧស្ម័ន និងប្រេងរំអិល ។ ជាមួយគ្នាដែរ ក្រុមហ៊ុន Shell និង Blue Ocean Group កំពុងអនុវត្តយ៉ាងជាក់ស្តែងនូវតម្លៃទំនួលខុសត្រូវសង្គម និងផ្ដោតសំខាន់លើពលរដ្ឋសម្រាប់ការត្រឡប់ចូលមកកាន់ទីផ្សារកម្ពុជានាពេលថ្មីៗនេះ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ