ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយខ្មែរខ្សោយកម្លាំងជាងលុយចិន ជប៉ុន និង កូរ៉េ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរនៅថ្ងៃនេះចាញ់ប្រៀបប្រាក់យន់ចិន ប្រាក់យ៉េនជប៉ុន និងប្រាក់វុនកូរ៉េ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៦ខែសីហា ឆ្នាំ…

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរនៅថ្ងៃនេះចាញ់ប្រៀបប្រាក់យន់ចិន ប្រាក់យ៉េនជប៉ុន និងប្រាក់វុនកូរ៉េ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៦ខែសីហា ឆ្នាំ ២០២០ នេះឱ្យដឹងថា ហាងឆេងប្រាក់យន់ចិនមានកម្លាំងខ្លាំងជាងប្រាក់រៀលខ្មែរ ដែល ១ យន់ចិន ទិញចូល ៥៩០ រៀល លក់ចេញ ៥៩៦ រៀល ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៥៨៧ រៀល និងលក់ចេញតែ ៥៩៣ រៀលប៉ុណ្ណោះ ។

ទន្ទឹមនេះសម្រាប់ប្រាក់យ៉េនជប៉ុនក៏មានប្រៀបជាងប្រាក់រៀលខ្មែរដែរ ដោយថ្ងៃនេះ ១០០ យ៉េនជប៉ុន ទិញចូល ៣៨៨០ រៀល លក់ចេញ ៣៩១៨ រៀល ហើយកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៣៨៧៤ រៀល និងលក់ចេញតែ ៣៩១៣ រៀលប៉ុណ្ណោះ ។

ជាមួយគ្នានេះដែរសម្រាប់ហាងឆេងប្រាក់វុនកូរ៉េវិញក៏បានបង្ហាញពីភាពខ្លាំងរបស់ខ្លួនជាងប្រាក់រៀលខ្មែរដែរ ដែលថ្ងៃនេះ ១០០ វុនកូរ៉េ ទិញចូល ៣៤៦ រៀល លក់ចេញ ៣៤៩ រៀល ដែលកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៣៤៤ រៀល និងលក់ចេញតែ ៣៤៧ រៀលប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ