​ឆក់យកជីវិត​ម្នាក់ក្នុង​ចំណោម២​នាក់ ក្រោយនាំគ្នាលេងទឹកស្រះ​


​រាជធានី​ភ្នំពេញ ​៖ ក្មេង​ប្រុស​តូច​២​នាក់​បាន​នាំ​គ្នា​ចុះ​ទៅ​លេង​ទឹកស្រះ​ ខណៈ​ពេល​ដែល​ស្ត្រី​ជា​ម្ដាយ​ជាប់រវល់​លក់ដូរ ​ស្រាប់តែ​​រអិល​ជើង​ធ្លាក់​ទៅ​កន្លែងទឹក​​ជ្រៅ បណ្តាល​ឱ្យ​លង់​​បាត់បង់​ជីវិត​ម្នាក់ ចំណែក​ម្នាក់​ទៀត​ឃើញ​បែប​នេះ​រត់ឡើង​មក​លើ​វិញ​ទើបបាន​រួច​ផុត​ពី​​គ្រោះថ្នាក់​ ។​

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២០ នៅ​ក្នុង​ស្រះ​ទឹក​មួយ​កន្លែង ​មាន​ទីតាំង​ស្ថិត​​ក្នុងភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

អ្នក​ភូមិ​បាន​និយាយ​ថា ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ​នោះ​ឈ្មោះ វុ​ទ្ធី បាន អាយុ​៥​ឆ្នាំ ជា​កូនច្បង​ក្នុង​ចំណោម​បងប្អូន​២​នាក់ ហើយ​មាន​ឪពុក​ឈ្មោះ ឃី វុ​ទ្ធី អាយុ​៤០​ឆ្នាំ មុខរបរ​ជា​អ្នកនិពន្ធ និង​ម្តាយ​ឈ្មោះ អ៊ុ​ង ឧត្តម អាយុ​៣៦​ឆ្នាំ មុខរបរ​លក់ដូរ ។ គ្រួសារ​នេះ​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល និង​មានស្រុក​កំណើត នៅ​ក្នុងភូមិ​៦ ឃុំ​ស្វាយ​ភ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​មុន​កើតហេតុ ខណៈ​ដែល​ស្ត្រី​ជា​ម្ដាយ​កំពុង​តែ​ជាប់រវល់​លក់ដូរ​ ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ​បាន​ដើរទៅ​លេង​ជាមួយ​ក្មេង​ប្រុស​ម្នាក់​ទៀត​ បន្ទាប់មក​ក៏​បាន​នាំ​គ្នា​ទៅ​លេង​ទឹក​​ស្រះ​នៅ​ជិត​ផ្ទះ​នោះ​ដែរ ។​ ប៉ុន្តែ​ជា​អកុសល​ក្មេង​ប្រុស​រង​គ្រោះ​រអិល​ជើង​ធ្លាក់​ចូល​ទៅ​កន្លែងទឹក​​ជ្រៅ​ ទើប​បណ្ដាល​ឲ្យ​លង់​​បាត់បង់ជីវិត ចំណែក​ក្មេង​ប្រុស​ម្នាក់​ទៀត​ដែល​ដើរ​លេង​ជាមួយ​គ្នា ​បន្ទាប់ពី​ឃើញ​បែប​នេះ​បាន​រត់​ឡើងគោក​ និង​បាន​ស្រែកហៅ​ម្ដាយ​ក្មេង​ប្រុស​រង​គ្រោះ​ថា​កូន​លង់ទឹក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង ហើយ​ក៏​បាន​នាំ​គ្នា​ចុះ​រាវរក​ឃើញ​សាកសព​និង​ស្រង់​ឡើងគោក​។​

បន្ទាប់​មក​បាន​រាយការណ៍​ជូន​នគរបាល​បានដឹង​ចុះ​ធ្វើ​កំណត់ហេតុ​ ហើយ​ឪពុក​ម្ដាយ​មិន​បាន​ប្ដឹងផ្ដល់​ឡើយ​ និង​សុំ​យក​សព​កូនប្រុស​ទៅ​កាន់​ឈាប​នដ្ឋាន​វត្ត​ស្ងួន​ពេជ្រ ដើម្បី​​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ