ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថាកុំឲ្យគេឮ តាម​ច្រកព្រំដែនកម្ពុជា​-​វៀតណាម…!

9 ឆ្នាំ មុន

នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុងស្រុក​កោះ​ញែក តាម​ប៉ុស្តិ៍​សង្កេតការណ៍ ​និង​ច្រក​ការពារ​ព្រំដែន​គ្រប់គ្រង​ដោយ​កម្លាំងយោធា​និង​ប៉ូលិស​ព្រំដែន ត្រូវ​បាន​គេ​មើលឃើញ​ថា

នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុងស្រុក​កោះ​ញែក តាម​ប៉ុស្តិ៍​សង្កេតការណ៍ ​និង​ច្រក​ការពារ​ព្រំដែន​គ្រប់គ្រង​ដោយ​កម្លាំងយោធា​និង​ប៉ូលិស​ព្រំដែន ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​បាន​បណ្តែតបណ្តោយ​ឱ្យ​កើត​មាន​បទល្មើស​ព្រៃឈើ​ឆ្លង​ដែន​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ ។

ប្រភព​មួយ​អះអាង​ថា មួយ​រយៈ​នេះ កម្លាំងយោធា​និង​ប៉ូលិស​ឈរជើង​នៅ​តាម​ច្រកព្រំដែន​ដូច​ច្រក​របៀប​ការពារ​ព្រំដែន​១៤​អូរ​លាវ ប៉ុស្តិ៍​សង្កេតការណ៍​អូរ​រ៉ូ​គ្រប់គ្រង​ដោយ​យោធា​និង​ប៉ូលិស ដែល​ពី​មុន​ក៏​ដូច​ជា​សព្វ​ថ្ងៃនេះ​ដែរ កងកម្លាំង​ដែល​ឈរជើង​នៅ​ទីនោះ ត្រូវ​បាន​គេ​ដឹង​ថា មាន​បទល្មើស​ព្រៃឈើ​ឆ្លងកាត់​យ៉ាង​រលូន ។

តែ​មួយ​រយៈ​នេះ​នៅ​ក្នុង​ស​ប្តា​ហ៍​ទី​៣ ក្នុង​ខែមករា​ឆ្នាំ​២០១៥ ជា​បន្តបន្ទាប់​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា បើ​មន្ត្រី​យោធា​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ដែន​ចូល​ប្រទេស​វៀតណាម​ខាង​ប៉ូលិស​ចាប់ បើ​មន្ត្រី​ប៉ូលិស​បណ្តែតបណ្តោយ​ឈើ​ខុសច្បាប់​ចូល​ប្រទេស​វៀតណាម​ខាង​មន្ត្រី​យោធា​ចាប់ ។

ដូច្នេះ​មួយ​រយៈ​នេះ មន្ត្រី​យោធា​ព្រំដែន​និង​មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន អាច​មិន​ស៊ីសង្វាក់​គ្នា ទើប​មានការ​ចាប់​ឃាត់​បទល្មើស​និង​វត្ថុ​តាង​ជា​បន្តបន្ទាប់ ។ ជាក់ស្តែង កាលពី​រយៈពេល​មុន​មាន​ក្រុម​យោធា​ចាប់​បទល្មើសឈើ ត្រាក់ទ័រ និង​មនុស្ស​ខាង​យោធា​បាន​ប្រគល់​ឱ្យ​នាយ​វរ​ការពារ​ព្រំដែន​ខាង​ប៉ូលិស ។ ប៉ុន្តែ​ត្រូវ​បាន​គេ​រាយការណ៍​ថា នាយ​វរ​ប៉ូលិស​បាន​ដោះ​លែង​ស្ងាត់​ៗ​បាត់​ទៅ ។

ក្រោយមក​ទៀត ស​ប្តា​ហ៍​ទី​៤ ក្នុង​ខែមករា​ឆ្នាំ​២០១៥ មាន​ខាង​ប៉ូលិស​ព្រំដែន​និង​ជំនាញ បាន​ចាប់​ឃាត់​ឈើ​ខាង​មន្ត្រី​យោធា​នៅ​ប្រចាំការ​ទីនោះ ជា​អ្នក​រកស៊ី​ត្រូវ​បាន​គេ​ក្របួច​វត្ថុ​តាង​ប្រគល់​ឱ្យ​ជំនាញ​ចាត់ការ ។ ជាក់ស្តែង នៅ​ថ្ងៃ​ទី​២៧ មក​រា វេលា​ម៉ោង​៣​រសៀល ខាង​មន្ត្រី​យោធា​ព្រំដែន បាន​ចាប់​បទល្មើស​ឈើ​ប្រភេទ​ធ្នង់​មួយ​ចំនួន ជាមួយ​ត្រាក់ទ័រ​១​គ្រឿង និង​ជនជាតិ​វៀតណាម​ម្នាក់​ត្រង់​ចំណុច​ប៉ុស្តិ៍​អូរ​រ៉ូ ដែល​មាន​មេ​ច្រករបៀង​ទីនោះ ជា​អ្នក​ទទួលខុសត្រូវ ។