ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំ​ងឺ​ឈី​ក​ហក់​ឡើង​ខ្ពស់​ចំ​រដូវវស្សា​ទៀតក្រសួង​ណែនាំ​ពលរដ្ឋ​មេត្តា​ការពារ​ខ្លួន​កុំ​ឲ្យ​​មូស​ខាំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកស្រី ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ថ្លែង​កាន​ល​ពី​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២០ អំពី​ស្ថានភាព​នៃ​កា​រវិ​វ​ឌ្ឍ​ជំងឺ​គ្រុន​ឈី​ក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ថា…

រាជធានី​ភ្នំពេញ ៖ លោកស្រី ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ថ្លែង​កាន​ល​ពី​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២០ អំពី​ស្ថានភាព​នៃ​កា​រវិ​វ​ឌ្ឍ​ជំងឺ​គ្រុន​ឈី​ក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ថា រហូត​ដល់​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២០ តាម​របាយការណ៍​ស្រាវជ្រាវ និង​តាមដាន​ដោយ​យកចិត្តទុកដាក់​ពី​កម្មវិធី​ជាតិ ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​បាន​រាយការណ៍​ថា មាន​ករណី​សង្ស័យ​ជំងឺ​គ្រុន​ឈី​ក សរុប​ទូ​ទាំង​ប្រទេស កើនឡើង​ពី ១០២០​ករណី​សង្ស័យ ដែល​បាន​រាយការណ៍​លើក​មុន​នោះ ពេល​នេះ​ឡើង​មក​ដល់ ១៧០០​ករណី​សង្ស័យ ដែល​កើត​មាន​ឡើង​នៅ​លើ​ខេត្ត​ចំនួន​១៥ ។

លោកស្រី​បាន​បន្ត​ថា ករណី​គ្រុន​ឈី​ក​នេះ មាន​ខេត្ត​ខ្លះ​មាន​ករណី​ច្រើន ខ្លះ​មាន​ត្រឹមតែ​ពី ១​ទៅ​២​ករណី ហើយ​ខ្លះ​ទៀត​មាន​ពី ៥​ទៅ​៦​ករណី​សង្ស័យ​តែ​ប៉ុណ្ណោះ ។ លោកស្រី​សង្កត់ធ្ងន់​ៗ «​ខ្ញុំ​សូម​បញ្ជាក់​ថា យើង​រក​ឃើញ ៧២,៤០​ភាគរយ ដែល​នេះ​ជា​ចំនួន​ខ្ពស់​ដែរ ហើយ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មេត្តា​យកចិត្តទុកដាក់ ក្នុង​ការ​ការពារ​ខ្លួន ពីព្រោះ​យើង​មាន​រដូវភ្លៀង ហើយ​ការ​កកើត​មូស​ក៏​មាន​ច្រើន​ផង​ដែរ​» ។

មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​ថា ករណី​សង្ស័យ​នៃ​ជំងឺ​គ្រុន​ឈី​ក​នេះ មានការ​កើនឡើង ជា​ពិសេស​នៅ​ខាង​ខេត្តសៀមរាប ពី​១៦៧​ករណី​សង្ស័យ កើន​ដល់ ៦៧៤​ករណី​សង្ស័យ នៅ​ខេត្តកំពង់ចាម​ពី ១៤៦​ករណី​សង្ស័យ កើន​ដល់ ២៨០​ករណី​សង្ស័យ ហើយ​នៅ​ខេត្តកណ្តាល​កើន​ពី ១៤២​ករណី ដល់​១៦៤​ករណី​សង្ស័យ និង​ខេត្តបន្ទាយមានជ័យ​ពី ២១១​ករណី​សង្ស័យ កើន​ដល់​២២៧​ករណី​សង្ស័យ ។ ខេត្ត​មួយ​ចំនួន​ទៀត មានការ​កើនឡើង​ដែរ តែ​តិចតួច​បំផុត ឯ​ខេត្ត​មួយ​ចំនួន​ទៀត មិន​ទាន់​មានការ​កើនឡើង​ករណី​សង្ស័យ​ទេ ។

សូម​បញ្ជាក់ ៖ លើក​មុន​នោះ​យើង​មាន​១២​ខេត្ត តែ​លើក​នេះ​ថែម​ខេត្ត​ចំនួន​៣​ខេត្ត​ទៀត គឺ​ខេត្តកំពង់ធំ បាត់ដំបង និង​កណ្តាល ។ ខេត្ត​១៥​នេះ​មានៈ ស្ទឹង​ត្រែង កំពង់ធំ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ឧត្តរមានជ័យ កំពត ត្បូងឃ្មុំ តាកែវ ព្រះ​សីហ​នុ ព្រះ​វិហារ កណ្តាល បន្ទាយ​មាន​ជ័យ កំពង់ចាម និង​សៀមរាប ៕