ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ​១៩​លើ​ពិភពលោក​ អ្នក​បាត់​បង់​ជីវិត​​កើន​ដល់​ជាង​៦៩០.០០០​នាក់​

3 ឆ្នាំ មុន

ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ៖ យោង​តាម​ស្ថិតិ​របស់​សាកលវិទ្យាល័យ​ច​ន​ហុប​គី​ន​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​COVID-19​លើ​ពិភពលោក មក​ដល់​ថ្ងៃ​ទី​៣​សីហា​បាន​កើន​ដល់​ជាង​៦៩០.០០០​នាក់​ហើយ​។ តាម​សាកលវិទ្យាល័យ​នោះ​ថា ចំនួន​អ្នក​ឆ្លង​វីរុស​មាន​ដល់​១៨.១០៩.៩០១​នាក់​និង​អ្នក​ស្លាប់​មាន​ជាង​៦៩០.០០០​នាក់ គិត​ត្រឹម​ម៉ោង​១៣​ម៉ោង​សកល​។ សហរដ្ឋអាមេរិក​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ទាំង​ចំនួន​អ្នក​ឆ្លង ទាំង​ចំនួន​អ្នក​ស្លាប់​ជាមួយ​អ្នក​ឆ្លង​ជាង…

ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ៖ យោង​តាម​ស្ថិតិ​របស់​សាកលវិទ្យាល័យ​ច​ន​ហុប​គី​ន​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​COVID-19​លើ​ពិភពលោក មក​ដល់​ថ្ងៃ​ទី​៣​សីហា​បាន​កើន​ដល់​ជាង​៦៩០.០០០​នាក់​ហើយ​។

តាម​សាកលវិទ្យាល័យ​នោះ​ថា ចំនួន​អ្នក​ឆ្លង​វីរុស​មាន​ដល់​១៨.១០៩.៩០១​នាក់​និង​អ្នក​ស្លាប់​មាន​ជាង​៦៩០.០០០​នាក់ គិត​ត្រឹម​ម៉ោង​១៣​ម៉ោង​សកល​។ សហរដ្ឋអាមេរិក​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ទាំង​ចំនួន​អ្នក​ឆ្លង ទាំង​ចំនួន​អ្នក​ស្លាប់​ជាមួយ​អ្នក​ឆ្លង​ជាង ៤.៦៦៨.៤០០​នាក់ និង​អ្នក​ស្លាប់​ជាង​១៥៤.៨៦០​នាក់ បន្ទាប់​មក​ប្រេ​ស៊ី​ល​ដែល​មាន​អ្នក​ឆ្លង​២.៧៣៣.៦៧៧​នាក់​និង​អ្នក​ស្លាប់​៩៤.១០៤​នាក់​។

ខណៈ​ប្រទេស​ជា​ច្រើន​កំពុង​ជួប​ប្រទះ​ការ​កើនឡើង​វិញ​នៃ​ការ​ឆ្លង​រាលដាល​វីរុស អង្គការ​សុខ​ភាព​ពិភពលោក​WHO កាលពី​ថ្ងៃ​ទី​៣​សីហា​បាន​ធ្វើ​យុទ្ធនាការ​លើកទឹកចិត្ត ឲ្យ​មនុស្ស​ម្នា​នាំ​គ្នា​ពាក់​ម៉ាស​ការពារ​។ ក្នុង​យុទ្ធនាការ​នេះ​ហៅ MASK CHALLENGE អគ្គនាយក​របស់​WHO លោក​TEDROS ADHANOM GHEBREYESUS​បាន​រំឭក​ថា ការ​ពាក់​ម៉ាស​គឺជា​កាយវិការ​គន្លឹះ​មួយ ដើម្បី​ទប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 និង​តំណាង​ឲ្យ​សញ្ញា​នៃ​សាមគ្គីភាព​មួយ​។ លោក​បន្ត​ថា​ដោយ​ពាក់​ម៉ាស​លោក​អ្នក​បា​នប​ញ្ជូ​ល​សារ​មួយ ដល់​បណ្ដា​អ្នក​នៅ​វិញ​ខ្លួន​យើង​ថា យើង​ទាំងអស់​គ្នា​សុទ្ធតែ​ជិះ​លើ​ទូក​តែ​មួយ​ជាមួយ​គ្នា​។

WHO​បាន​ណែនាំ​ដល់​មនុស្ស​ម្នាក់​ៗ ឲ្យ​មាន​ម៉ាស​ការពារ ដែល​ពាក់​គ្រប់ពេល​ពិសេស​ប្រើ​នៅ​តាម​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​។ យុទ្ធនាការ​នេះ​របស់​WHO​រៀបចំ​ធ្វើ ជាមួយ​ដៃគូ​ឯទៀត​ៗ​ក៏​នឹង​ចេញផ្សាយ​ផង​ដែរ បណ្ដាសា​រវិ​ជ្ច​មាន​ស្ដី​ពី​តួនាទី​ដែល​គ្រប់​គ្នា​ត្រូវ​ដើរ ដើម្បី​កាត់​ផ្ដាច់់​ខ្សែ​សង្វា​ក់​នៃ​ការ​ចម្លង​វីរុស​។

ប្រមុខ​WHO​អំពាវនាវ​ជា​ថ្មី ឲ្យ​គោរព​បណ្ដា​វិធានការ​គម្លាត​សង្ក​ម ចៀសវាង​កុំទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​អ៊ូអរ ហើយ​ត្រូវ​ខ្ទប់មាត់​ក្នុង​ករណី​មានការ​ក្អក​និង​សូម​ឲ្យ​លាងដៃ​នឹង​សាប៊ូ​ឲ្យ​បាន​ញឹកញាប់​៕ ដក​ស្រង់​ចេញពីវេបសាយ ៖ yahoo (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ