ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តងនេះ​! កា​តុ ទ្រាំ​មិន​បាន​ដាក់​១​ទំហឹង​ទៅ​​«​អ្នក​ពូកែ​វ៉ៃ​អែប​ស៊ី​អប​»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ តារា​សម្តែង​ស្រី និង​ជា​ពិធី​ការិនី​លេច​ធ្លោ​មួយ​រូប ដែល​បាន​វិ​វត្ត​ខ្លួន​ចេញពី​តារា​កំប្លែង​អ្នក​នាង សុខ ចាន់​ធីតា ដែល​មហាជន​ស្គាល់ឈ្មោះ «​អ្នក​នាង កា​តុ​»…

រាជធានី​ភ្នំពេញ ​៖ តារា​សម្តែង​ស្រី និង​ជា​ពិធី​ការិនី​លេច​ធ្លោ​មួយ​រូប ដែល​បាន​វិ​វត្ត​ខ្លួន​ចេញពី​តារា​កំប្លែង​អ្នក​នាង សុខ ចាន់​ធីតា ដែល​មហាជន​ស្គាល់ឈ្មោះ «​អ្នក​នាង កា​តុ​» បាន​ធ្វើ​អោយ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពី​រូប​នាង​ទ្រាំ​មិន​បាន​រហូត​ចេញ​មុខ​ដាក់​មួយ​ទំហឹង​ទៅ​កាន់​មនុស្ស​មួយ​ក្រុម ឬ​បុគ្គល​ណាមួយ​ដែល​នាង​ហៅ​ថា ពូកែ «​វ៉ៃ​អែប​ស៊ី​ប​» យ៉ាង​ចាស់ដៃ​តែ​ម្តង​។

អ្នក​នាង កា​តុ កាលពី​ថ្ងៃ​ទី​៥ ​សីហា បាន​ឡាយ​ជា​វី​ដេ​អូ លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាង ដោយ​បាន​លើក​ឡើង​អំពី​មនុស្ស​មួយ​ចំនួន ដែល​នៅ​មុខ​យើង​ពូកែ​និយាយ​ថា​ល្អ​ណាស់ ​នៅ​មុខ​របស់​យើង តែ​នៅ​ក្រោយខ្នង​និយាយ​មួលបង្កាច់​លើ​រឿង​អ្វីមួយ​ទៅ​វិញ ។

តារា​ស្រី​រូប​នេះ​ បាន​និយាយ​ថា «ខ្ញុំ​និយាយ​មែន​ណា មនុស្ស​បែប​នឹង​ចាំតែ​បំផ្លាញ និង​លួចគំនិត​រកស៊ី​របស់​យើង​នោះ​ទេ ហើយ​ធ្វើ​អ្វី​ដោយ​ខ្លួនឯង​មិន​បាន​នោះ​ទេ​» ។ ដោយ នៅ​ក្នុង​នោះ​រូប​នាង​ក៏​បាន​ប្រាប់​យ៉ាង​ច្បាស់​ៗ​ថា​រូប​នាង​មិន​ចូល​ចិត្តនឹង​ទ​ង្វើ​អាក្រក់​ពីក្រោយ​ខ្នង ដែល​ពួក​គេ​តែងតែ​ធ្វើ​នោះ​ឡើយ​។

តែ​យ៉ាងណាមិញ តារា​សម្តែង​ស្រី ដែល​ឈាន​ជើង​ចូល​សិល្បៈ​យូរ​ឆ្នាំ​រូប​នេះ មិន​ទាន់​បាន​ប្រាប់់​បង្ហាញអោយ​មហាជន​អោយ​បានដឹង​នៅឡើយ​នោះ​ទេ ថា​ជា​នរណា​អោយ​ពិតប្រាកដ និង​បញ្ចេញ​ឈ្មោះ​នោះ​ឡើយ គ្រាន់តែ​អ្នក​នាង កា​តុ​លើក​ឡើង តែ​ពី​ទ​ង្វើ ដែល​រូប​នាង​តែងតែ​ជួប​នូវ​បុគ្គល​បែប​នេះ​ជា​រៀងរាល់ថ្ងៃ ទើប​ធ្វើ​ឲ្យ​នាង​ទ្រាំ​មិន​បាន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចាប់តាំងពី​ចូល​នៅ​ក្នុង​សិល្បៈ​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ តារា​សម្តែង​ស្រី​ដែល​ទទួល​បាន​ប្រជាប្រិយភាព​ខាង​ពូកែសម្តី​រូប​នេះ ហាក់​មិន​ដែល​មានរឿង​បង្ក​ជា​ជម្លោះ​ជាមួយ​អ្នកសិល្បៈ​ណា​ម្នាក់​នោះ​ទេ ។ ហេតុ​ដូច្នេះ​ហើយ​ទើបតែ​ពេល​នេះ​ អ្នក​នាង កា​តុ បាន​ធ្វើការ​ឡាយ​និយាយ​បែប​នេះ​ធ្វើ​ឲ្យ​មហាជន​អ្នកគាំទ្រ​ចង់​ដឹង​ថា តើ​អ្នក​នាង​ចង់​សំដៅលើ​អ្នកសិល្បៈ​ដូច​គ្នា ឬ​ក៏​ចង់​សំដៅ​អ្នក​ក្រៅ​សិល្បៈ​ដែល​អ្នក​នាង​ប្រាស្រ័យ​ទាក់ទង​ជាមួយ ៕