ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​នី អេ​រិ​ក​សាន់ ផ្ដល់​ជូន​ដល់​អតិថិជន​របស់​ខ្លួន​នា​រដូវ​បាល់ទាត់​ពិភពលោក​២០១០

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១៥ មិថុនា ២០១០ ក្នុង​នាម​ជា​អ្នក​សហការ​ឧបត្ថម្ភ ជា​ផ្លូវការ​ដល់​ការ​ប្រកួត​បាល់ទាត់​ពិភពលោក FIFA World Cup ប្រចាំឆ្នាំ​២០១០ នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង និង​ដើម្បី​លើកទឹកចិត្ដ​ដល់​អតិថិជន​របស់​ខ្លួន​ឱ្យ​បាន​ទៅ មើល​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ដោយផ្ទាល់​ភ្នែក ក្រុមហ៊ុន Sony Ericsson បាន​រកឃើញ​អ្នក​ឈ្នះ​រង្វាន់​ពីរ​នាក់ គឺ​អ្នក​នាង តារា ជោតិ រស និង​លោក​លាង វិ​មុ​ល ពី​កម្មវិធី FIFA World Cup Promotion

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១៥ មិថុនា ២០១០ ក្នុង​នាម​ជា​អ្នក​សហការ​ឧបត្ថម្ភ ជា​ផ្លូវការ​ដល់​ការ​ប្រកួត​បាល់ទាត់​ពិភពលោក FIFA World Cup ប្រចាំឆ្នាំ​២០១០ នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង និង​ដើម្បី​លើកទឹកចិត្ដ​ដល់​អតិថិជន​របស់​ខ្លួន​ឱ្យ​បាន​ទៅ មើល​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ដោយផ្ទាល់​ភ្នែក ក្រុមហ៊ុន Sony Ericsson បាន​រកឃើញ​អ្នក​ឈ្នះ​រង្វាន់​ពីរ​នាក់ គឺ​អ្នក​នាង តារា ជោតិ រស និង​លោក​លាង វិ​មុ​ល ពី​កម្មវិធី FIFA World Cup Promotion នា​ឱកាស ចាប់​រង្វាន់​ផ្ដល់​សំណាង កាលពី​ថ្ងៃ​ទី​៦ មេ​សា ឆ្នាំ​២០១០ ។ រង្វាន់​នីមួយ​ៗ​រួម​មាន ១-​សំបុត្រ​យន្ដហោះ​ទៅ​មក​ភ្នំពេញ​-Johanne-sburg ២-​សំបុត្រ​ទស្សនាការ​ប្រកួត​បាល់ទាត់ ដោយ​ផ្ទាល់ ៣-​ស្នាក់​នៅ និង​ពិសា​អាហារ ដោយ​ឥត​គិតថ្លៃ នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ នៅ​អាហ្វ្រិក​ខាងត្បូង ៤-​ធ្វើ​ទិដ្ឋាការ​ជូន ដោយ​ឥត​គិតថ្លៃ ៥-​ជូន​ដំណើរ​ទាំង​ពេល​ទៅ និង​មក​ព្រ​លាន​យន្ដហោះ​ជាដើម ។

អ្នក​ទាំង​ពីរ​បាន​ចាក​ចេញពី​ប្រទេស កម្ពុជា តាំងពី​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១០ ទៅ ដល់​ប្រទេស​អាហ្វ្រិក​ខាងត្បូង កាលពី​ថ្ងៃ​ទី ១០ មិថុនា ឆ្នាំ​២០១០ ហើយ​បាន​មក​ដល់ ប្រទេស​កម្ពុជា​វិញ​កាលពី​ថ្ងៃ​ទី​១៤ មិថុនា ឆ្នាំ ២០១០ ។ ក្នុង​ការ​ទទួល​ស្វាគមន៍​ដំណើរ ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ នៅ​ឯ ព្រ​លាន​យន្ដហោះ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ មិថុនា ឆ្នាំ​២០១០ កន្លង​មកនេះ អ្នក​ឈ្នះ រង្វាន់​ទាំង​២ បាន​សំដែង​ទឹកចិត្ដ​បញ្ជាក់​អំពី អារម្មណ៍​របស់​ខ្លួន​ថា ខ្លួន​មាន​ភាព​រីករាយ ខ្លាំង​ណាស់​ដែល​បាន​ទៅ​ទស្សនាការ​ប្រកួត បាល់ទាត់​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង ។