ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំគ្នាទៅកាត់ដើមឈើពុះធ្វើអុសលក់ បែរ​រលំសង្កត់លើ​ប្រពន្ធ

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ស្ត្រី​ម្នាក់​បាន​ត្រូវ​ដើមឈើ​រលំ​សង្កត់ បណ្តាលឱ្យបាត់បង់ជីវិត​ កាលពី​វេលា​ម៉ោង​ប្រ​ប្រមាណ១១​ព្រឹក​ថ្ងៃ​ទី​៣ ​សីហា ឆ្នាំ​២០២០ នៅ​ចំណុច​ត្រពាំង​ជ្រៃ ក្នុងភូមិ​សំណាក ឃុំ​កកោះ…

ខេត្តកំពង់ធំ ៖ ស្ត្រី​ម្នាក់​បាន​ត្រូវ​ដើមឈើ​រលំ​សង្កត់ បណ្តាលឱ្យបាត់បង់ជីវិត​ កាលពី​វេលា​ម៉ោង​ប្រ​ប្រមាណ១១​ព្រឹក​ថ្ងៃ​ទី​៣ ​សីហា ឆ្នាំ​២០២០ នៅ​ចំណុច​ត្រពាំង​ជ្រៃ ក្នុងភូមិ​សំណាក ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ខណៈ​ទៅ​កាត់​ដើមឈើ​ជាមួយ​ប្តី​ ដើម្បី​ពុះ​ធ្វើ​អុស​
លក់ ។

បុរស​ជា​ប្ដី​ឈ្មោះ សៀ តូច អាយុ​៣៧​ឆ្នាំ ចំណែ​ក​ប្រពន្ធ​ដែល​ស្លាប់​ឈ្មោះ អ៊ុយ សុ​ផ​ន អាយុ​៣៧​ឆ្នាំដូច​គ្នា ។ តាម​សាច់ញាតិ​ឱ្យ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​តែង​ទៅ​តាម​ប្ដី​ពុំដែល​ខាន នៅ​ពេល​ដែល​ប្តី​ទៅ​កាត់​ដើមឈើ​ពុះ​ធ្វើ​អុស​គ្រប់​ទីកន្លែង ។

មុន​ពេល​កើតហេតុ ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាននាំ​គ្នា​ទៅ​កាប់​ដើមឈើ​នៅ​ដី​របស់​បង ថ្លៃ ខ្លួន ដើម្បីពុះ​ធ្វើ​អុស​លក់ ។ បន្ទាប់​ពី​កាត់​ដើម​ក្រឡាញ់​១​ដើម និង​ដើម​​ស្វាយចន្ទី​១​ដើម​ហើយ ក៏​ទៅ​កាត់ដើម​​សាឡា​ត់​ទៀត ដែល​មាន​គល់​ទំហំ​មុខកាត់​ជាង​៣០​សង្ទី ម៉ែត្រ ។

នៅ​ពេល​ប្តី​កំពុង​កាត់​នោះ​ពុំ​បានឃើញ​ប្រពន្ធ​ទេ លុះ​ដើម​​ឈើ​រៀប​ដួល​រលំ ក៏​ឃើញ​ប្រពន្ធ​រត់​បណ្តោយ​ស្រប​នឹង​ដើមឈើ ចៃដន្យ​ទាក់​ជើង​នឹង​វល្លិ​ដួល​ផ្កាប់មុខ ក៏​ត្រូវ​ដើម​​ឈើរលំ​សង្កត់​ចំ​ចង្កេះ បណ្តាល​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្ដង ។

សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ពិនិត្យ​កន្លែង​កើតហេតុ​និង​សព​ជន​រង​គ្រោះ ឃើញ​នៅ​ចង្កេះ​មានស្នាម​ជាំ​ខ្លាំង​ដែល​សង្ស័យ​បាក់ឆ្អឹង ចំណែក​ទ្រូង និង​ភ្លៅ​ខាងឆ្វេង​មាន​ស្នាម​ជាំ​ដែរ ។ក្រោយ​ពី​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ