ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​ចង្កេះ​តូច​ជាងគេ​លើ​លោក​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល ព្រោះតែ​តូច​ខុស​ធម្មតា

3 ឆ្នាំ មុន

ភូមា ៖ Su ‘Moh Moh’ Naing អាយុ​២៣​ឆ្នាំ មក​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា ត្រូវ​បាន​គេ​ស្គាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​កាលពីដើម​ស​ប្តា​ហ៍​នេះ បន្ទាប់​ពី​ត្រូវ​បាន​បង្ហាញ​ដោយ​កាសែត​អង់គ្លេស…

ភូមា ៖ Su ‘Moh Moh’ Naing អាយុ​២៣​ឆ្នាំ មក​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា ត្រូវ​បាន​គេ​ស្គាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​កាលពីដើម​ស​ប្តា​ហ៍​នេះ បន្ទាប់​ពី​ត្រូវ​បាន​បង្ហាញ​ដោយ​កាសែត​អង់គ្លេស ដែល​មាន​ប្រជាប្រិយភាព​ដោយសារ​តែ​មាន​ចង្កេះ​ស្តើង​ខុស​ពី​មនុស្ស​ធម្មតា​។

និស្សិត​ភូមា​រូប​នេះ អះអាង​ថា មាន​ទំហំ​ចង្កេះ​ត្រឹមតែ ១៣.៧​អ៊ី​ញ ដែល​ជា​ចង្កេះ​តូច​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ជាង​នេះ​ទៅ​ទៀត​នោះ​គឺថា នាង​បាន​ទទូច​ថា ទំហំ​ចង្កេះ​របស់​នាង​ទាក់ទង​តែ​ហ្សែ​ន​តំណពូជ​។ ទោះបីជា​ត្រូវ​បាន​ចោទប្រកាន់​ថា កែ​រូប​តាម​កម្មវិធី​កុំព្យូទ័រ ឬ​វះកាត់​ដក​ឆ្អឹងជំនីរ​ខ្លះ​ចេញ ឬ​ពាក់អាវ​រឹប តែ​នាង​បាន​បកស្រាយ​ថា អ្វី​ៗ​គឺ​ធម្មជាតិ​ទាំងអស់​។

Su បាន​ប្រាប់​ថា​៖ «​ខ្ញុំ​មាន​អាកប្បកិរិយា​ល្អ និង​រក្សា​របប​អាហារ​ដែល​មាន​សុខភាព​ល្អ ដូច្នេះ​គ្មាន​អ្វី​គួរ​ឱ្យ​ព្រួយបារម្ភ​ទេ​។ ខ្ញុំ​មិន​គិត​ថា មាន​អ្វី​ខុស​ជាមួយនឹង​រូបរាង​ខ្ញុំ​ទេ​។ ខ្ញុំ​ចូល​ចិត្ត​ថតរូប និង​បង្ហាញ​ពីមុខ​មាត់​របស់ខ្ញុំ​។ ការ​សរសើរ​នេះ គឺជា​ការ​លើក​សរសើរ​យ៉ាង​ខ្លាំង​។ ប្រជាជន​យល់​ស្រប​ថា វា​ពិតជា​ស្រស់​ស្អាត​ណាស់​»​។

នាង​ទទូច​ថា ទំហំ​ចង្កេះ ១៣.៧​អ៊ី​ញ របស់​នាង​មិនមែន​ជា​លទ្ធផល​នៃ​ការ​រឹប​ចង្កេះ ដូច​មនុស្ស​មួយ​ចំនួន​ផ្សេង​ទៀត​នោះ​ទេ ហើយ​បដិសេធ​រាល់​ការ​ចោទប្រកាន់​ទាំងអស់​នៃ​ការ​កាត់ត​រូបភាព​។

ទោះ​យ៉ាងណា សារព័ត៌មាន​អង់គ្លេស Mail Online សង្កត់ធ្ងន់​ថា ទំហំ​ចង្កេះ​របស់​នាង​មិន​ទាន់​មាន​អ្នក​វាស់​ជា​ផ្លូវការ​នោះ​ទេ ហើយ​មាន​សញ្ញា​បង្ហាញ​ថា មានការ​កែ​រូបភាព​នៅ​ជុំវិញ​ចង្កេះ​របស់​​នាង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ odditycentral (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ