ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ពេល​នេះ​ទៅ​វាយលុក​ដល់​រោង​ចក្រ​ក្នុង​ទីក្រុង​ដា​ណាំង​ហើយ

3 ឆ្នាំ មុន

វៀតណាម ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ច័ន្ទ​ថា ការ​ផ្ទុះ​កូ​វី​ដ​១៩ មួយ​ដែល​បាន​ចាប់ផ្តើម​នៅ​ក្នុង​ទីក្រុង​ដា​ណាំង ប្រទេស​វៀតណាម កាលពី​ជាង​មួ​យស​ប្តា​ហ៍​មុន បាន​រាលដាល​ដល់​រោងចក្រ​ក្នុង​ទីក្រុង យ៉ាង​ហោច​ណាស់​ចំនួន ៤…

វៀតណាម ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ច័ន្ទ​ថា ការ​ផ្ទុះ​កូ​វី​ដ​១៩ មួយ​ដែល​បាន​ចាប់ផ្តើម​នៅ​ក្នុង​ទីក្រុង​ដា​ណាំង ប្រទេស​វៀតណាម កាលពី​ជាង​មួ​យស​ប្តា​ហ៍​មុន បាន​រាលដាល​ដល់​រោងចក្រ​ក្នុង​ទីក្រុង យ៉ាង​ហោច​ណាស់​ចំនួន ៤ ដែល​មាន​កម្លាំង​ពលកម្ម​សរុប​ប្រហែល ៣,៧០០ នាក់​។

កាសែត​ឡាវ​ដុ​ង បាន​និយាយ​ថា មាន​ករណី​ចំនួន​៤ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​រោងចក្រ​ក្នុង​ឧទ្យាន​ឧស្សាហកម្ម​ផ្សេង​ៗ​គ្នា ក្នុង​ទីក្រុង​កណ្តាល ដែល​ផ្តល់​ការងារ​ដល់​មនុស្ស ៧៧,០០០​នាក់​។

ប្រទេស​វៀតណាម ត្រូវ​បាន​គេ​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​វិធានការ​សម្រេចចិត្ត​របស់​ខ្លួន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​១៩ កាលពី​ខែមករា​។ តែ​នៅ​ពេល​នេះ ស្រាប់តែ​មានការ​ផ្ទុះ​មិនធម្មតា​មួយ​តាំងពី​ចុងខែ​កក្កដា​។

អាជ្ញាធរ​កាលពី​ថ្ងៃ​ច័ន្ទ បាន​រាយការណ៍​ករណី​ថ្មី​មួយ ដែល​ទាក់ទង​ទៅ​នឹង​ដា​ណាំង ដែល​ករណី​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ដែល​ជា​ករណី​ឆ្លង​ដំបូង​គេ​របស់​ប្រទេស​វៀតណាម ក្នុង​រយៈពេល ១០០​ថ្ងៃ​។

ប្រភព​នៃ​ការ​ផ្ទុះ​ជំងឺ​នេះ​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ ប៉ុន្តែ​វា​បាន​រាលដាល​ដល់​កន្លែង​ផ្សេង​ៗ​គ្នា​យ៉ាង​ហោច​ណាស់ ១០ កន្លែង រួម​មាន​រដ្ឋធានី​ហាណូយ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទីក្រុង​ហូ​ជី​មិ​ញ ហើយ​បាន​ឆ្លង​ដល់​មនុស្ស ១៧៤​នាក់ និង​សម្លាប់ ៦ នាក់​។

រដ្ឋាភិបាល​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ២២% នៃ​ការ​ឆ្លង​ថ្មី​បំផុត គឺ​មិន​មាន​រោគ​សញ្ញា​ទេ​។ ប្រទេស​ចំនួន ៩៦​លាន​នាក់​បាន​បញ្ជាក់​ថា មានការ​ឆ្លង​យ៉ាង​ហោច​ណាស់ ៦២២​ករណី ដោយ​មាន​អ្នក​បាត់បង់​ជីវិត ៦​នាក់​។

លោកនាយក​រដ្ឋមន្ត្រី Nguyen Xuan Phuc បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ដើមខែ​សីហា គឺជា​ពេលវេលា​កំណត់​មួយ ដើម្បី​ទប់ទល់​នឹង​ការ​ផ្ទុះ​ឡើង​ថ្មី ដែល​លោក​បាន​និយាយ​ថា​អាច​មាន​ឥទ្ធិពល​ធ្ងន់ធ្ងរ​ជាង​រលក​នៃ​ការ​ឆ្លង​ពី​មុន​។

យោង​តាម​ការ​វិភាគ​របស់​រ៉​យ​ទ័​រ នៃ​ទិន្នន័យ​ផ្លូវការ​បានឱ្យ​ដឹង​ថា ប្រទេស​វៀតណាម​បាន​ធ្វើការ​តេស្ត​លើ​ប្រជាជន ៥២,០០០​នាក់ ក្នុង​រយៈពេល ៧ ថ្ងៃ​កន្លង​មកនេះ​។

រដ្ឋាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ខ្លួន​មាន​គម្រោង​ធ្វើតេស្ត​ប្រជាជន​ដា​ណាំង​សរុប​ចំនួន ១.១​លាន​នាក់ ដែល​ជា​ផ្នែក​មួយ​នៃ​វិធានការ​ដែល​មិន​ធ្លាប់​មាន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​នេះ​។ ទីក្រុង​បាន​ដាក់​ការ​ចាក់សោរ​កាលពី​ស​ប្តា​ហ៍​មុន ដោយ​បិទ​កន្លែង​កំសាន្ត និង​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ក្រុង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ