ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ក្នុង​អណ្ដូងរ៉ែ​ចិន​មួយ​ស្លា.ប់​២៨​នាក់

13 ឆ្នាំ មុន

យោង​តាម​អាជ្ញាធរ​មូលដ្ឋាន​ថា មនុស្សយ៉ាងតិច​២៨​នាក់ ត្រូវ​ស្លា.ប់​ក្នុង​គ្រោះថ្នាក់ដែល​កើត​មាន​ក្នុង​អណ្ដូងរ៉ែ​ធ្យូងថ្ម​មួយ​ នាភាគ​ពាយ័ព្យ​ប្រទេស​ចិន ។ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​រាយការណ៍ កាលពី​ថ្ងៃ​ទី​១៨ កក្កដា ថា គ្រោះថ្នាក់​នេះកើត​មាន​ក្នុង​ទីក្រុង​ហាន​ឆេ​ងខេត្ដ​សាន់​ស៊ី កាលពី​យប់​ថ្ងៃ​ទី​១៧ កក្កដា ដោយ​សម្លា.ប់កម្មករ​រ៉ែ​២៨​នាក់ ស្ថិត​ក្នុង​អណ្ដូងរ៉ែ​នា​ពេលនោះ ។

យោង​តាម​អាជ្ញាធរ​មូលដ្ឋាន​ថា មនុស្សយ៉ាងតិច​២៨​នាក់ ត្រូវ​ស្លាប់​ក្នុង​គ្រោះថ្នាក់ដែល​កើត​មាន​ក្នុង​អណ្ដូងរ៉ែ​ធ្យូងថ្ម​មួយ​នាភាគ​ពាយ័ព្យ​ប្រទេស​ចិន ។ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​រាយការណ៍ កាលពី​ថ្ងៃ​ទី​១៨ កក្កដា ថា គ្រោះថ្នាក់​នេះកើត​មាន​ក្នុង​ទីក្រុង​ហាន​ឆេ​ងខេត្ដ​សាន់​ស៊ី កាលពី​យប់​ថ្ងៃ​ទី​១៧ កក្កដា ដោយ​សម្លាប់កម្មករ​រ៉ែ​២៨​នាក់ ស្ថិត​ក្នុង​អណ្ដូងរ៉ែ​នា​ពេលនោះ ។ ស៊ី​ន​ហួ​ពុំ​បាន​ផ្ដល់​ភាព​លំអិត​ថា តើគ្រោះថ្នាក់​នេះ​កើត​មាន​របៀប​ណា​ឡើយ ក៏ប៉ុន្ដែ​ការ​ស៊ើបអង្កេត​មួយ​កំពុង​ធ្វើ ហើយអាជ្ញាធរ​បញ្ជា​ឱ្យធ្វើ​ការ​ត្រួតពិនិត្យ​លើអណ្ដូងរ៉ែ​ដទៃ​ៗ​ទៀត​នៃ​តំបន់​នោះ ដើម្បីចៀសវាង​គ្រោះថ្នាក់​នានា​ទៀត ។ យោងតាម​ម៉ាស៊ីន​ឃោសនា​ក្នុងស្រុក​ថា អគ្គី​ភ័យមួយ​កើត​មាននៅ​ពាក់កណ្ដាល​ខ្សែកាប​អគ្គិស​នី​ក្នុង​អណ្ដូងរ៉ែ ញាំ​ង​ឱ្យ​មាន​គ្រោះ​មហន្ដរាយ ។ ក្នុង​គ្រោះថ្នាក់​មួយទៀត​នា​ថ្ងៃ​ទី​១៧ កក្កដា ដែរ កម្មករ​រ៉ែ​៨​នាក់​ស្លាប់​ក្នុង​ការ​ផ្ទុះអណ្ដូងរ៉ែ​មួយ​ស្ថិត​ក្នុង​ខេត្ដ​ហ៊ឺ​ណា​ន់​ជិតខាង៕