អម្រឹត ចុះអនុស្សរណៈយោគយល់គ្នាជាមួយ Vivo និង Metfone ដើម្បីលើកកម្ពស់ប្រតិបត្តិការធនាគារ ចល័តតាមរយៈទូរស័ព្ទស្មាតហ្វូន


រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២០ កន្លងទៅនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានចុះ ហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុន vivo និងក្រុមហ៊ុន Metfone ក្នុងការលើក កម្ពស់ និងបង្កើនការប្រើប្រាស់ប្រព័ន្ធធនាគារចល័តទៅកាន់អតិថិជនអម្រឹត ។

លោក តាន់ យូហៃ នាយកអង្គភាពផ្នែកលក់នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតបានមានប្រសាសន៍ថា «ដោយមានការកើនឡើងនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ អម្រឹត រំពឹងថានឹង មានការកើនឡើងនៃការប្រើប្រាស់ប្រព័ន្ធធនាគារចល័តរបស់អម្រឹត (Amret Mobile) តាមរយៈការចែកជូន ឥតគិតថ្លៃនូវទូរស័ព្ទស្មាតហ្វូន vivo ទៅកាន់អតិថិជន អម្រឹត ដែលស្នើឥណទានចាប់ពីថ្ងៃទី ០១ខែសីហា រហូតដល់ថ្ងៃទី ៣១ខែតុលា ឆ្នាំ ២០២០ ។ សម្រាប់ការស្នើឥណទានចាប់ពី 4,000 ដុល្លារ រហូត 9,999 ដុល្លារ នឹងទទួលបានឥតគិតថ្លៃនូវទូរស័ព្ទ vivo Y1s មួយគ្រឿងដែលមានតម្លៃ 109 ដុល្លារ និងកម្ចីលើសពី 10,000 ដុល្លារ នឹងទទួលបានទូរស័ព្ទ vivo Y11ដែលមានតម្លៃ 139 ដុល្លារ» ។

ដើម្បីធ្វើឲ្យការផ្តល់ជូននេះកាន់តែពិសេស វាពិតជាមិនអាចអត់បានជាមួយបណ្តាញប្រព័ន្ធទូរស័ព្ទសម្រាប់ការប្រើប្រាស់អ៊ិនធឺណែត និងការទំនាក់ទំនង។ ក្រុមហ៊ុន Metfone បានធ្វើការបន្ថែមជូនឥតគិតថ្លៃនូវ ស៊ីមកាត ដែលមានទិន្នន័យ ១GB និងការហៅទូរស័ព្ទ ១០០នាទីក្នុងប្រព័ន្ធដើម្បីសម្រួលដល់អតិថិជនរបស់ អម្រឹត ឲ្យកាន់តែមានភាពងាយស្រួលក្នុងការធ្វើប្រិតបត្តិការធនាគារ តាមរយៈទូរស័ព្ទដៃជំនួសដោយការ ប្រើប្រាស់សាច់ប្រាក់សុទ្ធ ។

លោក បួយ មិញ បិញ អគ្គនាយករងនៃក្រុមហ៊ុន Metfone បានឱ្យដឹងថា ការផ្តល់ជូននេះ គឺសម្រាប់ អតិថិជនថ្មី និងអតិថិជនបច្ចុប្បន្ន ដែលទទួលបានការអនុម័តឥណទានក្នុង កំឡុងពេលនៃយុទ្ធនាការរយៈ ពេល ៣ខែនេះ ។ «វាពិតជាពិសេសណាស់សម្រាប់យើងក្នុងការសហការជា មួយអម្រឹត និងvivo ។ ក្នុងនាម ជាក្រុមហ៊ុនបណ្តាញទំនាក់ទំនង ឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Metfone បានពង្រីកវិសាលភាពបណ្តាញ ទំនាក់ ទំនងយ៉ាងទូលំទូលាយទៅកាន់សហគមន៍ជនបទ ដែលបានផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់ អម្រឹតក្នុងការធ្វើប្រតិបត្តិការធនាគារតាមរយៈទូរស័ព្ទចល័តដោយមិនមានក្តី បារម្មណ៍ពីភាពរអាក់រអួលនៃសេវាទំនាក់ទំនងឡើយ» ។

លោក អាលែន វី នាយកអង្គភាពពាណិជ្ជកម្មនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ក៏បានមានប្រសាសន៍ ផងដែរថា «អតិថិជនគោលដៅរបស់យើងដែលទទួលបានការផ្តល់ជូនដ៏ពិសេសនេះ ភាគច្រើនជាកសិករ ខ្នាតតូច និងមធ្យម និងម្ចាស់អាជីវកម្មផ្នែកកសិកម្មនៅតាមជនបទ» ។ យើងជឿជាក់ថា នេះជាការច្នៃប្រឌិត ថ្មីមួយ ដើម្បីធ្វើឲ្យអតិថិជនរបស់យើងទទួលបានការប្រើប្រាស់ប្រព័ន្ធធនាគារចល័តបានលឿន និងមាន សុវត្ថិភាព ស្របជាមួយនឹងការជំរុញពី ធនាគារជាតិ នៃកម្ពុជា ឲ្យមានការប្រើប្រាស់ប្រតិបត្តិការគ្មានប្រាក់សុទ្ធផងដែរ» ។

លោក ចាង ថោវ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន vivo បានឱ្យដឹងថា «Vivo គឺជាម៉ាកទូរស័ព្ទល្បី ដែល ត្រូវបានគេទទួលស្គាល់ថាជាទូរស័ព្ទឆ្លាតវៃមួយនៅក្នុងប្រទេសកម្ពុជា ។ Vivo Y1s គឺជាម៉ូដែលទូរស័ព្ទជំនាន់ ចុងក្រោយបង្អស់របស់យើង ដែលគ្រោងនឹងដាក់លក់នៅពាក់កណ្តាលខែសីហាខាងមុខនេះ ។ ប៉ុន្តែយើង មាន ក្តីសោមនស្សរីករាយក្នុងការផ្តល់ជូននូវទូរស័ព្ទម៉ូដែលនេះដល់អម្រឹតមុនកាលកំណត់នៅថ្ងៃដាក់លក់ ផ្លូវការរបស់យើង ។ នេះគឺជាការប្តេជ្ញាចិត្តរបស់យើងដើម្បីឆ្ពោះទៅរកយុទ្ធនាការផ្សព្វផ្សាយមួយដែល ទទួលបានការជោគជ័យសម្រាប់អម្រឹត»។

អំពីអម្រឹត៖ អម្រឹត គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលជាក្រុមហ៊ុន បុត្រសម្ព័នពេញលេញរបស់ Advans Group ដែលជាម្ចាស់ភាគហ៊ុនដែលមានកេរ្តិ៍ឈ្មោះ និងការទទួល ស្គាល់ពីស្ថាប័នអន្តរជាតិដែលរួមមាន ធនាគារអភិវឌ្ឍន៍សហគ្រិនភាព FMO, ក្រុមហ៊ុន La Fayette Participations និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC ដែលជាសមាជិករបស់ធនាគារពិភពលោក ។

ក្នុងនាមជាស្ថាប័នឈានមុខមួយនៅកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានផ្តល់ជូនសេវាឥណទាន និង ប្រាក់បញ្ញើទៅកាន់អតិថិជនជាង 500,000 នាក់ ដែលមានចាប់ពី កសិករមានប្រាក់ចំណូលទាប និង សហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម ។ អម្រឹតមានសាខាចំនួន 158 ទូទាំងប្រទេស មានបុគ្គលិក ជាង 4,500 នាក់ និងមានទ្រព្យសកម្មជាង 1 ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើជាង 500 លានដុល្លារ អាមេរិក ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ