ថត​វី​ដេ​អូមង្គលការ ពីរ​បី​វិនាទី មុន​ផ្ទុះ​រញ្ជួយ​នៅលី​បង់ កូនក្រមុំ​រស់រាន​មានជីវិត​ (​មាន​វី​ដេ​អូ​)


ទីក្រុង​បេ​រូត ៖ កូនក្រមុំ វ័យ​២៩​ឆ្នាំ ជនជាតិ​លី​បង់ ឈ្មោះ Israa Seblani កំពុង​ឈរ​ញញឹមញញែម​ពីមុខ​កាមេរ៉ា ដើម្បី​ថត​វី​ដេ​អូ​អាពាហ៍ពិពាហ៍​របស់​នាង ត្រឹមតែ​ពីរ​បី​វិនាទី មុន​ពេល​មានការ​ផ្ទុះ​ដ៏​ធំ​មួយ​រញ្ជួយ​រដ្ឋធានី​បេ​រូត ធ្វើ​ឲ្យ​ឈុត​រៀប​ការ​នេះ​ត្រូវ​ខ្ទេចខ្ទី ដោយសារ​តែ​ខ្យល់​បក់​បោក​ចេញពី​រូប​នាង ។

នាង Israa Seblani និង​ប្តី​ឈ្មោះ Ahmad Subeih អាយុ​៣៤​ឆ្នាំ ជា​អ្នកជំនួញ​នៅ​បេ​រូត ដែល​ពួក​គេ​កំពុង​ថតរូប​ជុំ​គ្នា ក្បែរ​កន្លែង​កើតហេតុ មុន​ពេល​មានការ​ផ្ទុះ​មួយ​បាន​កើតឡើង ទោះជា​យ៉ាងណា​សំណាងល្អ កូនក្រមុំ​រស់រាន​មានជីវិត ។

Israa Seblani នាង​បាន​ប្រាប់ រ៉​យ​ទ័​រថា “​ខ្ញុំ​បាន​រៀបចំ​ខ្លួន សម្រាប់​ថ្ងៃ​ដ៏​ធំ​របស់ខ្ញុំ អស់​រយៈពេល​២​ស​ប្តា​ហ៍​ហើយ ខ្ញុំ​ពិតជា​សប្បាយ​រីករាយ ដូច​ក្មេង​ស្រី​ដទៃ​ទៀត​ដែរ ព្រោះ​ខ្ញុំ​បាន​រៀប​ការ​ហើយ​” ។ Israa Seblan បាន​ទៅ​ដល់​ក្រុង​បេ​រូត កាលពី​បី​ស​ប្តា​ហ៍​មុន ដើម្បី​រៀបចំ​ពិធី​មង្គលការ​របស់​នាង ។

នាង​បន្ត​ថា ក្នុងអំឡុងពេល​ផ្ទុះ​លាន់ឮ​ឡើង នៅ​ទី​នេះ ក្នុង​អារម្មណ៍​របស់​នាង​គិត​ថា “​តើ​មាន​អ្វី​កើតឡើង​.. មិន​មាន​ពាក្យ​អ្វី​ត្រូវ​ពន្យល់​ទេ​.. ខ្ញុំ​មានការ​ភ្ញាក់ផ្អើល ខ្ញុំ​ឆ្ងល់​ថា តើ​មាន​អ្វី​កើតឡើង តើ​ខ្ញុំ​នឹង​ត្រូវ​ស្លាប់​ហើយ​ឫ ? ” បន្ទាប់​មក នាង​ឃើញ គំនរ​កញ្ចក់​បែកចេញ​ពី​បង្អួច នៃ​សណ្ឋាគារ​ពាសពេញ​លើ​ដី រួម​ជាមួយ​សំណល់​ផ្កា​ដែល​គេ​រៀបចំ​តុបតែង​ក្នុង​ពិធីជប់លៀង ។

នាង​និយាយ​ថា “​យើង​ចាប់ផ្តើម​ដើរ​ជុំវិញ​ហើយ ប៉ុន្តែ​វា​គួរ​ឱ្យ​សោកស្តាយ​ណាស់ វា​ត្រូវ​បំផ្លិចបំផ្លាញ​ដោយ​ការ​ផ្ទុះ​នេះ​” ។ យើង​នៅ​តែ​តក់ស្លុត​.. ខ្ញុំ​មិន​ដែល​ជួប​ប្រទះ​នឹង​សំឡេង​នៃ​ការ​ផ្ទុះ​ដ៏​ខ្លាំង​បែប​នេះ​ទេ ពី​មុន​មក ។ ប៉ុន្តែ​ខ្ញុំ​សប្បាយចិត្ត​ព្រោះ​នៅ​រស់រាន​មានជីវិត​បន្ទាប់​ពី​ផ្ទុះ​នេះ ។

Israa Seblan បាន​បន្ថែម​ថា “​ខ្ញុំ​មាន​អារម្មណ៍​សោកសៅ ចំពោះ​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​ជនជាតិ​លី​បង់ និង​ប្រទេស​របស់ខ្ញុំ​” ។

ក្រោយ​ពី​ហេតុការណ៍​ផ្ទុះ​នេះ នាង​និង​ស្វាមី ព្យាយាម​តុបតែង​ខ្លួន ហើយ​បន្ត​ធ្វើ​បញ្ចប់​ពិធី​នេះ ដោយ​មាន​ភ្ញៀវ​មិន​ច្រើន​ទេ ចូលរួម​ញ៉ាំ​អាហារ​ពេល​ល្ងាច ។

រូបភាព​វី​ដេ​អូ​នេះ បាន​ចាប់​យក​នៅ​ពេល​ដែល​ការ​ផ្ទុះ​ដ៏​ធំ​មួយ ធ្វើ​ឱ្យ​រញ្ជួយ​រដ្ឋធានី​លី​បង់ នៅ​ថ្ងៃ​អង្គារ ទី​៤ សីហា ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ១៣៥ នាក់ និង​រង​របួស​ជាង ៥.០០០ នាក់ ។

សូម​ជម្រាប​ដែរ​ថា អា​ម៉ូ​ញ៉ូ​ម​នីត្រាត ជិត​៣​ពាន់​តោន ផ្ទុះ​បំផ្លាញ​កំពង់​ផែ​បេ​រូត ចម្ងាយ ៩​គីឡូម៉ែត្រ​ជុំវិញ​(​វី​ដេ​អូ​)

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ