ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រប​ខណ្ឌ Serie A ប្រកាស​កាលបរិច្ឆេទ​សម្រាប់​រដូវ​កាលថ្មី

3 ឆ្នាំ មុន

អ៊ី​តា​លី ៖ លី​គ​បាល់ទាត់​អាជីព​អ៊ី​តា​លី បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា រដូវ​កាល​នៃ​ក្រប​ខណ្ឌ​លី​គ​កំពូល​អ៊ី​តា​លី Serie A រដូវ​កាល ២០២០-២១ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៩…

អ៊ី​តា​លី ៖ លី​គ​បាល់ទាត់​អាជីព​អ៊ី​តា​លី បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា រដូវ​កាល​នៃ​ក្រប​ខណ្ឌ​លី​គ​កំពូល​អ៊ី​តា​លី Serie A រដូវ​កាល ២០២០-២១ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២០​។

លី​គ​បាន​បញ្ជាក់​ថា សម្រាប់​ការ​ប្រកាស​កាលបរិច្ឆេទ​សម្រាប់​រដូវ​កាល​ថ្មី​នេះ គឺ​ឆ្លងកាត់​ការគាំទ្រ​ដោយមិត​ភាគច្រើន​នៃ​ក្លិប​ទាំងអស់​ក្នុង​ក្រប​ខណ្ឌ​មួយ​នេះ នៅ​ក្នុង​ការ​ប្រជុំ​កាលពី​ពេល​កន្លង​មក។

សូម​រំលឹក​ថា រដូវ​កាល ២០១៩-២០ ទើបតែ​បាន​បញ្ចប់​កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ ដែល​ជា​រដូវ​កាល ត្រូវ​បាន​រំខាន​អស់​រយៈពេល​៣​ខែ ពោល​ពី​ចន្លោះ​ខែមីនា​ដល់​ខែមិថុនា ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩​។ ហើយ​ក្នុង​នោះ​ក្រុម Juventus បាន​ក្លាយជា​ម្ចាស់​ជើងឯក​សម្រាប់​រដូវ​កាល ២០១៩-២០៕ (​ដកស្រង់​ចេញពី Reuters)