ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ា​ណែ​ត ណែនាំ​និស្សិត ត្រូវធ្វើ​ជា​អ្នកការទូត​ដ៏​ល្អ​តំណាង​ប្រទេស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ដល់​និស្សិត​ដែល​ត្រូវ​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ត្រូវ​យកចិត្តទុកដាក់​ធ្វើ ជា​អ្នកការទូត​ដ៏​ល្អ​ក្នុង​ការ​តំណាង​ប្រទេស​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​។ ដែល​សកម្មភាព​ទាំង​អស់នោះ…

រាជធានី​ភ្នំពេញ ៖ អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ដល់​និស្សិត​ដែល​ត្រូវ​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ត្រូវ​យកចិត្តទុកដាក់​ធ្វើ ជា​អ្នកការទូត​ដ៏​ល្អ​ក្នុង​ការ​តំណាង​ប្រទេស​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​។ ដែល​សកម្មភាព​ទាំង​អស់នោះ សុទ្ធតែ​ជា​បច្ច័យ​ក្នុង​ការ​នាំ​មក​នូវ​ភាព​រីក​ចម្រើន​សម្រាប់​ទាំង​អាជីព​ការងារ និង​សង្គម​ជាតិ​។ នេះ​ជា​ការ​ថ្លែង​របស់​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ធ្វើ​ឡើង​ក្នុង​ពិធី​ជួបជុំ​សំណេះសំណាល ជាមួយ​និស្សិត​ដែល​នឹង​ត្រូវ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ខណៈ​ដែល​ពិធី​នេះ​ត្រូវ​បាន រៀបចំ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​ភ្នំពេញ រាជធានី​ភ្នំពេញ​។

នា​ឱកាស​នោះ​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក៏​បាន​បង្ហាញ​នូវ​ការ​ចូលរួម​អបអរសាទរ​ជាមួយ និស្សិត​ដែល​បាន​ជោគជ័យ​ក្នុង​ការ​ទទួល​នូវ​អាហារូបករណ៍​របស់​រាជរដ្ឋាភិបាល​ជប៉ុន​(JDS) និង​អាហារូបករណ៍​របស់​ក្រសួង​អប់រំ​ជប៉ុន​(MEXT) ដែល​ភាព​ជោគជ័យ​នេះ​កើត​ចេញ មក​ពី​ការ​ខិតខំ​ប្រឹងប្រែង និង​សមត្ថភាព​ផ្ទាល់ខ្លួន ក្នុង​ការ​រៀនសូត្រ ដោយ​ក្នុង​នោះ​មាន ការ​បែងចែក​ជា​ជំហាន​ៗ ដូច​ជា ការ​បញ្ចប់​ថ្នាក់​ទុតិយភូមិ ការ​រៀន​ត្រៀម​ក្នុង​ការ​ប្រឡង យក​អាហារូបករណ៍ ហើយ​ជំហាន​បន្ទាប់​នេះ​គឺជា​ការ​ចេញ​ទៅ​សិក្សា និង​រស់នៅ​ក្នុង​ប្រទេស​ជប៉ុន​។

លោក​ថា ការ​ទទួល​បាន​អាហារូបករណ៍ គឺជា​ការ​ទទួល​បាន​នូវ​ឱកាស ក្នុង​ការ​កសាង​សមត្ថភាព​បុគ្គល ដើម្បី​ឈាន​ទៅ​ទទួល​បាន​នូវ​ភាព​រីក​ចម្រើន​សម្រាប់​ខ្លួនឯង ក៏​ដូច​ជា​ក្រុម​គ្រួសារ និង​សង្គម​ជាតិ​។ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ថ្លែង​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់ យ៉ាង​ខ្លាំង​លើ​ការ​កសាង​ធនធានមនុស្ស តាម​រយៈ​ការ​ពង្រឹង​នូវ​វិស័យ​អប់រំ​របស់​ជាតិ ដើម្បី​ជួយ​បង្កើន​សមត្ថភាព​យុវជន​ដែល​ជា​កម្លាំង​ច​លករ​ដ៏​សំខាន់​របស់​យើង និង​ការ ផ្តល់​ឱកាស​ក្នុង​ការ​ទាញ​យក​អាហារូបករណ៍ គ្រប់​សណ្ឋាន​ពី​អន្តរជាតិ ដែល​មាន​ចាប់​តាំង ពីក្រោយ​ពេល​ដែល​យើង​ទទួល​បាន​នូវ​ជ័យជម្នះ​ពី​របប​ប្រល័យពូជសាសន៍ ហើយ​នេះ​ក៏​ជា ចំណែក​នៃ​ការ​ចូលរួម​កសាង​អភិវឌ្ឍន៍​ធនធានមនុស្ស និង​ការ​រីក​ចម្រើន​លើ​គ្រប់ វិស័យ​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មកនេះ​។

លោក​បន្ថែម​ថា ដើម្បី​នូវ​បន្ត​ការ​រីក​ចម្រើន និង​អភិវឌ្ឍន៍​ប្រកបដោយ​និរន្ត​ភាព គឺ​ទាមទារ​ជា​ចាំបាច់​បំផុត​នូវ ការ​កសាង​គុណភាព នៃ​បរិមាណ​ធនធានមនុស្ស តាម​រយៈ​ការ​ច្បាម​យក​ជំនាញ​ពិតប្រាកដ ជាមួយនឹង​ចំណេះដឹង ច្បាស់លាស់​របស់​និស្សិត និង​កម្លាំង​ការងារ​គ្រប់​ស្រទាប់​។ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ផ្តល់​នូវ​ទស្សនទាន​មួយ​ចំនួន​បន្ថែម​ទៀត​សម្រាប់​និស្សិត ដែល​ត្រូវ​បន្ត​ការ​សិក្សា​នៅ ប្រទេស​ជប៉ុន ក្នុង​នោះ​លោក​ប្រាប់​ថា កត្តា​ដែល​ជួយ​ឱ្យ​ការ​សិក្សា​ក៏​ដូច​ជា​ការ​បំពេញ​នូវ​ភារកិច្ច​នានា​មាន​ភាព​ជោគជ័យ វិ​វ​ឌ្ឍ​ទៅ​មុខ​គឺ​ទាមទារ​នូវ​ការ​ខិតខំ​ប្រឹងប្រែង​ឱ្យ​បាន​ខ្លាំង​ជាង​ធម្មតា​ដែល​សំដៅ​ទៅ​លើ​ការ​ខិតខំ បំពេញ​នូវ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ដោយ​រួម​ផ្សំ​បន្ថែម​នូវ​ការ​ផ្តួចផ្តើម​គំនិត​ការ​ច្នៃប្រឌិត និង​ការ​បង្កើត​នូវ​ឱកាស​ថ្មី​ៗ​។

លោក​បញ្ជាក់​ថា អ្វី​ដែល​បាន​លើក​ឡើង​ខាងលើ​នេះ ជា​កត្តា​សំខាន់​ណាស់​ក្នុង​ការ​ជួយ​ជំរុញ​ឱ្យ​មាន​នវានុវត្តន៍ និង​សហគ្រិនភាព ព្រោះ​ទាំងនេះ​កើត​ចេញពី ការ​ផ្តួចផ្តើម​គំនិត ច្នៃប្រឌិត និង​មិន​ភ័យ​ខ្លាច​ចំពោះ​ភាព​បរាជ័យ ដែល​ជា​កម្លាំង​ច​លករ​នាំ​ទៅ​កាន់​ភាព ជោគជ័យ ខណៈ​ដែល​ទស្សនទាន​នេះ​ក៏​អាច​ជួយ​ដល់​សិស្ស និស្សិត និង​ការ​ប្រកបការងារ​នានា​ក្នុង ប្រទេស​យើង​ដែរ ព្រោះ​ជា​ការ​ជួយ​បង្កើត​ឱ្យ​មាន​ភាព​ក្លាហាន ក្នុង​ការ​បោះ​ជំហាន​ថ្មី​ក្នុង​ទិស​ដៅ​ថ្មី និង​បរិបទ​ថ្មី​។

លោក​ក៏​បាន​ស្នើ​ដល់​និស្សិត​ទាំងអស់​ឲ្យ​ខិតខំ​រៀនសូត្រ ស្រាវជ្រាវ ចាប់​យក​ជំនាញ និង ចំណេះដឹង​ឱ្យ​បាន​ច្បាស់លាស់​ពិតប្រាកដ ដើម្បី​ទទួល​បាន​ជោគជ័យ​មួយ​ពេញលេញ​ក្នុង​តួនាទី និង ភារកិច្ច​ជា​និស្សិត និង​ត្រូវ​បូក​ផ្សំ​បន្ថែម​ទៀត​នូវ​ការ​ព្យាយាម​ក្នុង​ការ​ក្រេប​យក​នូវ​ការ​យល់​ដឹង​អំពី​វប្បធម៌ ប្រពៃណី សង្គម និង​ប​ងើ្ក​ត​នូវ​បណ្តាញ​ទំនាក់ទំនង​ប្រទាក់​ក្រ​ទ្បា រវាង​គ្រប់​ជាតិ​សាសន៍ និង​គ្រប់​វិស័យ ដែល​ជា​កោសិកា​របស់​សង្គម​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ ជាង​នេះ​ទៀត​នោះ​សូម​ធ្វើ​ជា​អ្នកការទូត​ដ៏​ល្អ ក្នុង​ការ​តំណាង​ប្រទេស​ម្ពុ​ជា​នៅ​លើ​ឆាក​អន្តរជាតិ ដែល​ទាំងនេះ សុទ្ធតែ​ជា​បច្ច័យ​ក្នុង​ការ​នាំ​មក នូវ​ភាព​រីក​ចម្រើន​សម្រាប់​ទាំង​អាជីព​ការងារ និង​សង្គម​ជាតិ​៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ