ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​ព្យាបាល​ជា ៣​នាក់ ខណៈ​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩ មាន​តែ​០១​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថ្មី​ចំនួន​១​នាក់ និង​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​៣​នាក់ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៤ សីហា…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថ្មី​ចំនួន​១​នាក់ និង​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​៣​នាក់ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៤ សីហា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា បាន​ព្យាបាល​ជា​សះស្បើយ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​រហូត​មក​ដល់​ពេល​នេះ​មាន​ចំនួន​សរុប​២០០​នាក់ (​ស្ត្រី ៤៣​នាក់​និង​បុរស​១៥៧​នាក់​)​ក្នុង​ចំណោម​អ្នក​ឆ្លង​ចំនួន​២៤១​នាក់ នៅ​ទូ​ទាំង​ប្រទេស (​ស្ត្រី​៤៦​នាក់ និង​បុរស​១៩៥​នាក់​) ។

ក្រសួង​បាន​ឲ្យ​ដឹង​ថា អ្នក​កំពុង​សម្រាក​ព្យាបាល​សរុប​៣៩​នាក់ នៅ​មន្ទីរពេទ្យ​រដ្ឋ ក្នុង​នោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​មាន​ចំនួន​២​នាក់ (​ស្ត្រី​១​នាក់ និង​បុរស់​១​នាក់​) នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​លើ​ចំនួន​៣១​នាក់ (​ស្ត្រី​១​នាក់ និង​បុរស​៣៩​នាក់​) នៅ​មន្ទី​ពេទ្យ​បង្អែក​កំពង់ស្ពឺ​ចំនួន​៦​នាក់​ជា​បុរស ។

ដោយ​២​នាក់ ជា​ជនជាតិ​អា​មេ​រិ​ក​កាំ​ង​ស្ត្រី​១​នាក់ និង​បុរស​១​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​ស្ថា​ត​ទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ