ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ បងប្អូន​​រស់នៅ​តាម​ដង​ទន្លេ និង​ប្រកប​របរ​ចុះទូក​នេសាទ​សូម​ប្រយ័ត្ន​ខ្ពស់​ចំពោះ​អាកាសធាតុ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនាព្រឹកថ្ងៃទី០៦ ខែសីហានេះថា «​ខ្ញុំ​សូម​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​អោយ​បាន​ល្អ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនាព្រឹកថ្ងៃទី០៦ ខែសីហានេះថា «​ខ្ញុំ​សូម​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​អោយ​បាន​ល្អ នៅ​ក្នុង​រដូវភ្លៀង​ធ្លាក់ ដោយសារ​មួយ​រយៈ​ចុង​ក្រោយ​នេះ​មាន​ភ្លៀង និង​ខ្យល់​កន្ត្រាក់​ជា​ច្រើន​លើក ច្រើន​សារ​ដែល​បាន​បំផ្លាញ​ផ្ទះសម្បែង​ប្រជា​ល​រដ្ឋ​អស់​ជា​ច្រេី​ន​ខ្នង ។ ដូច្នេះ​បងប្អូន​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច ជា​ពិសេស​ក្នុង​ការ​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ »​។

សម្តេច​តេ​ជោ​បាន​បន្ត​ថា ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ តាម​សមុទ្រ និង​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​ចុះទូក​នេសាទ សូម​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ត្រូវ​តាមដាន​ឲ្យ​បាន​ជាប់​នូវ​ការ​ផ្សព្វផ្សាយ​ព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។

ទន្ទឹម​នឹង​នេះ​ដែរ ក៏​សូម​បងប្អូន​ប្រជា​ល​រដ្ឋ​ការពារ​ខ្លួន​កុំអោយ​ឆ្លង​ជំងឺ covid-19 ទោះបី​ប្រទេស​យេី​ង​ពុំ​មាន​អ្នក​ស្លាប់​ក៏​ដោយ ព្រោះ​ជំងឺ​រលាក​ផ្លូវដង្ហើម​នេះ​ឆ្លង​រាតត្បាត​លឿន​សាហាវ​ខ្លាំង​ណាស់ ហើយ​ក៏​ពុំ​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ ។

សូម​បងប្អូន​ប្រជាពលរដ្ឋ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ចែ​ល​សម្លាប់​មេរោគ ឬ​ទឹក​អាល់កុល ហើយ​ប្រើប្រាស់​ម៉ាស​អោយ​បានជា​ប្រចាំ ជា​ពិសេស​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។ សូម​ជូនពរ​ប្រជាពលរដ្ឋ​ទាំងអស់​មាន​សុខភាព​ល្អ​ចៀស​ផុត​ពី​ជំងឺឆ្លង​កូ​វី​ដ​-19 ទាំងអស់​គ្នា ៕