ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួ​ស វី​ហ្សា កំពុង​ពពោះ​កូន​ដំបូង បែរ​ជា​រង​ការ​បង្អាប់​ច្រើន​ម្លឹ​ង​!!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ស្រី​ដែល​ចេញពី​អ្នកសិល្បៈ​បុរាណ នាង សួ​ស វី​ហ្សា កំពុង​តែ​សប្បាយ​រីករាយ​ជាមួយនឹង​ស្វាមី​លោក ថ​មមី ក្រោយ​ទទួល​បាន​សមាជិក​ថ្មី​នៅ​ក្នុង​គ្រួសារ​ជា​ចំណងដៃ​រៀប​ការ​រួច​មក ពេល​នេះ​តារាចម្រៀង​ស្រី​រូប​នេះ​កំពុង​តែ​អាកអន់ស្រពន់ចិត្ត​ជា​ខ្លាំង…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ស្រី​ដែល​ចេញពី​អ្នកសិល្បៈ​បុរាណ នាង សួ​ស វី​ហ្សា កំពុង​តែ​សប្បាយ​រីករាយ​ជាមួយនឹង​ស្វាមី​លោក ថ​មមី ក្រោយ​ទទួល​បាន​សមាជិក​ថ្មី​នៅ​ក្នុង​គ្រួសារ​ជា​ចំណងដៃ​រៀប​ការ​រួច​មក ពេល​នេះ​តារាចម្រៀង​ស្រី​រូប​នេះ​កំពុង​តែ​អាកអន់ស្រពន់ចិត្ត​ជា​ខ្លាំង ជុំវិញ​រូបរាង​ដងខ្លួន​របស់​នាង​ដែល​នៅ​អំឡុង​ពេល​កំពុង​តែ​ពពោះ បែរជា​ប្រែប្រួល​ខ្លាំង​រហូត​រង​ការ​បង្អាប់​ជា​បន្តបន្ទាប់​។

ដោយសារ​ការ​មាន​ផ្ទៃពោះ គឺជា​រឿង​មួយ​បង្កើត​នូវ​ក្តី​សុខ​សម្រាប់​គូ​ស្វាមី​-​ភរិយា តែ​សម្រាប់​ស្ត្រី​វិញ ក្នុង​នាម​ជា​អ្នក​ម្តាយ​របស់​គេ​គឺ​ពិតជា​រង​ការ​លំបាក និង​ហត់នឿយ​នៅ​ក្នុង​ការ​ពពោះ​ខ្លាំង ជា​ពិសេស​នៅ​ពេល​មាន​ក្រសែភ្នែក​មនុស្ស​ជា​ច្រើន​បាន​មើលទៅ​លើ​រូបរាង​របស់​នាង ដែល​ប្រែជា​ធាត់​ខ្លាំង និង​សម្លឹង​មើលរូប​នាង​លើ​មើល​ក្រោម នៅ​ពេល​ចេញ​ទៅ​ក្រៅ​ម្តង​ៗ​។

ទំនងជា​ចង់​រំសាយ​អារម្មណ៍ ឬ​ក៏​ចង់​បង្ហាញ​ពី​អារម្មណ៍​ពិត​របស់​ស្ត្រី​មាន​ផ្ទៃពោះ​ថា មាន​សំពាធ​យ៉ាងណា​នោះ តារាចម្រៀង​ស្រី​រូប​នេះ​បាន​បង្ហោះ​សារ​ដាក់​មួយ​ទំហឹង​កាលពី​ពេល​ថ្មី​ៗ​នេះ ដែល​មាន​ខ្លឹមសារ​ថា « មាន​អារម្មណ៍​ថា ឥឡូវនេះ​ពេល​ទៅ​ផ្សារ ឬ​ទៅ​ណា​មក​ណា ឬ​ចូលរួម​កម្មវិធី​តូច​-​ធំ​នានា គឺ​ខ្ញុំ​ចាប់ផ្តើម​ទទួល​បានការ​មើល​លើ​មើល​ក្រោម​ពី​មនុស្ស​អគតិ​មួយ​ចំនួន​តូច ដែល​មើល​មក​ក្នុង​ទឹកមុខ​ចំអក មើល​លក្ខណៈ​ដូច​ឃើញ​សត្វ​ចម្លែក មើល​ហើយ​ខ្សឹបខ្សៀវ​ពី​ការ​ប្រែ​ប្រួល​រូបរាង​នឹង​ការ​ឡើង​គីឡូ​របស់ខ្ញុំ​។

ចង់​ប្រាប់​ថា ខ្ញុំ​ក៏​មិន​ចង់​ឡើង​គីឡូ​អ​ញ្ចឹ​ង​ដែរ គ្មាន​ស្រី​ណា​គេ​ចង់​ពពោះ​ធាត់​ដូច​ជ្រូក ឬ​ពពោះ​ស្គម​ដូច​កុក​ទេ គ្មាន​ស្រី​ណា​ចង់​អាក្រក់​ទេ តែ​ធ្វើ​មិច​បើ​សុខភាព​វា​ប្រែប្រួល​អ​ញ្ចឹ​ង តើ​ស្រី​ណា​អាច​កម្ម​ង់​បាន​ថា ពេល​ពពោះ​ខ្ញុំ​ត្រូវ​តែ​ធាត់ ឬ​ខ្ញុំ​ត្រូវ​តែ​ស្គម??​?​»​។

យ៉ាងណាមិញ ការ​សរសេរ​របស់​នាង គឺ​សំដៅ​ទៅ​លើ​មនុស្ស​មួយ​ក្រុម​តូច​តែ​ប៉ុណ្ណោះ ។ ក៏​ប៉ុន្តែ​បើ​ក្រឡេក​មើល​ក្នុង​ន័យ​វិជ្ជមាន​វិញ គឺថា​បន្ទាប់​ពី​ពរ​ផ្ទៃពោះ​បាន​៧​ខែ​កន្លង​មកនេះ តារាចម្រៀង​ស្រី​រូប​នេះ​ហាក់​បែរ​រូបរាង​ជា​ខ្លាំង​នេះ ក៏​ព្រោះតែ​នាង សួ​ស វី​ហ្សា ហាក់​ទទួល​បានការ​មើលថែ​បាន​យ៉ាង​ល្អ​ពី​ស្វាមី ក៏​ដូច​ជា​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ជា​ច្រើន​ជាមួយនឹង​ស្វាមី ជា​ពិសេស​ការ​ទទួលទាន​អាហារ​ល្អ​ៗ​ដែល​ស្វាមី​របស់​នាង​រៀបចំ​សម្រាប់​ជំនួយ​ដល់​សុខភាព​កូន​នៅ​ក្នុង​ផ្ទៃ​ផង និង​សុខភាព​របស់​អ្នក​ម្តាយ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា នៅ​មិន​ដល់ ២​ខែ​ទៀត​នោះ​ទេ តារាចម្រៀង​ស្រី​រូប​នេះ​និង​ស្វាមី នឹង​បាន​ជួប​កូន​ដំបូង​របស់​ពួក​គេ ក្រោយ​ពី​ដឹក​ដៃ​គ្នា​រៀប​ការ​កាលពី​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ ក្នុង​នោះ​ផង​ដែរ កូនស្រី​ដំបូង​របស់​តារា​ទាំង​ពីរ​ដួង មើលទៅ​មាន​ទម្រង់​មុខ​ដូច​ម្តាយ​ជាង​ឪពុក ដែល​កន្លង​មក លោក ថ​មមី ធ្លាប់​បាន​បង្ហោះ​នូវ​រូបភាព​កូន​របស់​ខ្លួន​ក្រោយ​ពី​បាន​ថត​អេកូ​ពោះ​នោះ ៕

កែសម្រួលដោយ