ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​សម័យ​ថ្មី​យក​សត្វ​ចិញ្ចឹម​ឱ្យ​កូន​ៗ​ដើម្បី​បង្វែរ​អារម្មណ៍​កុមារ​ពី​ការ​លេង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ប​ចេ្ច​ក​វិទ្យា​វាយលុក​សកលលោក​យ៉ាង​ផុសផុល កុមារ​មួយ​ចំនួន​បែរជា​រង​គ្រោះ​ពី​ការ​ជក់ ឬ​ញៀន​នឹង​ការ​លេង​គ្រឿង​អេ​ឡិច​ត្រូ​និក​ក៏​ដូច​ជា ស្មា​ត​ហ្វូ​ន​ជាដើម​រហូត​កុមារ​តូច​ៗ​មួយ​ចំនួន​ហាក់​ញៀន​នឹង​ការ​លេង​ហ្គែ​ម​តាម​អន​ឡាញ ឬ​ល្បែង​ផ្សេង​ៗ​ជាមួយ​ស្មា​ត​ហ្វូ​ន និង​ថេ​ប​ផ្លេ​ត​ជាដើម ។ អាច​ចាត់ទុកជា​យុទ្ធសាស្ត្រ​ថ្មី​របស់​មាតា​-​បិតា​សម័យ​ទំនើប​ដែល​ចង់​ជួយ​កូន​តូច​ៗ​ពី​ការ​ញៀន​លេង​គ្រឿង​អេ​ឡិច​ត្រូ​និក​គ្រប់​ប្រភេទ…

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ប​ចេ្ច​ក​វិទ្យា​វាយលុក​សកលលោក​យ៉ាង​ផុសផុល កុមារ​មួយ​ចំនួន​បែរជា​រង​គ្រោះ​ពី​ការ​ជក់ ឬ​ញៀន​នឹង​ការ​លេង​គ្រឿង​អេ​ឡិច​ត្រូ​និក​ក៏​ដូច​ជា ស្មា​ត​ហ្វូ​ន​ជាដើម​រហូត​កុមារ​តូច​ៗ​មួយ​ចំនួន​ហាក់​ញៀន​នឹង​ការ​លេង​ហ្គែ​ម​តាម​អន​ឡាញ ឬ​ល្បែង​ផ្សេង​ៗ​ជាមួយ​ស្មា​ត​ហ្វូ​ន និង​ថេ​ប​ផ្លេ​ត​ជាដើម ។

អាច​ចាត់ទុកជា​យុទ្ធសាស្ត្រ​ថ្មី​របស់​មាតា​-​បិតា​សម័យ​ទំនើប​ដែល​ចង់​ជួយ​កូន​តូច​ៗ​ពី​ការ​ញៀន​លេង​គ្រឿង​អេ​ឡិច​ត្រូ​និក​គ្រប់​ប្រភេទ ក្រៅពី​ការ​នាំ​កូន​ៗ​កម្សាន្ត​នៅ​តាម​បណ្តា​ល័យ​បណ្តុះ​គំនិត​នៃ​ការ​អាន ការ​ចិញ្ចឹមសត្វ​ចិញ្ចឹម​ផ្សេង​ៗ ត្រូវ​បាន​ឪពុក​ម្តាយ​សម័យ​ទំនើប​មួយ​ចំនួន​កំពុង​ចាប់អារម្មណ៍​ទិញ​សត្វ​ចិញ្ចឹម​ឱ្យ​កូន​ៗ​របស់​ខ្លួន​លេង ដើម្បី​បង្វែរ​ការ​លែង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ បន្ទាប់​ពី​កូន​ទាំងអស់​ត្រូវ​បាន​ផ្អាក​ការ​សិក្សា​មួយ​រយៈ ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩ ក្នុង​ប្រទេស ។ ដូច​អ្នក​រាល់គ្នា​បានដឹង​ស្រាប់​ហើយ បើ​និយាយ​ពី​សត្វ​ចិញ្ចឹម គឺ​វា​បាន​សំដៅ​ទៅ​លើ​សត្វ​នានា​ដូច​ជា កូន​សុនខ​ខ្យូ​ត​ៗ ឬ​នាង​ម៉េ​វ (​ឆ្មា​) ដែល​យើង​បាន​ទិញ ឬ​ទទួលយក​មក​ចិញ្ចឹម​ដើម្បី​មើលថែ​រក្សា និង​ជា​រស់នៅ ដោយ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​គ្នា​។

នៅ​កម្ពុជា​វិញ សត្វ​ចិញ្ចឹម​ដែល​ជាទី​ពេញ​និយម​សម្រាប់​ប្រជាជន និង​កុមារ​ផង​នោះ គឺ​សត្វ​ឆ្កែ ឆ្មា ក៏​ដូច​ជា​ការ​ចិ​ញ្ជឹ​ម​សត្វ​ផ្សេង​ៗ​ផង​ដែរ ដូច​ជា​សត្វ កណ្តុរស (​ប្រភេទ​កណ្តុរ​ម្យ៉ាង​តូច ដែល​នាំ​ចូល​ពី​ប្រទេស​ក្រៅ ហៅ​ថា hamster ) សត្វ​ទន្សាយ និង​សត្វ​ស្លាប​មួយ​ចំនួន​ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​ពួក​គាត់ ។

យ៉ាងណាមិញ​ការ​ជាវ​សត្វ​ទន្សាយ​យក​មក​ចិញ្ចឹម​តាម​គេហដ្ឋាន​នីមួយ​ៗ​ក្នុងអំឡុងពេល​នេះ ហាក់​មានការ​កើនឡើង​បើ​ធៀប​នឹង​ឆ្នាំ​មុន​ៗ ។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​ម្ចាស់​កសិដ្ឋាន​មួយ ដែល​បាន​ចិញ្ចឹម​និង​លក់​កូន​ទន្សាយ​អស់​រយៈពេល​ជិត ១០ ឆ្នាំ​មក​ហើយ​នោះ ។

ម្ចាស់​កសិដ្ឋាន​ទន្សាយ​ខាងលើ លោក ស្រេង សុ​វ​ណ្ណា​រិ​ន មាន​អាយុ ៣៦ បាន​លើក​ឡើង​ថា មួយ​រយៈ​នេះ​លក់​សត្វ​ទន្សាយ​ដាច់​គួរសម បើ​ធៀប​នឹង​ឆ្នាំ​មុន​ៗ​។ នេះ​ប្រហែលជា ឪពុក​ម្តាយ​ខ្លះ មិន​ចង់ឱ្យ កូន​ៗ​មានការ​លេង​និង​ចំណាយ​ពេលវេលា​ច្រើន​មើល​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ព្រោះតែ​កូន​ៗ​ជា​និស្សិត និង​សិស្សសាលា​គ្រប់​កម្រិត​កំពុង​ផ្អាក​ការ​សិក្សា​មួយ​រយៈ គឺ​សិក្សា​តាម​អន​ឡាញ​ដោយសារ​តែ​ការ​កើត​មាន​ជំងឺឆ្លង​កូ​វី​ដ​១៩ ដូចនេះ​ឪពុក​ម្តាយ​ចង់ឱ្យ​កូន​ៗ​លេង​ជាមួយ​សត្វ​ចិញ្ចឹម​ច្រើន​ជាង និង​ជួយ​ឱ្យ​ពួក​គាត់​ចេះ​ស្រឡាញ់​ធម្មជាតិ និង​សត្វ​ចិញ្ចឹម​ទៀត​ផង​។

លោក ស្រេង សុ​វ​ណ្ណា​រិ​ន បាន​បន្ត​ថា «​យើង​លក់ដាច់​ខ្លាំង​ដែរ ដោយសារ​តែ អំឡុង​ពេល​នេះ ឪពុក​ម្តាយ​ខ្លះ ពួក​គាត់​ទិញ​ឱ្យ​កូន​ៗ​លេង ដើម្បី​កាត់​បន្ថយ​ការ​មើល​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ឬ​ក៏​មើល​ទូរទស្សន៍ ជាដើម ។ ដោយសារ​សាលា​បិទ ដូចនេះ​គាត់​គិត​ថាឱ្យ​កូន​លេង​ជាមួយ​សត្វ​ចិញ្ចឹម​ម​ប្រសើរ​ជាង លេង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ទាំងនោះ​។ វា​ពិតជា​ល្អ​ម្យ៉ាងដែរ ហើយ​មិន​ធ្វើ​ឱ្យ​កូន​ៗ​ផ្តោត​តែ​លើ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​អស់ហ្នឹង​»​។

ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​កូន​ទន្សាយ​សម្រាប់​លក់​រូប​នេះ បាន​បន្ថែម​ថា «​វា​មិន​មាន​បញ្ហា​អ្វី​ទេ នៅ​ពេល​កុមារ​កាន់​លេង​ជាមួយ​ទន្សាយ បើ​ទោះបីជា​ជាប់​រោម​នៅ​លើ​ដៃជើង ឬ​ខោអាវ​ក៏​ដោយ ហើយ​ម្យ៉ាងវិញទៀត បើ​ទោះបី​វា​ខាំ​ឬ​ខ្វាច ក៏​មិន​មានការ​រោគ​អ្វី ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​រាង​កាយ​កុមារ ក៏​ដូច​ជា​មនុស្ស​ធំ ដែរ​។ គ្រាន់តែ​ថា បើ​យើង​ខ្លាច​ឈឺ ទាល់តែ​ឧស្សាហ៍​កាត់​ក្រចក ឱ្យ​វា​ទៅ​បាន​ហើយ​»​។ ភាគច្រើន​អ្នកទិញ​កូន​ទន្សាយ​យក​ទៅ​ចិញ្ចឹម គឺ​អតិថិជន​ទិញ​ជា​គូ គឺ​ញី​មួយ ឈ្មោល​មួយ រីឯ​អ្នកខ្លះ​ទៀត​ទិញ​ញី​ៗ ឬ​ក៏​ឈ្មោល​ៗ ដោយសារ​អ្នកខ្លះ គាត់​មិច​ង់​ឱ្យ​ទន្សាយ​មានកូន​។ ហើយ​ទាល់តែ វា​គ្រប់​អាយុ​ទើប​អាច​លក់​ចេញ​បាន បើ​មិន​ដូច្នេះ វា​អាច​មាន​បញ្ហា ព្រោះ​វា​អាច​នៅ​បៅ ដូចនេះ​ម្ចាស់​កសិដ្ឋាន​ត្រូវ​ចិញ្ចឹម​ឱ្យ​រឹង​ដៃ​រឹង​ជើង​ហើយ បាន​អាច​លក់​វា​បាន​។ លោក​បាន​និយាយ​ថា នៅ​ពេល​ទន្សាយ​គ្រប់​អាយុ​ឈប់​បៅ​ហើយ ទើប​អាច​លក់​បាន ហើយ​មិន​ពិបាក​ចិញ្ចឹម​ទេ យើង​គ្រាន់តែ​ទិញ​ស្មៅ​ដែរ​វា​ធ្លាប់​ស៊ី​តែ​ប៉ុណ្ណោះ ហើយ​កុំ​ព្យាយាម​ឱ្យ​វា​ស៊ី​បន្លែ​ច្រើន​ពេក​។

ជា​ធម្មតា​ទន្សាយ​មាន​អាយុ ៤០ ថ្ងៃ​ឡើង​ទៅ យើង​អាច​ទិញ​យក​ទៅ​ចិញ្ចឹម​បាន​ហើយ​។ លោក​បាន​បន្ត​ថា «​កាលពីដើម​ឡើយ​នឹង​យើង​លក់​ក្នុង​តំលៃ ១២០០០​រៀល ក្នុង​មួយ​ក្បាល ប៉ុន្តែ​អី​ឡូ​វ​យើង​លក់​ចាប់ពី​តំលៃ ៤​ម៉ឺន ទៅ​៥ ម៉ឺន​រៀល​ឡើង​ទៅ ហើយ​វា​តាម​ប្រភេទ​សត្វ​ទន្សាយ​ទៀត ។ ចំពោះ​ទន្សាយ​ប្រភេទ​ល្អ​ហើយ អាច​មាន​ដល់​ទៅ ១០០០ ដុល្លារ​អា​មេ​រិ​ក ឡើង​ទៅ​។ សម្រាប់​ស្មៅ ឱ្យ​សត្វ​នេះ​ស៊ី មិន​អាច​យក​ស្មៅ​ធម្មតា​មក​ទេ យើង​យក​មក​ពី​ប្រទេស​ថៃ​ដូច​គ្នា ហើយ​ខាង​កសិដ្ឋាន​ក៏​មាន​លក់​ដែរ ក្នុង​តំលៃ ៦០០០ រៀល​ក្នុង​មួយ​គីឡូ ឡើង​ទៅ​។

ដោយសារ​យើង​លក់​តាម​ទីផ្សារ ហើយ​លក់​ក្នុង​តំលៃ​ថោក​ជាង​ក្រៅ​ស្រុក​។ ខ្ញុំ​ចង់បាន​ន័យ​ថា ពូជ​ទន្សាយ​យើង​យក​មក​ពី​ប្រទេស​ថៃ ចឹ​ង​យើង​លក់​ក្នុង​តំលៃ​ថោក​ជា​ប្រទេស​ថៃ ដើម្បី​ឱ្យ​អតិថិជន​អាច​រក​ទិញ​ក្នុងស្រុក​បាន មិន​ចាំបាច់​ទៅ​ដល់​ប្រទេស​ក្រៅ​»​។ ខណៈ​ការ​ជាវ​កូន​ទន្សាយ​យក​ទៅ​ចិញ្ចឹម​មាន​កំណើន​ខ្ពស់​ជាង​មុន​នៅ​កម្ពុជា​ក៏​ដោយ គេ​នៅ​មិន​ទាន់​ឃើញ​មាន​កសិដ្ឋាន​ចិញ្ចឹម​កូន​ទន្សាយ​សម្រាប់​លក់​មាន​ច្រើន​នោះ​ទេ គឺ​មាន​តែ​កសិដ្ឋាន​របស់​លោក ស្រេង សុ​វ​ណ្ណា​រិ​ន មួយ​ប៉ុណ្ណោះ ។ ក៏​ប៉ុន្តែ​នៅ​ប្រទេស​ថៃ វិញ​មានការ​ពេញ​និយម​ក្នុង​ការ​បើក​ជា​កសិដ្ឋាន​ចិញ្ចឹម និង​លក់​សត្វ​ទន្សាយ​មាន​ចំនួន​ច្រើន ។

លោក​បាន​បន្ថែម​ថា «​ខ្ញុំ​ឃើញ​មាន​អ្នក​ផ្សេង​គាត់​ព្យាយាម​ដែរ តែ​បើក​មិន​បាន​ប៉ុន្មាន​ទេ ក៏​ងាប់​អស់​។ ហើយ​ចំពោះ​ខ្ញុំ ខ្ញុំ​មិន​បាន​កំណាញ់​ក្នុង​ការ​ណែនាំ ដើម្បី​ចិញ្ចឹម​ឱ្យ​វា​រស់​នោះ​ទេ មាន​ន័យ​ថា​ខ្ញុំ​បើក​ចិត្ត​ទូលាយ​ដើម្បី ប្រាប់​ពី​វិធី​ចិញ្ចឹម​ឱ្យ​រស់​»​។ បងប្រុស​បាន​បន្ថែម​ថា គាត់​បាន​ទិញ​ពូជ ពី​ប្រទេស​ថៃ​មក ក្នុង​តំលៃ មួយគូ ២០០០ ដុល្លារ​អា​មេ​រិ​ក ឡើង​ទៅ ហើយ​ពូជ​ទាំងអស់​សុទ្ធតែ​មាន​វេជ្ជបញ្ជារ​ពេទ្យ​ទើប​យើង​អាចយ​កមក​បាន​។ ហើយ​បច្ចុប្បន្ន លោក​មានពូជ​ទន្សាយ ជាង​១០​ពូជ​ហើយ ដោយ ក្នុង​នោះ មាន​ជិត ១០០០​ក្បាល​ក្នុង​កសិដ្ឋាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ