ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជាលឿនពេកហើយប្រពន្ធខ្ញុំ​! នេះ​ជា​​សម្តី​​ខ្លោច​ផ្សា​របស់​​ប្តី​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ-​ប៉ោយប៉ែត ៖ យោង​តាមអាក់ខោន​ហ្វេសបុកបុរសជាប្តី​បង្ហោះថា «ពិតជាលឿនពេក​ហើយប្រពន្ធខ្ញុំ» ។ ហើយ​​​តាម​ព័ត៌មាន​​មុន​នេះថា ​ប្តី​របស់ស្ត្រីរង​គ្រោះ​​​​បាន​ទៅ​ជួប​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-ថៃ​ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដើម្បីសុំឱ្យ​ជួយ​​ក្នុង​រឿង​យក​សពប្រពន្ធ​​ត្រឡប់​​ពី​បាងកក​វិញ​ ប៉ុន្តែ​ត្រូវ​មន្ត្រី​ណែនាំ​និង​ឱ្យ​ទាក់ទង​ទៅ​មន្ត្រី​ស្ថានទូត​ប្រចាំ​ប្រទេស​ថៃ​ ដើម្បីឱ្យរៀបចំ​​ឯកសារ​ដែល​មាន​ទាំង​លេខ​ទូរស័ព្ទ​ផង​ដែរ…

ខេត្តបន្ទាយមានជ័យ-​ប៉ោយប៉ែត ៖ យោង​តាមអាក់ខោន​ហ្វេសបុកបុរសជាប្តី​បង្ហោះថា «ពិតជាលឿនពេក​ហើយប្រពន្ធខ្ញុំ» ។ ហើយ​​​តាម​ព័ត៌មាន​​មុន​នេះថា ​ប្តី​របស់ស្ត្រីរង​គ្រោះ​​​​បាន​ទៅ​ជួប​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-ថៃ​ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដើម្បីសុំឱ្យ​ជួយ​​ក្នុង​រឿង​យក​សពប្រពន្ធ​​ត្រឡប់​​ពី​បាងកក​វិញ​ ប៉ុន្តែ​ត្រូវ​មន្ត្រី​ណែនាំ​និង​ឱ្យ​ទាក់ទង​ទៅ​មន្ត្រី​ស្ថានទូត​ប្រចាំ​ប្រទេស​ថៃ​ ដើម្បីឱ្យរៀបចំ​​ឯកសារ​ដែល​មាន​ទាំង​លេខ​ទូរស័ព្ទ​ផង​ដែរ ។

សូមបញ្ជាក់ថា ​មនុស្ស​៤​នាក់​បាន​បាត់បង់​ជីវិត​​ក្នុង​ថ្លុកឈាម​ ដោយសា​រ​​ការ​បាញ់​ប្រហារ​​មួយ ដែល​​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ នៅក្នុងទី​ក្រុង​បាងកក​ កើត​ឡើង​កាលពី​ម៉ោងជាង​១១​យប់​ថ្ងៃ​ទី​៣ ​សីហា​ ​។ នេះ​បើ​យោង​តាម​កា​ផ្សាយ​របស់​គេហទំព័រ​និង​កាសែត​ក្នុងស្រុក​ថៃ​មួយ​។​

ប្រភពបន្តថា ​ប្រុស​៣​ ស្រី​ម្នាក់ ​ដែលជា​​ស្ត្រី​រង​គ្រោះ​ខាងលើ​ គេ​ដឹង​ច្បាស់​ថា ​ជាជនជាតិ​​ខ្មែរ​ទៅ​បំរើ​ការងារ​ផ្នែក​អន​ឡាញ​នៅ​ទីនោះ​។ ​ស្ត្រី​រង​គ្រោះ​ខាងលើ មាន​ឈ្មោះ​ម៉ៅ ស្រី​ពៅ​ អាយុ​២៩​ឆ្នាំ​ រស់នៅ​ភូមិ​ក្បាលស្ពាន​១​ សង្កាត់​ និង​ក្រុង​ប៉ោយ​ប៉ែ​ត ​និង​មាន​ទីលំនៅ​ឃុំ​អន្លង់​រុន​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង ។

​ស្ត្រីរងគ្រោះ​​​មានកូន​ប្រុស​ម្នាក់​អាយុ​ជាង​១​ខួប​។​ពេល​នេះ​ បុរស​ជា​ប្តី​និង​សាច់ញាតិ​កំពុង​ស្វះ​ស្វែងរក​ការ​អន្តរាគមន៍​ជួយ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើ​យ៉ាងណា​ដើម្បី​ទទួលយក​សព​ត្រឡប់​មក​ស្រុក​កំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៍​។​

បើ​តាម​ប្រភព​បញ្ជាក់​ថា​ករណី​បាញ់ប្រហារ​នេះ ​ដំបូង​មាន​ស្នូរ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​បន្ទាប់​មក​​ក៏​​ស្ងប់ស្ងាត់​ទៅ​វិញ​។​យ៉ាងណា​ ក៏​ដោយ​ករណី​ខាងលើ​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៅ​ឡើ​ត​ទេ​ព្រោះ​ជនសង្ស័យ​ក្រោយ​បាញ់​រៈ​បាន​គេចខ្លួន​បាត់​។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមាន​ផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ