ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ពលរដ្ឋ​៨​នាក់ និងបញ្ជូន​មក​វិញ​២០​នាក់ ក្នុង​ថ្ងៃ​តែ​មួយ (​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ករណី​លួច​ឆ្លង​ដែន​ខុសច្បាប់​នៅ​តែ​កើត​មាន​ស្ទើរ​រាល់ថ្ងៃ ខណៈ​ភាគី​ថៃ​បញ្ជូន​ត្រឡប់​តាម​រថយន្ត​ទ្រុង​ក៏​កើត​មាន​ជា​ហូរហែ​ផង​ដែរ​។ សេចក្តីរាយការណ៍​បន្ត​ថា ជួនកាល​តាម​ច្រក​កិច្ចព្រមព្រៀង (​ច្រករបៀង​អូរ​បី​ជាន់​) ជួនកាល​តាម​ច្រក​តំបន់ និង​ខ្លះ​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ជាដើម​។…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ករណី​លួច​ឆ្លង​ដែន​ខុសច្បាប់​នៅ​តែ​កើត​មាន​ស្ទើរ​រាល់ថ្ងៃ ខណៈ​ភាគី​ថៃ​បញ្ជូន​ត្រឡប់​តាម​រថយន្ត​ទ្រុង​ក៏​កើត​មាន​ជា​ហូរហែ​ផង​ដែរ​។

សេចក្តីរាយការណ៍​បន្ត​ថា ជួនកាល​តាម​ច្រក​កិច្ចព្រមព្រៀង (​ច្រករបៀង​អូរ​បី​ជាន់​) ជួនកាល​តាម​ច្រក​តំបន់ និង​ខ្លះ​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ជាដើម​។

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ មាន​ពលករ​ប្រុស​-​ស្រី​ចំនួន​២០​នាក់​ដែល​ភាគី​ថៃ​បញ្ជូន​ត្រឡប់​មក​វិញ ដោយ​ដឹក​តាម​រថយន្ត​ទ្រុង​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ប្រគល់​ឲ្យ​នគរបាល​អន្តោប្រវេសន៍ ក្រោយ​ចាប់ខ្លួន​ក្នុង​ខេត្ត​ស្រះ​កែវ​។

ដោយឡែក​ក្នុង​ថ្ងៃ​ដដែល​នេះ ពលករ​ចំនួន​៨​នាក់​ទៀត ដែល​លួច​ឆ្លង​ដែន​ចូល​ទៅ​ដី​ថៃ​ដើម្បី​ទៅ​រក​ការងារ​ធ្វើ ក៏​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​នៅ​ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ ឈម​នឹង​ទឹកដី​កម្ពុជា ស្រុក​ថ្មពួក​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ថា ពលករ​ទាំង​២៨​នាក់​ខាងលើ ក្នុង​នោះ​មាន​ស្រី​១៣​នាក់​។ ហើយ​បើ​តាម​ក្រុម​មន្ត្រី​ជំនាញ​បាន​ប្រាប់​ថា រាល់​ការ​បញ្ជូន​ត្រឡប់​ពី​ថៃ ពលករ​ទាំងអស់​ត្រូវ​បាន​ធ្វើ​ច​ត្តា​ឡី​ស័​ក្ត​វាស់​កំ​ដៅ ដើម្បី​ពិនិត្យ​សុខភាព​ពី​គ្រូពេទ្យ​ជំនាញ​គ្រប់​គ្នា​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ