ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​យ៉ាងដូចម្តេច​ទើប​អាច​ដឹង​ថា​កិច្ចការ​ដែល​អ្នក​ធ្វើ​ពេលទំនេរ​អាច​ក្លាយជា​អាជីវកម្ម​មួយ​បាន?

3 ឆ្នាំ មុន

នរណា​ៗ​ក៏​មាន​កិច្ចការ​ដែល​ខ្លួន​ចូល​ចិត្ត​ធ្វើ​ពេលទំនេរ​ដែរ​ដូច​ជា​ការ​លេង​កីឡា គូរគំនូរ ឬ​ថតរូប​ជាដើម​។ សម្រាប់​អ្នក​ដែល​ចាប់អារម្មណ៍​ក្នុង​ការ​បើក​អាជីវកម្ម​ដោយ​ខ្លួនឯង អ្នក​ប្រហែលជា​ធ្លាប់​គិត​ដែរ​ថា កិច្ចការ​ដែល​អ្នក​ធ្វើ​ពេលទំនេរ​ទាំងនោះ​ប្រហែលជា​អាច​រក​លុយ​ឲ្យ​អ្នក​បាន​។ ប្រសិនបើ​អ្នក​នៅ​រក​ចម្លើយ​មិន​ទាន់​បាន​នោះ អ្នក​អាច​ពិចារណា​លើ​ចំណុច​ខាងក្រោម​នេះ​ជា​មុន​សិន​៖ ១. ជម្រើស​ក្នុង​ការ​កំណត់​ថ្លៃដើម្បី​ឲ្យ​អាជីវកម្ម​មួយ​ជោគជ័យ…

នរណា​ៗ​ក៏​មាន​កិច្ចការ​ដែល​ខ្លួន​ចូល​ចិត្ត​ធ្វើ​ពេលទំនេរ​ដែរ​ដូច​ជា​ការ​លេង​កីឡា គូរគំនូរ ឬ​ថតរូប​ជាដើម​។ សម្រាប់​អ្នក​ដែល​ចាប់អារម្មណ៍​ក្នុង​ការ​បើក​អាជីវកម្ម​ដោយ​ខ្លួនឯង អ្នក​ប្រហែលជា​ធ្លាប់​គិត​ដែរ​ថា កិច្ចការ​ដែល​អ្នក​ធ្វើ​ពេលទំនេរ​ទាំងនោះ​ប្រហែលជា​អាច​រក​លុយ​ឲ្យ​អ្នក​បាន​។ ប្រសិនបើ​អ្នក​នៅ​រក​ចម្លើយ​មិន​ទាន់​បាន​នោះ អ្នក​អាច​ពិចារណា​លើ​ចំណុច​ខាងក្រោម​នេះ​ជា​មុន​សិន​៖

១. ជម្រើស​ក្នុង​ការ​កំណត់​ថ្លៃ
ដើម្បី​ឲ្យ​អាជីវកម្ម​មួយ​ជោគជ័យ អាជីវកម្ម​នោះ​ត្រូវ​មាន​វិធី​ច្បាស់លាស់​ដើម្បី​រក​ចំណូល​។ ទោះជា​អ្នក​កំពុង​តែ​ធ្វើ​កិច្ចការ​ដែល​ខ្លួន​ចូល​ចិត្ត​ពិតមែន​ក្តី កិច្ចការ​ទាំងនោះ​ត្រូវ​តែ​នាំ​យក​ចំណូល​ឲ្យ​មក​អ្នក​ដើម្បី​ឲ្យ​វា​ក្លាយជា​អាជីវកម្ម​មួយ​។ កិច្ចការ​ដែល​អាច​រក​លុយ​ឲ្យ​អ្នក​បាន​ភាគច្រើន​ពាក់ព័ន្ធ​នឹង​ផលិតកម្ម ឬ​ការ​បង្កើត​សម្ភារៈ​ដែល​អាច​ដាក់​លក់​បាន ការ​ផ្សាយពាណិជ្ជកម្ម និង​ការ​អប់រំ​ដែល​អនុញ្ញាត​ឲ្យ​អ្នករក​កម្រៃ​បាន​ពី​ការ​បង្រៀន​អ្នក​ដទៃ​។

២. កិច្ចការ​ដែល​មាន​មនុស្ស​ចាប់អារម្មណ៍​ច្រើន​ក្នុង​ទីផ្សារ
ទោះជា​អ្នក​ពូកែ​ធ្វើ​អ្វីមួយ​ពិតមែន​មិន​ប្រាកដ​ថា​អ្នក​ដទៃ​នឹង​ចាប់អារម្មណ៍​នឹង​កិច្ចការ​ទាំងនោះ​របស់​អ្នក​ទេ​។ ដូច្នេះ​អ្នក​ត្រូវ​តែ​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​សិន​ថា​មាន​ទីផ្សារ​ឬទេ​។ បន្ទាប់​មក​ទៀត​អ្នក​ត្រូវ​មើល​ដឹង​ថា​តើ​ក្រុម​មនុស្ស​បែប​ណា​ដែល​នឹង​ទិញ​ពី​អ្នក? ហើយ​តើ​អ្នក​អាច​ប្រើ​វិធីសាស្ត្រ​អ្វី​ដើម្បី​លក់​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក​ឲ្យ​ទៅ​ក្រុម​មនុស្ស​នោះ?

៣. វិភាគ​មើល​ការ​ប្រកួតប្រជែង
អ្នក​ប្រហែលជា​មិនមែន​ជា​មនុស្ស​តែ​មួយ​ដែល​មាន​ចំណាប់អារម្មណ៍​លើ​កិច្ចការ​នោះ​ទេ​។ ជា​ទូទៅ មនុស្ស​រាប់​រាយ​អ្នក​ទៀត​ក៏​ប្រហែលជា​កំពុង​មានគំនិត​ដូច​អ្នក​ដែរ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​មាន​ចំណែក​ទីផ្សារ អ្នក​ត្រូវ​តែ​រក​វិធី​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ពិសេស​ជាង​ដៃគូ​ប្រកួតប្រជែង​របស់​អ្នក​។

៤. ចំណាយ និង​ថវិកា​ចំណេញ
បន្ទាប់​មក​ទៀត​អ្នក​ត្រូវ​គិត​ពី​ចំណូល​និង​ចំណាយ​របស់​អ្នក​។ តើ​អ្នក​នឹង​ត្រូវ​ចាយវាយ​លើ​អ្វីខ្លះ? ហើយ​មាន​ចំណុច​អ្វី​ដែល​នឹង​ធ្វើ​ឲ្យ​អ្នករក​ផល​ចំណេញ​មក​បាន​។ អ្នក​ត្រូវ​តែ​គណនា​ឲ្យ​បាន​ច្បាស់លាស់​នូវ​ការ​ចំណាយ​លើ​សម្ភារៈ​ដើម្បី​កំណត់​តម្លៃ​មួយ​ដែល​អាច​រក​ថវិកា​ចំណេញ​។

ជាក់ស្តែង ការ​ធ្វើ​ឲ្យ​កិច្ចការ​ដែល​អ្នក​ធ្វើ​ពេលទំនេរ​ឲ្យ​ក្លាយជា​អាជីវកម្ម​មួយ​គឺ​មិន​ងាយស្រួល​ទាំងស្រុង​ដូច​អ្វី​ដែល​អត្ថបទ​នេះ​បាន​សរសេរ​មក​ទេ​។ អ្នក​នឹង​ត្រូវការ​រៀបចំ​ផែនការអាជីវកម​ម្ម​ឲ្យ​បាន​ច្បាស់លាស់ រក​ធនធាន​មក​វិនិយោគ និង​បង្កើត​ឈ្មោះ​សម្រាប់​អាជីវកម្ម​របស់​អ្នកផង​ដែរ​។ ប៉ុន្តែ​ការ​ដឹង​ថា​កិច្ចការ​ដែល​អ្នក​ធ្វើ​អាច​រក​ចំណូល​ឲ្យ​អ្នក​បាន​អាច​ជា​ជំហាន​ដំបូង​ដ៏​ល្អ​មួយ​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ