ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ផ្ទុះអាវុធ​នៅ​ថៃ​មាន​ពលរដ្ឋ​ខ្មែរ​ម្នាក់​បាន​បាត់បង់​ជីវិត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​ផ្តល់​ដំណឹង​ថា កាលពី​វេលា​ម៉ោង​22​និង​00​នាទី​យប់ ថ្ងៃ​ទី​03 ខែសីហា ឆ្នាំ​2020 មាន​ហេតុការណ៍​ផ្ទុះអាវុធ​បាន​កើតឡើង​នៅ​ក្នុង​កន្លែង​លេងល្បែង​ស៊ីសង​មួយ នៅ​អគារ​លេខ…

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​ផ្តល់​ដំណឹង​ថា កាលពី​វេលា​ម៉ោង​22​និង​00​នាទី​យប់ ថ្ងៃ​ទី​03 ខែសីហា ឆ្នាំ​2020 មាន​ហេតុការណ៍​ផ្ទុះអាវុធ​បាន​កើតឡើង​នៅ​ក្នុង​កន្លែង​លេងល្បែង​ស៊ីសង​មួយ នៅ​អគារ​លេខ 501/237 ផ្រា​ក់​រ៉ា​ម​3 សយ 66 សង្កាត់​ឆ​ង់​នុ​ន​ស៊ី ខណ្ឌ​យ៉ា​ន​ណា​វ៉ា ទីក្រុង​បាងកក ។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២០​នេះ ។

ក្នុង​ហេតុការណ៍​នោះ បណ្តាល​ឱ្យ​មាន​អ្នក​រង​របួស​ចំនួន​២​នាក់ និង​ស្លាប់​ចំនួន 4​នាក់ ដែល​នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់ មាន​ពលរដ្ឋ​ខ្មែរ​ម្នាក់​ឈ្មោះ ម៉ៅ ស្រី​ពៅ ភេទ​ស្រី អាយុ​29​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ស្ថានទូត​កំពុងធ្វើការ​ជាមួយ អាជ្ញាធរ​ថៃ ជា​ពិសេស​ជាមួយ​ប៉ូលិស​ដែល​បាន​បញ្ជាក់​ថា គេ​ពុំ​ទាន់​អាច​ផ្ដល់​ព័ត៌មាន​បាន​ទេ រង់ចាំ​ម៉ោង​១​រសៀល​សិន ។ មន្ត្រី​ស្ថានទូត​កំពុង​បន្ត​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​តម្កល់សព ចូលរួម​សង្កេត​ការ​ក្នុង​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រក​មូលហេតុ​នៅ​ពីក្រោយ​ការ​បាញ់​សម្លាប់ ។

ក្រោយ​បាន​ទំនាក់ទំនង​ជាមួយ​សាច់ញាតិ​នៅ​ខ្មែរ​រួច​ហើយ និង​សាច់ញាតិ​បាន​ស្នើ​ស្ថានទូត​ជួយ​សម្របសម្រួល និង​ចេញ​ឯកសារ​នាំ​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ខ្មែរ ៕