ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបទិញមកថ្មីៗមិនទាន់បានប្រើ​ផង​ គ្រាន់តែឃើញ​សមត្ថកិច្ច​រត់ បែកធ្លាយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ ជនសង្ស័យ​ចំនួន​២​នាក់ ខ​ណៈ​​ពេល​ដែល​ពួក​គេ​មក​ពី​ទិញ​ថ្នាំ​ញៀន​យក​ទៅ​ប្រើប្រាស់ ហើយ​ជិះ​ម៉ូតូ​អត់​កញ្ចក់​ និង​អត់​ពាក់មួក​ ​ត្រូវ​​សមត្ថកិច្ច​ហៅ​ផាកពិន័យ​ រួច​ផ្តួល​ម៉ូតូ​រត់គេច​ ក៏​ត្រូវ​​កម្លាំង​នគរបាល​ការិយាល័យ ចរាចរណ៍​ផ្លូវគោក…

រាជធានី​ភ្នំពេញ ​៖​ ជនសង្ស័យ​ចំនួន​២​នាក់ ខ​ណៈ​​ពេល​ដែល​ពួក​គេ​មក​ពី​ទិញ​ថ្នាំ​ញៀន​យក​ទៅ​ប្រើប្រាស់ ហើយ​ជិះ​ម៉ូតូ​អត់​កញ្ចក់​ និង​អត់​ពាក់មួក​ ​ត្រូវ​​សមត្ថកិច្ច​ហៅ​ផាកពិន័យ​ រួច​ផ្តួល​ម៉ូតូ​រត់គេច​ ក៏​ត្រូវ​​កម្លាំង​នគរបាល​ការិយាល័យ ចរាចរណ៍​ផ្លូវគោក និង​នគរបាល​អន្តរាគមន៍ ដាក់​គោលដៅ​ត្រួតពិនិត្យ​ពង្រឹង​ច្បាប់​ចរាចរណ៍​ដេញ​ឃាត់ខ្លួន​បាន ​ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន១​កញ្ចក់ ។

ហេតុការណ៍​ដេញ​ឃាត់ខ្លួន​​ជនសង្ស័យ​ទាំង​២នាក់​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ២០២០​ នៅ​ចំណុច ខាងត្បូង​អតីត​រង្វង់​មូល​កាំ​កូ​ស៊ី​ធី តាម​បណ្តោយ​ផ្លូវ​លេខ៣៥៥ សង្កាត់បឹង​កក់​ទី​១ ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ ។

ជនសង្ស័យ​២នាក់​ដែល​ត្រូវ​ឃាត់ខ្លួន ​ក្នុងនោះ​ម្នាក់​ឈ្មោះ ជា ម៉ៅ ភេទប្រុស អាយុ​៣០​ឆ្នាំ និង​​ម្នាក់ទៀត​​ឈ្មោះ​សំ សា​រិ​ទ្ធ ភេទប្រុស អាយុ​៣១​ឆ្នាំ ។​ អ្នក​ទាំង​២​នាក់​ជា​មនុស្ស​ញៀន​ថ្នាំ ស្នាក់​នៅ​តាម​ចិញ្ចើម​ផ្លូវ​ម្តុំ​វត្ត​កោះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ​។

តាមប្រភពពី​​នគរបាល​ចរាចរណ៍​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញជនសង្ស័យ​២​នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​១X-៧៤០៨​ មួយគ្រឿង ធ្វើ​ដំណើរ តាម​ផ្លូវ​លេខ​៣៥៥ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​ម៉ូតូ​អត់​មាន​កញ្ចក់ និង​ពាក់​មួយ​សុ​វត្តិភាព​។​ លុះ​ពេល​មក​ដល់​គោលដៅ​សមត្ថកិច្ច ក៍បាន​ហៅ​ផាកពិន័យ ស្រាប់តែ​ជនសង្ស័យទាំង​២នាក់​​នោះ​ភ័យ​ក៏​បាន​ផ្តួល​ម៉ូតូ រួច​រត់គេច​ខ្លួន ។

តាម​​ប្រភពដដែល​បាន​​អោយ​ដឹង​ទៀត​ថា ភ្លាម​ៗ​ជនសង្ស័យ​បានបំបែក​គ្នា​រត់គេច​ខ្លួនហើយ​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​ និង​កម្លាំង​នគរបាល​អន្តរាគមន៍ ដែល​សហ​ការណ៍​គ្នា​ដាក់​គោលដៅ​ពង្រឹង​ច្បាប់​ចរាចរណ៍​នាំ​គ្នា​ដេញ​តាម​ឃាត់ខ្លួន​បាន​ទាំង​២​នាក់ ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​មួយ​កញ្ចប់ ។

តាម​​ប្រភពពី​ជនសង្ស័យ​បាន​សារភាព​អោយ​ដឹង​ថា នៅ​មុន​ពេល​ចាប់​ខ្លួន ពួក​គេ​បាន​ជិះ​ម៉ូតូ​ទៅ​រក​ឃើញ​ថ្នាំ​ញៀន​១​កញ្ចប់​នៅ​ម្តុំ​បឹង​កក់​ដើម្បី​យក​ទៅ​ប្រើប្រាស់ លុះ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក៍បាន​ប្រទះ​ឃើញ​នគរបាល​ហៅ​ត្រួត​ព​និត្យ ក៍បាន​ផ្តួល​ម៉ូតូ​រត់ដែរ​ តែ​រត់​មិន​រួច ។​

បន្ទាប់​ពី​ឃាត់ខ្លួនជនសង្ស័យទាំង​​​២នាក់​ខាងលើនេះ នគរបាល​ចរាចរណ៍​ក៏បាន​ប្រគល់​អោយ​នគរបាល​ប៉ុស្តិ៍​បឹង​កក់​ទី​១ ដើម្បី​ចាត់ការ​តាម​ច្បាប់​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ